ថែរក្សាកូនៗកុំឱ្យធ្លោយ! ព្រឹកនេះមាន ទារក-កុមារតូចៗ រហូតដល់ ១០នាក់ រកឃើញវិជ្ជមានកូវីដ

  • 2021-03-25 03:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅថ្ងៃទៅ២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានជូនដំណឺងអំពីករណីអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៥៥នាក់ និង អ្នកជាសះស្បើយ ២៣នាក់។ ដោយឡែកមាន កុមារ១០នាក់ស្ថិតនៅក្នុងបញ្ជីអ្នកមានវិជ្ជមានកូវីដរបស់ក្រសួង។

កុមារទាំង១០នាក់ ៖

១. ទារក ជនជាតិខ្មែរ អាយុ ៩ខែ មានអាសយដ្ឋានស្នាក់នៅ ឃុំទ្រាល ស្រុកតាំងសេក ខេត្តកំពង់ធំ

២. កុមារា ជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

៣. កុមារី ជនជាតិខ្មែរ អាយុ ៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

៤. ទារក ជនជាតិខ្មែរ អាយុ ១១ខែ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

៥. កុមារា ជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

៦. កុមារា ជនជាតិខ្មែរ អាយុ ២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

៧. កុមារា ជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

៨. កុមារា ជនជាតិខ្មែរ អាយុ ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៩. កុមារា ជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

១០. កុមារី ជនជាតិខ្មែរ អាយុ ១០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕​

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ៖

(https://media.sabay.com/media/Sothearith/news04/605bfb293be5f_1616640780.jpg "")

អត្ថបទ ៖ ពិទូ

អត្ថបទពេញនិយម