ត្រចៀកកាំត្រូវគេរិះគន់ពេលស្លៀករ៉ូបដូច Song Hye Kyo ក្នុងពេលឈរជាតំណាងប្រេនខោអាវមួយ

  • 2021-03-29 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ថ្មី​ម្ដង​ទៀត តំណាង​មក​ពី​ប្រទេស​ចិន តារា​សម្ដែង​ស្រី​ជួរ​មុខ Zhao Wei ត្រូវ​គេ​វាយ​តម្លៃ​ថា​ស្អាត​មិន​ដល់ មិត្ត​រួម​អាជីព​មក​ពី​ប្រទេស​កូរ៉េ​ដែល​ជា​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo។

ប្រសិន​ជា​​អ្នក​ ជា​មនុស្ស​ចាប់​អារម្មណ៍​ដល់ Fashion នោះ អ្នក​នឹង​ដឹង​ថា កំពូល​តារា​សម្ដែង​ស្រី​មក​ពី​២​ប្រទេស​ផ្សេង​គ្នា គឺ Zhao Wei និង Song Hye Kyo សុទ្ធ​តែ​ជា​អ្នក​តំណាង​ឲ្យ​ប្រេន​ខោអាវ​លំដាប់​ខ្ពស់ Fendi ទាំង​អស់។ ដោយ​តួ​រឿង​ព្រះនាងយេយេ​គឺ​ជា​តំណាង​របស់​ប្រទេស​ចិន រីឯ​តួ​រឿង​បំណុលផ្ទះ​ជំពាក់​ស្នេហ៍ គឺ​ជា​តំណាង​មក​ពី​ប្រទេស​កូរ៉េ។

មុន​នេះ​បន្តិច ស្រី​ស្អាត​៤៥​ឆ្នាំ​ បាន​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ប្រេន​ដែល​ខ្លួន​តំណាង​នៅ​ទីក្រុង​សៀងហៃ ដោយ​នាង​ស្លៀក​រ៉ូប​វែង និង​ស្បែក​ជើង​ប៊ូ​កវែង​ដូច​គ្នា។ អ្វី​ដែល​គួរ​ឲ្យ​និយាយ​នោះ​គឺ ម៉ូដ​មួយ​ឈុត​នេះ មុន​នោះ​ត្រូវ​បាន​ស្រី​ស្អាត ៣៩​ឆ្នាំ​ ស្លៀក​រួច​ទៅ​ហើយ នៅ​ពេល​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ។

ក្រោយ​ពេល​រូប​ភាព​របស់ Zhao Wei ត្រូវ​បាន​ចុះ​ផ្សាយ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​បង្អាប់​អ្នក​ម្ដាយ​កូន​១​ថា ស្លៀក​ឈុត​នេះ​មិន​ស្អាត​ឡើយ គឺ​​ចាញ់​មិត្ត​រួម​អាជីព​មក​ពី​ប្រទេស​ជិត​ខាង​ដាច់។ មនុស្ស​ជា​ច្រើន​លើក​ឡើង​ថា ត្រចៀកកាំ​នៅ​ពេល​នេះ​វ័យ​ជ្រេ​ហើយ​ ដូច​នេះ​មិន​សម​នឹង​ម៉ូដ​ទាំង​នេះ​ទៀត​ទេ។ ​ដោយ​សារ​តែ​ Song Hye Kyo នៅ​មាន​សម្រស់​ផូរផង់​នៅ​ឡើយ ដូច​នេះ​ឈុត​នេះ​ស្អាត​ឥត​ខ្ចោះ​សម្រាប់​នាង។ យ៉ាងណាក្ដី អ្នក​គាំទ្រ​របស់ តារា​ចាស់​វស្សា​ជាង​បាន​តប​ទល់​វិញ​​ថា ទោះ​បី​​ជា​យ៉ាង​ណា ក៏​ Zhao Wei អាយុ​បង Song Hye Kyo ៦​ឆ្នាំ​ដែរ ដូច​នេះ​​បើ​ទោះ​ស្អាត​ចាញ់​ក៏​គ្មាន​អ្វី​ប្លែក​ដែរ៕

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម