ថ្លៃថ្នូរជាងស្រោបខ្លួនដោយមានពេជ្ររាប់ម៉ឺនដុល្លារទៅទៀត ចំពោះមនុស្សស្រីដែលមានលក្ខណៈបែបនេះ

  • 2021-03-27 14:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីអាចក្លាយជាប្រភេទមនុស្សថ្លៃថ្នូរបាន មិនមែនព្រោះតែរូបសម្បតិ្តខាងក្រៅ ឬ ទ្រព្យធុនអ្វីនោះទេ។ លក្ខណះទាំងប៉ុន្មានយ៉ាងនេះហើយ ដែលធ្វើអោយមនុស្សស្រីក្លាយជាប្រភេទមនុស្សថ្លៃថ្នូរ គួរអោយគោរពក្នុងក្រសែភ្នែកមនុស្សទូទៅ៖

១. មិនយកពេលខ្លួនឯងទៅរវល់រឿងអ្នកដទៃឥតប្រយោជន៏

មិនមែនតែមនុស្សស្រីនោះទេ ពេលខ្លះមនុស្សលោកយើងចំណាយពេលខ្ជះខ្ជាយជាច្រើនទៅរវល់ ចង់ដឹងចង់លឺពីរឿងអ្នកដទៃ។ អ្នកអាចកែប្រែទម្លាប់មួយនេះដោយប្រែការចង់ដឹងចង់លឺនេះ ជាការស្វែងយល់ពីគំរូល្អរបស់គេ ដើម្បីយកមកអភិវឌ្ឍន៏ខ្លួនឯងវិញទើបប្រសើរ។ បែបនេះអ្នកអាចយកជំនាញផ្ទាល់ខ្លួនដែលមានស្រេចនោះ មកជួយខ្លួនឯងអោយកាន់តែឆាប់ទទួលភាពជោគជ័យក្នុងជីវិតមិនខាន។

២. មានភាពជឿជាក់លើខ្លួនឯង

មុននឹងអាចអោយអ្នកដទៃមើលឃើញថា អ្នកជាមនុស្សដែលគួរអោយគោរព និង អោយតម្លៃបាននោះ វាអាចកើតឡើងបានលុះត្រាតែអ្នកអោយតម្លៃខ្លួនឯងជាមុនសិន។ កុំព្យាយាមប្រៀបធៀបជីវិតខ្លួនឯង នឹង អ្នកដទៃ តែងតែប្រកាន់គំនិតថាអ្នកមិនល្អដូចគេ។ ការគិតបែបនេះមិនមែនជារឿងត្រឹមត្រូវនោះទេ មនុស្សម្នាក់ៗមានចំនុចពិសេស ដោយឡែកពីគ្នា។

៣. ចិរត ឬកពារមទម្យ សុភាពរាបសារ

សីលធម៌រស់នៅនេះសំខាន់ណាស់ ទោះជាអ្នកមានឋានះ យសសក្តិធំដុំយ៉ាងណាក្ដី​ បើនរណាម្នាក់ធ្វើអ្វីសម្រាប់អ្នក ក៏អរគុណគេទៅ បើមានអ្វីឆ្គាំឆ្គងក៏កុំអៀនមាត់ក្នុងការសុំទោសគេដែរ។ ទម្លាប់បែបនេះ អាចស្ដែងបញ្ជាក់យ៉ាងច្បាស់ថាអ្នកធំធាត់ឡើងមកបែបណា ព្រមទាំងអាចអោយអ្នកដទៃគោរព និង អោយតម្លៃព្រោះតែទម្លាប់តិចតូចនេះមិនខាន។

៤. ដឹងថារឿងបែបណាគួរលាក់ទុក បែបគួរបង្ហាញអោយគេឯងដឹង

ពេលខ្លះមនុស្សយើងអាចនឹងពិបាកក្នុងការហាមឃាត់ចិត្តគំនិត និង ខួរក្បាលខ្លួនឯងខ្លាំងណាស់ ហេតុនេះហើយអ្នកគួរតែបង្កើត Filter មួយសម្រាប់ការគិតគូរទាំងឡាយនោះ ថាមួយណាចែករំលែកទៅមានប្រយោជន៏ ហើយគំនិតបែបណាអោយគេឯងដឹងលឺទៅ ច្បាស់ជានាំទុក្ខដល់ខ្លួនឯងនៅថ្ងៃណាមួយមិនខាន។

៥. មិនស៊ាំញ៊ាំច្រើន

បើសិនជាអ្នកយល់ថា មនុស្សស្រីទាល់តែមិនសូវមាត់ក ទើបអាចក្លាយជាមនុស្សថ្លៃថ្នូរក្នុងក្រសែភ្នែកអ្នកផងបាននោះ អ្នកគិតខុសហើយ។ មនុស្សស្រីកាន់តែលេចធ្លោ ហើយបង្ហាញកាន់តែច្បាស់ថាគួរអោយគោរពប៉ុណ្ណាតាមរយះសម្ដីសម្ដៅ និង ការយល់ឃើញដែលចែករំលែកទៅខាងក្រៅនេះហើយ។ ការដែលរៀនចេះយល់កាលៈទេសៈ និង ចេះរៀបពាក្យសម្ដីក្នុងការនិយាយស្ដីនេះ ជាផ្នែកសំខាន់មួយដែលកំណត់ថាមនុស្សម្នាក់នេះមានគិតគូរជ្រៅជ្រះយ៉ាងណា។

៦. មានសន្តានចិត្តល្អ ចំពោះមនុស្សគ្រប់គ្នា

វាអាចជាចំនុចសាមញ្ញបំផុតហើយ បើសិនជាអ្នកគោរពមនុស្សជុំវិញខ្លួនអ្នក គេច្បាស់ជាមានការគោរពអោយអ្នកវិញដូចគ្នា។ មនុស្សស្រីខ្លះ ទោះជាស្លៀកពាក់ស្អាតបាតយ៉ាងណា ប្រើប្រាស់របស់ថ្លៃៗយ៉ាងណា តែបើមិនចេះជួយយកអាសារអ្នកដែលលំបាកជាងខ្លួន គេប្រាកដជាមិនអោយតម្លៃនោះទេ។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម