ទស្សនៈ ៧​ ចំណុច​តូចៗ​តែ​មាន​ន័យ​ ដែល​បុរស​គិត​ថា​នារី​គួរ​តែ​ដឹង

  • 2021-03-27 08:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​ច្រើន​មាន​ការ​គិត​ផ្សេង​គ្នា​ពី​បុរស មិន​ថា​រឿង​ស្នេហា ការ​តែង​ខ្លួន​ និង​ រឿង​ជា​ច្រើន​ទៀត។ តែ​ការ​គិត​ខុស​គ្នា​នោះ​មិន​មែន​មាន​ន័យ​ថា​ ភាគី​មួយ​ណា​ខុស​នោះ​ទេ គឺ​គ្រាន់​តែ​ពួក​គេ​មាន​ទស្សនៈ​ផ្សេង​គ្នា​តែ​ប៉ុណ្នោះ។ យ៉ាង​ណា​មិញ យើង​គួរ​រៀន​យល់​ពី​ទស្សនៈ​គ្នា​រៀង​ខ្លួន​ទើប​ធ្វើ​ឱ្យ​ការ​រស់​នៅ​ចុះ​សម្រុង​គ្នា និង សប្បាយ​ចិត្ត​ទាំង​សង​ខាង។ ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ផង​ដែរ បុរស​មាន​ទស្សនៈ ៧​ ចំណុច​តូចៗ​ដែល​​ចង់​ឱ្យ​នារី​ដឹង៖

រូបតំណាង

**១.** នារី​គឺ ស្រស់​ស្អាត​ខ្លាំង​ពេល​ពួក​គេ​ចង​សក់

២. នារី​គួរ​ទិញ​ ឬ កម្មង់​អ្វី​ដែល​ខ្លួន​ស្រលាញ់​និង​ចូលចិត្ត ដោយ​មិន​ចាំ​បាច់​ខំសម្រប​តាម​បុរស​ពេក​ទេ

៣. ពេល​​ទៅ​ដើរ​លេង​ជាមួយ​គ្នា នារី​គួរ​បង្ហាញ​ថា​ នាង​ក៏​ចង់​ចេញ​លុយ​ដែរ​ មិន​មែន​អង្គុយ​ចាំ​ភាគី​បុរស​ចេញ​ឱ្យ​រហូត​នោះ​ទេ

៤. នារី​មិន​គួរ​ស្តាប់ ឬ ជឿ​សម្តី​​មិត្តភ័ក្ត​របស់​សង្សា​ឬ​ប្តី​ទេ ព្រោះ​មិត្តភ័ក្ត​របស់​ពួក​គេ​ច្រើន​និយាយ​លេង​សើច​ ដែល​ពេល​ខ្លះ​មិន​ពិត​សោះ

៥. បុរស​ភាគ​ច្រើន​មិន​ចូលចិត្ត​ការ​បរាជ័យ​នោះ​ទេ ដូច្នេះ​បើ​អ្នក​យក​ឈ្នះ​ពួកគេ​នូវ​រឿង​អ្វី​មួយ​ សូម​កុំ​សើច​ចម្អក​ពួក​គេ​អី ព្រោះ​ពួក​គេ​ក៏​ចេះ​ពិបាក​ចិត្ត​ដែរ​ ថ្វី​ត្បិត​តែ​មិន​សូវ​បញ្ចេញ​ក៏​ដោយ

៦. នារី​គួរ​និយាយ​ចេញ​នូវ​អារម្មណ៍​របស់ពួក​គេ​ទៅ​កាន់​បុរស​ឱ្យ​ចំៗ ព្រោះបុរសៗ​មិន​អាច​ទស្សន៍ទាយ​នូវ​ការ​គិត​របស់​នារី​បាន​ទេ​ ទោះ​ជា​ពេល​ខ្លះ​នារីៗ​ខំ​ឱ្យ​ជាសញ្ញា​យ៉ាង​ណា​ក៏​ដោយ

៧. បុរស​ចូលចិត្ត​ការ​បង្ហាញ​នូវ​ភាព​ស្និទស្នាល​នៅ​សាធារណៈ ដូច្នេះ ពួក​គេ​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​នារី​ដែល​ខ្លួន​ស្រលាញ់​បញ្ចេញ​នូវ​កាយវិការ​ផ្អែម​ល្ហែម​ និង​ ស្និទស្នាល​ទៅ​កាន់​គេ៕

រូបតំណាង
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ មនុស្ស​ស្រី​មាន​សង្សារ ​ឬ ​ប្តី​ហើយ គួរ​រាប់​អាន​មិត្តភ័ក្ត​ប្រុស​អត់?

ប្រភព៖ YouTube ប្រែសម្រួល៖ Siyou Tang

អត្ថបទពេញនិយម