រើសកាតដើម្បីដឹងថា មូលហេតុដែលធ្វើឲ្យអ្នកពិបាករកផ្លូវជោគជ័យឃើញដូចគេ

  • 2021-04-02 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើស​កាត​មួយ​ដើម្បី​ដឹង​ថា ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​រក​ផ្លូវ​ជោគ​ជ័យ​ឃើញ​ម្ល៉េះ?

កាត​ទី​១

អ្នក​ហាក់​​មិន​សូវ​​មាន​ភាព​ស្ថិត​ស្ថេរ ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ចង់​សម្រេច​គោល​ដៅ ​អ្នក​ត្រូវ​ប្រឹង​ប្រែង​ជាង​នេះ​បន្តិច។ ​សូម​កុំ​រង់​ចាំ​សុភមង្គល​ធ្លាក់​ពី​លើ​មេឃ​អី ​ព្រោះ​បើ​គិត​បែប​នេះ អ្នក​នឹង​​ត្រូវ​ប្រើ​​រយៈ​ពេល​យូរ​មិន​ខាន។

​កាត​ទី២

អ្នក​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ផ្តោត​លើ​​ការងារ​អាទិភាព​របស់​អ្នក​ ដែល​ហេតុ​នេះ ​អ្នក​ត្រូវ​ជ្រើស​រើស​និង​កំណត់​អ្វី​ដែល​ពិត​ជា​សំខាន់​បំ​ផុត ហើយ​​រឿង​មិន​សំខាន់​ទុក​ចោល​មួយ​ឡែក​សិន​ទៅ​។ យ៉ាង​ណា​ក៏ដោយ ​សម្រាប់​អ្នក​វា​ពិត​ជា​លំបាក​ក្នុង​ការ​កំណត់​ថា​មួយ​ណា ​អាទិភាព​​ណាស់ រហូត​​មើល​ទៅ​គួរ​ឲ្យ​អាណិត​ខ្លួន​ឯង។ ​​តែ​សូម​ចាំ​ថា នៅ​ពេល​អ្នក​កំណត់​បាន​ហើយ ​ពេល​នោះ​អ្នក​ច្បាស់​ជា​អាច​មាន​ជីវិត​ដ៏​ស្ងប់​​មួយ​​មិន​ខាន។

​កាត​ទី​៣

​​ដោយសារ​តែ​​អ្នក​មិន​ក្តាប់​ព័ត៍មាន​ឲ្យ​បាន​គ្រប់​​ជ្រុង​ជ្រោយ ធ្វើ​ឲ្យ​ពេល​ខ្លះ​អ្នក​គិត​អ្វី​ផុយ​ៗ​ពេក។ អ្នក​មិន​សូវ​បាន​វិនិច្ឆ័យ​អ្វី​​ដែល​អ្នក​កំពុង​មាន​នោះ​ឡើយ។ ​យ៉ាង​ណា​ក៏​ដោយ ​​ក្រឡេក​មើល​ជីវិត​ពី​ជ្រុង​ផ្សេង​ៗ​គ្នា ​ហើយ​ឈប់​រអ៊ូ​រទាំ ​នោះ​ជីវិត​អ្នក​នឹង​រីក​រាយ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​គិត​មិន​ខាន។

​កាត​ទី​៤

នេះ​ដោយសារ​តែ​ភាព​មិន​ច្បាស់​លាស់ ​អ្នក​ទើប​សាក​ល្បង​វា​បាន​ម្តង ហើយ​ក៏​ស្រាប់​តែ​ដូរ​ចិត្ត​លឿន​ៗ​ភ្លាម។ ​អ្នក​មិន​សូវ​​រៀប​ចំគម្រោង​ឲ្យ​បាន​ច្បាស់​លាស់ ទើប​ចេះ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ការ​លំបាក។ ​ហេតុ​នេះ ​គួរ​តែ​ព្យាយាម​​រៀប​ចំ​និង​កំណត់​​អ្វី​ជា​អាទិភាព​របស់​អ្នក ដោយ​ផ្តោត​​លើ​​ការ​ចង់​បាន​របស់​អ្នក ពេល​នោះ​គ្រប់​យ៉ាង​នឹង​ប្រព្រឹត្ត​ទៅ​​រលូន​មិន​ខាន។

​កាត​ទី​៥

អ្នក​ចូល​ចិត្ត​ធ្វើ​ឲ្យ​រឿង​មាន​ភាព​ស្មុគ​ស្មាញ ហើយ​ជានិច្ច​​កាល អ្នក​ជ្រើស​រើស​ផ្លូវ​ពិបាក​ៗ​ ដោយ​មិន​ផ្តោត​លើ​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ទេ។ ​ទាំង​នេះ​ហើយ ​​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​រឿង​រ៉ាវ​កាន់​តែ​ស្មុគស្មាញ ពិបាក​​ឡើង​ៗ​ចំពោះ​អ្នក៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម