Zheng Shuang កំពុង​នៅ​អាមេរិក ដើម្បី​សិទ្ធិ​ចិញ្ចឹម​កូន​វិញ រាងស្គមស្គាំង​ខ្លាំង

  • 2021-03-24 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អតីត​តារា​សម្ដែងស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូល​រួម​ក្នុង​សាវនាការ​កាត់​ក្ដី​សិទ្ធិ​ចិញ្ចឹម​កូន​របស់​ខ្លួន។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មីនា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា សាវនាការ​កាត់​ក្ដី​របស់​តារា​សម្ដែង​ស្រី​ចិន Zheng Shuang និង​អតីត​មិត្ត​ប្រុស​របស់​នាង​ លោក Zhang Heng ទើប​តែ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង Denver រដ្ឋ Colorado សហរដ្ឋ​អាមេរិក។ ខុស​ពី​សព្វ​មួយ​ដង​ដែល​គូ​ភាគី​ទាំង​សង​ខាង​មិន​ដែល​ចូល​រួម​ផ្ទាល់ ហើយ​ឲ្យ​តែ​តំណាង​មេធាវី​របស់​ខ្លួន​ចូល​រួម​នោះ នៅ​លើ​ក​នេះ អ្នក​ទាំង​២​គឺ​មក​ដោយ​ផ្ទាល់​ទាំង​អស់។

នៅ​រសៀល​ថ្ងៃ​ដដែល រូបភាព​តួ​រឿង F4 ចាក​ចេញ​ពី​តុលាការ​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ទោះ​បី​ជា​ពាក់​ម៉ាស​ឡើង​ជិត​ក៏​ដោយ តែ​គេ​សង្កេត​ឃើញថា​ អ្នក​ម្ដាយ​កូន​២​មានរាង​ស្គម​ខ្លាំង​គួរ​ឲ្យ​សង្វេគ។ ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កាត់​ក្ដី​រួច អារម្មណ៍​របស់​តារា​ស្រី​វ័យ​៣០​ឆ្នាំ​ហាក់​មិន​សូវ​ល្អ​ឡើយ។

នៅ​ក្នុង​ការ​កាត់​ក្ដី​នេះ​ដែរ សិល្បការិនី​រូប​នេះ​ទទួល​ស្គាល់​ថា​ខ្លួន​គឺ​ជា​សង្សារ​ចាស់​របស់ Zhang Heng និង​ពិត​ជា​បាន​ជួល​គេ​ឲ្យ​កើត​កូន​ជំនួស​មែន ដោយ​សារ​បញ្ហា​សុខភាព។ យ៉ាងណាក្ដី ដោយ​សារ​តែ​មាន​គំនិត​លែង​ដូច​គ្នា ទើប​ពួក​គេ​សម្រេច​ចិត្ត​បែក​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម