Wang Yi Bo បញ្ចប់កុងត្រាជាមួយ Nike ព្រោះប្រេនមិនព្រមទិញឥវ៉ាន់របស់ចិន
- 2021-03-26 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wang Yi Bo បញ្ចប់កុងត្រាជាមួយ Nike ព្រោះប្រេនមិនព្រមទិញឥវ៉ាន់របស់ចិន
តារាសម្ដែងប្រុសលំដាប់ A ចិន Wang Yi Bo គិតថាប្រេនដែលខ្លួនកំពុងតំណាងនេះគឺចោទប្រកាន់ប្រទេសចិន ដែលធ្វើឲ្យលោកផ្ដាច់កិច្ចសន្យានឹងម៉ាកសម្លៀកបំពាក់មួយនេះ។
កាលពីព្រឹកថ្ងៃទី ២៥ ខែមីនាកន្លងទៅនេះ ក្រុមហ៊ុនគ Yuehuan Entertainement តំណាងរបស់តារាសម្ដែង និងចម្រៀងល្បីឈ្មោះ Wang Yi Bo បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយថា តារាវ័យ២៤ឆ្នាំរបស់ខ្លួន នឹងបញ្ចប់តួនាទីជាតំណាងរបស់ប្រេនខោអាវ Nike ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
“ក្រុមហ៊ុន និង Wang Yi Bo មិនគាំទ្រឡើយនូវសម្ដីដែលមិនគោរពប្រទេសសចិន” តំណាងក្រុមហ៊ុននិយាយ។ សកម្មភាពនេះត្រូវបានបញ្ចេញខណៈប្រជាជនចិនកំពុងរិះគន់ប្រេនអន្តរជាតិដែលមិនសហការនឹងរោងចក្រនៅតំបន់ Jinxiang និងមិនទិញគរសំឡីរបស់ខេត្តនេះ។ មុននោះដែរ ប្រេនខាងលើយល់ស្របនឹងមតិរបស់អាមេរិកដែលលើកឡើងថា ចិនបិទសិទ្ធិជនជាតិភាគតិចនៅតំបន់ខាងលើ។ ប៉ុស្តិ៍ CCTV របស់ចិនបាននិយាយថា៖ ធ្វើជំនួញនៅប្រទេសចិន តែបែរជាមិនគោរពសិទ្ធិចិនទៅវិញ។
នៅពេលត្រូវចោទបែបនេះ ប្រេនខោអាវ Nike បានបកស្រាយថា ខ្លួនទិញឥវ៉ាន់ពីភាគីទី៣ និងមិនបានមិនគោរពចិននោះឡើយ។ មុននោះមួយថ្ងៃ តារាសម្ដែងស្រី Song Qian បានបញ្ចប់កុងត្រានឹង H & M ដូចគ្នាដោយសារមូលហេតុតែមួយ៕