សូមចូលរួមរំលែកទុក្ខផង! ថ្ងៃនេះ ស្ត្រីអ្នកជំងឺកូវីដ វ័យ ៥៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត

  • 2021-03-31 06:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកជំងឺវិជ្ជមានកូវីដ១៩ម្នាក់ទៀត បានទទួលមរណភាពក្នុងពេលដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមព័ត៌មានដែលទទួលបានមុននេះបន្តិចពីក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ។

អ្នកជំងឺដែលទទួលមរណភាពនេះ ជាជនជាតិខ្មែរ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ គាត់បានទទួលមរណភាពនៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ បន្ទាប់ពីរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។

គួរឲ្យដឹងដែរថា ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសអំពីមូលហេតុនៃមរណភាពរបស់ស្ត្រីខាងលើនៅពេលក្រោយ ៕

អត្ថបទពេញនិយម