ត្រូវ​បង្ខំ​ការ​ដោយ​សារ​ម៉ែឪ​ជំពាក់​បំណុល កូន​កម្លោះ​ឱបថើប​សង្សារ​នៅ​មុខ​ កូន​ក្រមុំ​បាន​ត្រឹម​ឈឺចាប់

  • 2021-03-31 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ត្រឹម​តែ​ឱប​គ្នា​នោះ​ទេ សង្សារ​កូន​កំលោះ​ថែម​ទាំង​ថើប និង​ខ្សឹប​ដាក់​កូន​កំលោះ​ថា៖ ជូន​ពរ​បង​ឲ្យ​មាន​សុភមង្គល។

មុន​នេះ​បន្តិច បណ្ដាញ​សង្គម​ចិន បាន​ផ្ទុះ​ការ​ចែក​រំលែក​វីដេអូ​ឃ្លីប​មួយ​លើ​បណ្ដាញ​សង្គម នូវ​សកម្មភាព​កូន​កំលោះ កូន​ក្រមុំ​មួយ​គូ​កំពុង​រៀបការ ក៏​មាន​មនុស្ស​ស្រី​ម្នាក់​ទៀត​មក​ឱប​កូន​កំលោះ​យ៉ាង​ស្អិត​រមួត។

តាម​នោះ​ដែរ រូប​ភាព​ទាំង​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ចេញ​ពី​មង្គលការ​មួយ​នៅ​ខេត្ត Si Chuan ប្រទេសចិន។ មិន​ត្រឹម​តែ​ឱប​គ្នា​នោះ​ទេ អ្នក​ទាំង​២​នេះ​ថែម​ទាំងថើប​គ្នា ហើយ​យំ​យ៉ាង​ខ្លាំង​ទៀត​ផង។ ​កូន​ក្រមុំ​ឈរ​នៅ​ក្បែរ​នោះ បាន​ត្រឹម​តែ​សម្ងំ​លេប​ទឹក​ភ្នែក​ចូល​ក្នុង​ពោះ​ប៉ុណ្ណោះ។

ក្រោយ​ពេល​រូបភាព និង​វីដេអូ​នេះ​បែក​ចេញ​មក ទើប​គេ​ដឹង​ថា ដោយ​សារ​តែ​ចាញ់​ល្បែង និង​គ្មាន​លុយ​សង​ខាង​ស្រី ទើប​ឪពុក​ម្ដាយ​ខាង​ប្រុស​ត្រូវ​បង្ខំ​ចិត្ត​រៀបការ​កូន​របស់​ខ្លួន​ឲ្យ​គេ ដើម្បី​ជា​ការ​ដោះបំណុល ទាំង​កូន​ប្រុស​ខ្លួន​ឯង មាន​សង្សារ​រួច​មក​ហើយ។

មនុស្ស​ជាច្រើន​ក្រោយ​ពេល​ឃើញ​បែប​នេះ បាន​រិះគន់​ឪពុក​ម្ដាយ​យ៉ាង​ខ្លាំង ត្បិត​មិន​គួរ​ណា​យក​សុភមង្គល​របស់​កូន​ទាំង​សង​ខាង​​ មក​ដោះ​បំណុល​បែប​នេះ​សោះ៕

ប្រភព៖ Blog Collectibles ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម