តើអនាគតម្តាយក្មេករបស់អ្នកមានអត្តចរិតបែបណា សាករើសកូនក្រមុំមួយដែលពេញចិត្តបំផុត

  • 2021-04-02 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សាក​រើស​រូប​​កូន​ក្រមុំ​មួយ​ដែល​អ្នក​​ពេញ​ចិត្ត​បំ​ផុត ​ដើម្បី​ដឹង​ថា​តើ​អ្នក​នឹង​​ជួប​អនាគត​ម្តាយ​ក្មេក​មាន​​អត្តចរិត​បែប​ណា។

រូប ១

​​អ្នក​អាច​នឹង​ជួប​អនាគត​ម្តាយ​ក្មេក​ដែល​មាន​លក្ខណៈ​ប្រពៃណី។ ​​គាត់​ជា​ស្រ្តី​មេ​​ផ្ទះ ​ហើយ​ស្រប​តាម​ស្វាមី​និង​កូន​ៗ។ ​​អនាគត​ម្តាយ​ក្មេក​របស់​អ្នក ​ជា​មនុស្ស​ឆ្លាត​វៃ ​ព្រម​ទាំង​ចេះ​ជួយ​រំ​លែក​ការងារ​ផ្ទះ​របស់​អ្នក ​​និង​ដោះ​ស្រាយ​បញ្ហា ​​ថែម​ទៀត​ផង។ ​ថ្វី​បើ​ពេល​ខ្លះ ​​គាត់​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ឬ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ខ្លះ​ក៏​ដោយ ​តែ​​គាត់​មិន​ដែល​​គុំ​គួន​អ្វី​ឡើយ ព្រោះ​នេះ​គ្រាន់​តែ​ទម្លាប់​​របស់​គាត់​ប៉ុណ្ណោះ។​

​រូប ២

​អ្នក​ជា​មនុស្ស​ស្រី​សំណាង​ម្នាក់។ ​​អ្នក​នឹង​ជួប​​អនាគត​ម្តាយ​ក្មេក​ដែល​​មាន​អត្ត​ចរិត​ទន់​ភ្លន់ ​និង​ចេះ​បារម្ភ​ច្រើន​ពី​កូន​ប្រសារ។ ​អនាគត​ម្តាយ​ក្មេក​របស់​អ្នក ​ចាត់​ទុក​អ្នក​​ប្រៀប​ដូច​មនុស្ស​ជិត​ដិត ​ហើយ​ពេល​ខ្លះ​បើ​ទោះ​អ្នក​បាន​​ធ្វើ​អ្វី​ខុស ​ក៏​​គាត់​​មិន​ចាប់​កំហុស​ច្រើន​ដែរ។

​ថ្វី​បើ​ជម្លោះ​អាច​កើត​មាន​រវាង​អ្នក​និងអនាគត​​ម្តាយ​ក្មេក​ខ្លះ​ក៏​ដោយ ​តែ​គាត់​ក៏​មិន​ចាក់​រុក​ឲ្យ​កូន​ប្រុស​គាត់​ស្អប់​អ្នក​ដែរ។ ​ផ្ទុយ​មក​វិញ ​គាត់​មាន​តែ​​អប់​រំ​ស្វាមី​របស់​អ្នក​ឲ្យ​ដឹង​ពី​កំហុស ​ព្រម​ទាំង​​ចេះ​គាំ​ទ្រ​ដល់​អ្នក​។ ​នៅ​ពេល​ដែល​អ្នក​ចិត្ត​ត្រជាក់​ហើយ ​ទើប​ម្តាយ​ក្មេក​ចាប់​ផ្តើម​​ការ​សន្ទនា​ដែល​ពោរពេញ​ដោយ​ព្រហ្មវិហារធម៍ ​ព្រម​ទាំង​ពន្យល់​អ្នក​ពី​របៀប​ធ្វើ​ចិត្ត ​និង​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​ជីវិត​ដើម្បី​ជួយ​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​មាន​ក្តី​សុខ​ក្នុង​ជីវិត​ប្តី​ប្រពន្ធ។

រូប ៣

​តាម​ពិត ​គឺ​អាស្រ័យ​លើ​អ្នក​វិញ ​​​ថា​តើ​អ្នក​នឹង​ចង់​បានអនាគត​​ម្តាយ​ក្មេក​បែប​ណា។ ​​អ្នក​ប្រហែល​ចម្លែក​ចិត្ត ​តែ​​សូម​ចង​ចាំ​ថា​មុន​ពេល​រៀប​ការ ​អ្នក​ដាច់​ខាត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​​រៀន​សង្កេត​ឲ្យ​បាន​ច្រើន​ថា អនាគត​ម្តាយ​ក្មេក​របស់​អ្នក​ ​ជា​មនុស្ស​ចូល​ចិត្ត​អ្វី ​ស្អប់​អ្វី​ជា​ដើម។ ​ប្រសិន​បើ​អ្នក​​មាន​អារម្មណ៍​ថា ​គាត់​មិន​ល្អ ​បន្ទាប់​មក​អ្នក​ត្រូវ​រិះ​គិត​ម្តង​ទៀត​អំ​ពី​រឿង​រៀប​ការ។ ​

​ប្រសិន​បើ​​អ្នក​មាន​អារម្មណ៍​ថា​អនាគត​ម្តាយ​ក្មេក​របស់​អ្នក​ល្អ ​នោះ​អ្នក​អាច​រៀប​ការ​ភ្លាម​ៗ​បាន។ ​ដរាប​​ណា​អ្នក​ចេះ​សម្លឹង​និង​គិត​គូរ​ឲ្យ​បាន​វែង​ឆ្ងាយ ​អ្នក​នឹង​មាន​លទ្ធភាព​ជួប​​អនាគត​ម្តាយ​ក្មេក​ដ៏​ល្អ​ម្នាក់ ​ព្រម​ទាំង​​រស់​នៅ​​ក្នុង​ជីវិត​យ៉ាង​មាន​ក្តី​សុខ។ ​តែ​បើ​ទស្សនៈ​របស់​អ្នក ​គិត​ថា​គាត់​មិន​ល្អ​ទេ អ្នក​ប្រហែល​ត្រូវ​ជួប​ម្តាយ​ក្មេក​ដែល​ម៉ត់​ចត់​បន្តិច​ហើយ ​ដូច្នេះ​អ្នក​នឹង​​មិន​សូវ​សប្បាយ​ចិត្ត ​ហើយ​ប្រហែល​ឈាន​ដល់​ការ​លែង​លះ​ទៀត​ផង។

រូប ៤

​អ្នក​ប្រហែល​ត្រូវ​ជួប​​អនាគត​ម្តាយ​ក្មេក​ដែល​រៀង​កាច​បន្តិច ដោយសារ​គាត់​មិន​ចង់​ឲ្យ​អ្នក​ចំណាយ​លុយ​ច្រើន​ខ្ជះ​ខ្ជាយ​​លើ​សម្ភារៈ​ឥត​ប្រយោជន៍។ ​គាត់​អាច​នឹង​រអ៊ូ​រទាំ​ច្រើន ហើយ​ចង់​ឲ្យ​អ្នក​ជា​​ធ្វើ​ជា​ភរិយា​ដែល​ចេះ​សន្សំ​សំ​ចៃ ​និង​​ចេះ​កិច្ច​ការងារ​ផ្ទះ​ឲ្យ​បាន​ច្រើន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម