ថែរក្សាសម្រស់នៅក្នុងរដូវក្ដៅតាមវិធីទាំងនេះ!

  • 2021-03-25 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុចាប់ផ្តើមក្តៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នោះមានន័យថាខែចែត្របានចូលមកដល់ហើយ អាកាសធាតុស្ងួតហួងហែងក្ដៅចាប់ផ្តើម ពន្លឺនឹងកាំរស្មីព្រះអាទិត្យជះមកខ្លាំង វានឹងធ្វើឲ្យស្បែករបស់អ្នកខូចដោយសារកម្ដៅទាំងនោះ។ ស្បែកមុខដៃជើងនឹងបបូរមាត់មានការផ្លាស់ប្តូរតាមរដូវ ដែលទាមទារឲ្យអ្នកមានការថែទាំតាមរដូវដែរ។ វានឹងមិនមានប្រសិទ្ធភាពល្អឡើយប្រសិនបើយើងប្រើផលិតផលខុសរដូវនោះ។ ដូចច្នេះត្រូវមានការបន្ថែមនឹងវិធីក្នុងការថែរក្សាស្បែកឲ្យបានល្អប្រសើរក្នុងរដូវក្ដៅនេះ។

កុំថាឡើយតែរដូវរងារដែលអាចធ្វើឲ្យស្បែកស្ងួតនោះ សូម្បីតែរដូវក្តៅក៏អាចបណ្តាលឲ្យស្បែកស្ងួតដែរ។ ដូចច្នេះមកអនុវត្តតាមវិធីខាងក្រោមនេះដើម្បីការពារ និងព្យាបាលបញ្ហាស្បែកខូចដោយសារពន្លឺថ្ងៃ៖

១. លាងសម្អាតរៀងរាល់ពេលមកពីខាងក្រៅ និងមុនចូលគេង

២. ព្យាយាមលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំពេលចេញក្រៅ (ល្អជាងប្រើឡេ)

៣. ប្រើក្រែមលាបបបូរមាត់ដែលអាចការពារពីកាំរស្មីព្រះអាទិត្យបានល្អ

៤. លាបផលិតផល ឬក៏បិទមាសផ្តល់សំណើមនៅពេលយប់

៥. និងព្យាយាមផឹកទឹកឲ្យបានច្រើនជាងរាល់ដង

ស្បែកមុខដែលមានសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកថែរក្សាស្បែកនឹងសុខភាពឲ្យបានដិតដល់ដើម្បីភាពស្រស់ស្អាតនៃសម្រស់ក្នុងរដូវក្តៅនេះ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម