ធ្លាយ​ព័ត៌មាន Fan Bingbing ជិតចូលរោងការ

  • 2021-04-01 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ថ្មី​ម្ដង​ទៀត ជីវិត​ឯកជន​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​ជួប​នូវ​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​សេដ្ឋី​​ម្នាក់។

កាល​ពី​ថ្ងៃ​ទី ៣១ ខែមីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​រាជិនី​ទូរទស្សន៍​ចិន Fan Bingbing ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​សារ​ប្រភព​មួយ​នេះ​បាន​ចុះ​អត្ថបទ​មួយ​ដោយ​ដាក់​ចំណង​ជើង​ថា៖ Li Chen បាន​ក្លាយ​ជា​អតីតកាល​ទៅ​ហើយ Fan Bingbing ត្រៀម​ចូល​រោងការ​ជាមួយ​សេដ្ឋី​វ័យ ៧១​ឆ្នាំ។

មិន​ត្រឹម​ប៉ុណ្ណោះ 163 ក៏​បាន​ទម្លាយ​ពី​ជីវិត​របស់​ស្រី​ស្អាត​រូប​នេះ​ក្រោយ​ពេល​បែក​គ្នា​ជាមួយ​តារា​សម្ដែង​ប្រុស Li Chen ផង​ដែរ ដោយ​ប្រភព​នេះ​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ចំណង​ជាមួយ​តួ​រឿង មហិច្ឆតា​អ៊ូម៉ីនាង​មិន​បាន​ផ្លែផ្កា ធ្វើ​ឲ្យ​រាជិនី​សិល្បៈ​វ័យ ៤០​ឆ្នាំ បាត់​បង់​ជំនឿ​លើ​ស្នេហា តែ​ពេល​នេះ​នាង​ត្រៀម​ខ្លួន​រៀបការ​នឹង​សេដ្ឋី​វ័យ ៧១​ឆ្នាំ ដែល​ចាស់​ជាង​ឪពុក​របស់​នាង និង​កំពុង​ពពោះ​ផង​ដែរ។

បណ្ដាញ​ព័ត៌មាន​មួយ​នេះ ក៏​ញ៉ាំង​បន្ថែម​ថា កូន​ក្នុង​ផ្ទៃ​របស់​តួ​រឿង ព្រះនាងយេយេ​ក៏​ធំ​គួរ​សម​ហើយ​ដែរ ពោល​គឺ​ជាង​ខែ​ទី​៥​ហើយ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​រៀបការ​នឹង​អ្នក​ដែលមាន​អាយុ​បងខ្លួន​នេះ​ គឺ​នាង​មិន​ចង់​រវីរវល់ និង​តែលតោល​ច្រើន​​ទៀត ទើប​សម្រេច​ចិត្ត​ផ្ញើ​ខ្លួន ផ្ញើ​ប្រាណ​នឹង​សេដ្ឋី​រូប​នេះ​តែ​ម្ដង។ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​មួយ​នេះ ភាគី​របស់​តារា​ស្រី​កើត​ឆ្នាំ ១៩៨១ មិន​ទាន់​ចេញ​មុខ​ឆ្លើយ​តប​អ្វី​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម