តើបុរសដែលចូលមកក្តោបក្តាប់បេះដូងអ្នកបាន គេជាមនុស្សបែបណា សាករើសកាតមួយ

  • 2021-03-26 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​ឆ្ងល់​ឬអត់​ថា នាពេលអនាគត​ តើ​បុរស​ដែល​ចូល​មក​ក្តោប​ក្តាប់​បេះ​ដូង​អ្នក​បាន គេ​ជា​មនុស្ស​បែប​ណា?​ ​សាក​រើស​កាត​មួយ។

​កា​ត​ទី​១

​កាត​នេះ​បង្ហាញ​ថា ​មនុស្ស​ដែល​អ្នក​នឹង​ជួប​ហើយ​​ស្រលាញ់ ​គេ​ជា​មនុស្ស​ចូល​ចិត្ត​សេរីភាព និង​មិន​ចូល​ចិត្ត​គំនាប​​ដោយ​ច្បាប់​សង្គម។ ​សរុប​មក ​គេ​​មាន​គំនិត​ច្នៃ​ប្រឌិត​ផ្សេង​ៗ​គ្នា​ជា​ច្រើន។ ​ម្យ៉ាង​ទៀត ​នៅ​ពេល​ស្រលាញ់​អ្នក ​គាត់​​តែង​ធ្វើ​អ្វី​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល ​រ៉ូមែនទិក​ដែល​​ធ្វើ​ឲ្យ​បេះ​ដូង​របស់​អ្នក​រំភើប​ខ្លាំង។

​កាត​ទី​២

មនុស្ស​ដែល​អ្នក​នឹង​ស្រលាញ់ គេ​ជា​មនុស្ស​​សុភាព​រាប​សារ ​ចិត្ត​ត្រជាក់ ព្រម​ទាំង​ចេះ​យក​ចិត្ត​ទុក​ដាក់។ ​​លើស​ពី​នេះ គាត់​ជា​បុរស​ពូកែ​គិត​គូ ​ចូលចិត្ត​ស្រាវជ្រាវ និង​អាច​យល់​ពី​អ្វី​ដែល​អ្នក​កំពុង​គិត​ក្នុង​ចិត្ត​ថែម​ទៀត​​ផង​។ ​ដូច្នេះ ​អ្នក​មិន​បាច់​លាក់​អារម្មណ៍​នឹង​គាត់​ទេ ​តែ​គួរ​បើក​ចំហរ​ចិត្ត​និយាយ​ពី​​គំនិត​របស់​អ្នក​ជាមួយ​គាត់​​ចុះ។ ការ​ធ្វើ​បែប​នេះ ​នឹង​ជួយ​ឲ្យ​អ្នក​និង​គាត់​កាន់​តែ​ស្វែង​យល់​ពី​គ្នា​បាន​ល្អ​ប្រសើរ។ ​ម្យ៉ាង​ទៀត ​​ពេល​នៅ​ជាមួយ​គាត់ ​អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត ព្រោះ​គាត់​​តែង​តែ​ស្រលាញ់ ព្រម​ទាំង​គាំ​ទ្រ​អ្នក។

​កាត​ទី​៣

អ្នក​នឹង​ជួប​​បុរស​ដែល​មាន​ក្តី​ស្រលាញ់ ​សុភាព​រាប​សារ ​ចេះ​ខ្វល់​ខ្វាយ ព្រម​ទាំង​មាន​ភាព​រ៉ូមែន​ទិក។ បើ​និយាយ​ពី​តារានិករ​វិញ ​ គាត់​អាច​ជា​ Scorpio ឬ​ Cancer ឬ Pisces ​។ ​គាត់​ជា​មនុស្ស​មាន​ទេព​កោសល្យ ​និង​តែង​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​​ខ្សែ​ជីវិត​របស់​គាត់​មាន​ពន្លឺ​ត្រចះ​ត្រចង់។ មិន​តែ​ប៉ុណ្ណោះ ​គាត់​ជា​មនុស្ស​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ផង​ដែរ ព្រម​ទាំង​ដឹង​ពី​របៀប​ចេះ​ជម្រុញ​ទឹក​ចិត្ត​អ្នក​ថែម​ទៀត។

​កាត​ទី​៤

អ្នក​នឹង​​ជួប​បុរស​ម្នាក់​ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ ​មាន​ទំនួល​ខុស​ត្រូវ នៅ​កន្លែង​ធ្វើ​ការ។ ​សម្រាប់​អាយុ​វិញ គាត់​មិន​ចាស់​ជាង​អ្នក​ប៉ុន្មាន​នោះ​ទេ ​តែ​គាត់​មើល​ទៅ​ចាស់​ទុំ​ផ្នែក​ចិត្ត​គំនិត​ជាង​អ្នក។ ​លើស​ពី​នេះ ​គាត់​ជា​បុរស​ដែល​ចេះ​ដឹង​ពី​របៀប​រៀប​ចំ​គម្រោង​ជីវិត ព្រម​ទាំង​ចេះ​តម្រែ​តម្រង់​ទិស​ដៅ​ឲ្យ​អ្នក​សម្រាប់​នាពេល​អនាគត​ថែម​ទៀត៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម