តើសំណាងក្នុងខែមេសា សម្រាប់អ្នកបែបណា? សាករើសកាតមួយដែលអ្នកពេញចិត្តជាងគេ

  • 2021-03-30 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បិទ​ភ្នែក​មួយ​ភ្លែត រួច​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​រើស​កាត​មួយ ​ដើម្បី​ដឹ​ង​ថា ​តើ​សំណាង​ក្នុង​ខែ​មេសា ​នឹង​ផ្លាស់​ប្តូរ​យ៉ាង​ណា​សម្រាប់​អ្នក។

​កាត​​ទី​១

​កាត​នេះ​ជា​សញ្ញា​បង្ហាញ​​ថា ជីវិត​របស់​អ្នក​នឹង​ពោរពេញ​ដោយ​​ភាព​ភ្ញាក់​ផ្អើល ហើយ​​ភ្ញាក់​ផ្អើល​ទៀត។ ​​អ្នក​នឹង​ទទួល​បាន​ឱកាស​រាប់​មិន​អស់​ចូល​មក​រក​អ្នក ​​ព្រម​ទាំង​បើក​ផ្លូវ និង​​ការ​វិល​ត្រលប់​ផ្សេង​ៗ​​ដល់​អ្នក។ ​ហេតុ​នេះ ​គប្បី​រើស​ផ្លូវ​ដើរ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ហើយ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្តាប់​សម្លេង​បេះ​ដូង​របស់​ខ្លួន​​ឯង​ផង​។ ​

ភាព​ជោគ​ជ័យ​នឹង​ចូល​មក​រក​អ្នក​ដែល​ហ៊ាន​សាក​ល្បង និង​ផ្លាស់​ប្តូរ​ដោយ​ភាព​រឹង​មាំ។ ​ម្យ៉ាង​ទៀត ​កុំ​រំភើប​ពេក​នឹង​លទ្ធផល​ជោគជ័យ ​តែ​ត្រូវ​បន្ត​សកម្មភាព​ដោយ​មុត​មាំ។ ​មិន​ថា​មាន​បញ្ហា​អ្វី ​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ ​ដើម្បី​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។

​កាត​​ទី ២

កាត​នេះ​ជា​សញ្ញា​ប្រាប់​ថា ​អ្នក​នឹង​មាន​ភាព​ជោគ​ជ័យ​យ៉ាង​ច្រើន។ ​នោះ​មិន​មែន​ជា​សំណាង​ធ្លាក់​ពី​លើ​មេឃ​ទេ ​តែ​កើត​ចេញ​ពី​លទ្ធផល​ដែល​អ្នក​ខំ​ប្រឹង​ធ្វើការ​​មិន​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​ឯង។ ស្នាដៃ​របស់​អ្នក​នឹង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ រីក​រាយ​ជាមួយ​​ផ្លែ​ផ្កា​ដ៏​សែន​ផ្អែម​ល្ហែម។ ទាំង​នោះ​អាច​ជា​ផល​ចំណេញ ពី​​ប្រភព​បណ្តាក់​ទុន ឬ​ជា​ Bonus ​ពី​ការងារ ​ឬ​គម្រោង​ណាមួយ​បាន​សម្រេច​លទ្ធផល​​ល្អ​ជា​ដើម។ ​មិន​ថា​ជា​អ្វី​ក៏ដោយ ​កាត​នេះ​​ចង់​បង្ហាញ​ពី​ការ​ចូល​រួម​អបអរសាទរ​ដល់​អ្នក​ដែល​បាន​ជោគ​​ជ័យ ហើយ​វា​គឺ​នៅ​នឹង​មុខ​របស់​អ្នក​ហើយ។

​យ៉ាង​ណា​ ​ទោះ​ជា​អ្នក​មាន​លុយ​ច្រើន​ក្នុង​ដៃ​ក៏​ដោយ ​សូម​កុំ​ប្រញាប់​ចំណាយ​វា​ដោយ​ការ​ខ្ជះ​ខ្ជាយ​ពេក ​ត្រូវ​រៀន​ពី​របៀប​សន្សំ​លុយ​សម្រាប់​អនាគត​ដែល​ចាំ​បាច់។

​កាត​ទី​៣

​កាត​នេះ បង្ហាញ​ពី​ក្តីសង្ឃឹម​ក្នុង​ទី​ងងឹត តែ​ជា​ទិស​ដៅ​ត្រឹម​ត្រូវ។ ​នេះ​មាន​ន័យ​ថា ​ក្នុង​ខែ​​មេសា ​អ្នក​​ទំនង​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ជម្រើស ដែល​​តម្រូវ​ឲ្យ​​សួរ​ខ្លួន​ឯង​​ញឹក​ញាប់​ថា​ផ្លូវ​ដើរ​នោះ ​ត្រឹម​ត្រូវ​ឬទេ។ យ៉ាងណា ​កុំ​អាល​មាន​ការ​ភ័ន្ត​ភាំង​ខ្លាំង​ ​កុំ​ខ្លាច​រអា​ពេក ​ព្រោះ​អ្នក​​​ត្រូវ​ជឿ​ជាក់​ថា ​អ្វី​ដែល​អ្នក​ធ្វើ​គឺ​ជា​ការ​ត្រឹម​ត្រូវ។ ​ដូច្នេះ ​ស្តាប់​តាម​សម្លេង​បេះ​ដូង​របស់​ខ្លួន​ថា​ចង់​​ធ្វើ​អ្វី។ ​

​ជា​ការ​ពិត ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​គឺ​នៅ​តែ​​រដាក់​រដុប និង​ឧបសគ្គ​ច្រើន ​តែ​ការ​ជឿ​ជាក់ ​នឹង​នាំ​អ្នក​ឆ្លង​ផុត​គ្រោះ​ទាំង​នោះ​បាន។ ​គ្រាន់​តែ​ចង​ចាំ​​ឲ្យ​បាន​ពី​គោល​ដៅ​របស់​អ្នក​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​កុំ​បោះ​បង់​វា​ចោល​ឲ្យ​សោះ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម