បើមិនចង់ឲ្យគេស្អប់រហូតទេ មនុស្សស្រីកុំធ្វើចរិតបែបនេះអី

  • 2021-03-23 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​រឿង​ដែល​ស្វាមី​មិន​ចង់​ឲ្យ​ប្រពន្ធ​ធ្វើ​នោះ​ទេ ​នៅ​ពេល​រៀប​ការជាមួយ​គ្នា​រួច។

​១. ​រិះ​គន់​ប្តី​នៅ​ចំពោះ​មុខ​អ្នក​ដទៃ

រស់​នៅ​ជាមួយ​គ្នា​យូរ​ទៅ ​ប្រាកដ​ជា​ចៀស​មិន​ផុត​ពី​បញ្ហា​​នឹង​គ្នា​ទេ តែ​យ៉ាង​ណា​ដាច់​ខាត​កុំ​រិះគន់​ប្តី​នៅ​ចំពោះ​មុខ​សាច់​​ញាតិ និង​មិត្ត​ភក្កិ​​ឲ្យ​សោះ។ ​​បើ​គិត​ថា ​ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​គាត់​ដឹង​ខ្លួន​​ នោះ​គឺ​ជា​ការ​គិត​ខុស​​ធំ​បំ​ផុត ព្រោះ​​​អ្នក​កំពុង​បំផ្លាញ​​ផ្លូវ​ចិត្ត​ខាង​ក្នុង​របស់​គាត់ ព្រម​ទាំង​ជះ​ឥទ្ធិពល​ឲ្យ​អ្នក​ដទៃ​ហ៊ាន​មើល​ងាយ​ប្តី​របស់​អ្នក។

​២. ជ្រៀត​ជ្រែក​ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​ស្វាមី

ពេល​ហត់​នឿយ អ្នក​ប្រាកដ​ជា​ចង់​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន តើ​មែន​ទេ? ស្វាមី​របស់​អ្នក​ក៏​ដូច​គ្នា ​គាត់​ក៏​ចង់​មាន​ពេលវេលា​ដើម្បី​ស្តារ​ថាមពល និង​​​រក​ចន្លោះ​សម្រាប់​ខ្លួន​ឯង​ដែរ។

​​៣. ​តាម​ចិត្ត​ខ្លួន​ឯង​ហួស​ហេតុ

នៅ​ពេល​អ្នក​ចង់​ឲ្យ​គាត់​ធ្វើ​អ្វី​មួយ តែ​គាត់​មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​ភ្លាម​ៗ ​ប្រហែល​ជា​អ្នក​ខឹង​គាត់​ណាស់​មែន​ទេ? ​ប្រសិន​បើ​អ្នក​បង្ហាញ​អាកប្បកិរិយា​រឹង​រូស ​ទទឹង​ទទេង ​ឡូឡា​ថែម​ទៀត​មិន​ថា​នៅ​ទី​សាធារណៈ​នោះ ​ប្តី​របស់​អ្នក​ច្បាស់​ជា​ស្អប់​​អ្នក​បំ​ផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​គាត់​​ថែម​ទាំង​លែង​ចង់​ចេញ​ទៅ​ក្រៅ​ជាមួយ​អ្នក​ទៀត​។

​៤. ឲ្យ​ភ្នែក​ដាក់​ប្រុស​ដទៃ

​​ស្វាមី​របស់​អ្នក​ច្បាស់​ជា​មិន​សប្បាយ​ចិត្ត​នោះ​ទេ នៅ​ពេល​ឃើញ​​អ្នក​ទៅ​ជជែក​លេង​ជាមួយ​បុរស​ដទៃ។ ​ទោះ​បី​ជា​មិត្ត​​ស្និទ្ធស្នាល​នឹង​គ្នា​ក៏​ដោយ ​ក៏​គាត់​មាន​អារម្មណ៍​ប្រច័ណ្ឌ​ដែរ។

​​៥. បង្កើត​សង្គ្រាម​ត្រជាក់

ថ្វី​ដ្បិត​តែ​ពេល​ខឹង មនុស្ស​គ្រប់​គ្នា​ចង់​នៅ​ស្ងៀម​ស្ងាត់ ​តែ​បើ​អ្នក​រក្សា​ភាព​ស្ងៀម​ស្ងាត់​យូរ​ពេក ​នឹង​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​​ឯង​មាន​កំហុស និង​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង។ ​ត្រូវ​ចាំ​ថា ​គ្មាន​ស្វាមី​ណា​ចូល​ចិត្ត​គ្រួសារ​សង្គ្រាម​ត្រជាក់​នោះ​ទេ ហើយ​​បើ​អ្នក​តែង​តែ​ធ្វើ ​នោះ​គាត់​នឹង​ឆ្ងល់​ថា តើ​អ្នក​កំពុង​កើត​អី?

​៦. ​សួរ​ប្តី​ថា នៅ​ស្រលាញ់​ទៀត​អត់​បើ​អ្នក​ធាត់?

មិន​ថា​អ្នក​ធាត់​ឬ​ស្គម​នោះ​ទេ ​អ្នក​ត្រូវ​តែ​យល់​ថា​ ស្វាមី​របស់​អ្នក​នៅ​តែ​ស្រលាញ់​អ្នក​ដដែរ។ ដូច្នេះ ​កុំ​សួរ​សំនួរ​​ច្រំ​ដែល ​ព្រោះ​ពិត​ជា​គួរ​ឲ្យ​ធុញ​ណាស់។ ​គាត់​ចង់​ឃើញ​អ្នក​មាន​ទំនុ​ក​ចិត្ត​លើ​ខ្លួន​ឯង មិន​មែន​ចេះ​តែ​បារម្ភ​រឿង​ធាត់​នោះ​ទេ។

​៧. ​ប្រៀប​ធៀប​ប្តី​និង​អ្នក​ផ្សេង

បើ​អ្នក​មាន​ទម្លាប់​ប្រៀប​ធៀប​ប្តី​ខ្លួន​ឯង​នឹង​អ្នក​ដទៃ ​សូម​បញ្ឈប់​វា​ក្នុង​ពេល​ឥលូវ​នេះ​ភ្លាម។ ​គ្មាន​នរណា​ចូល​ចិត្ត​ឲ្យ​ប្រពន្ធ​មក​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​​បុរស​ដទៃ​ឡើយ ព្រោះ​បញ្ជាក់​ថា អ្នក​មិន​អាច​ទទួល​យក​​ភាព​ជា​ខ្លួន​គាត់​បាន ហើយ​មាន​តែ​ធ្វើ​ឲ្យ​ស្វាមី​អ្នក​ឈឺ​ចាប់ និង​ក្រៀម​ក្រំ​ដោយសារ​អ្នក​ប៉ុណ្ណោះ។

​​៨. លួច​ទាក់​ទង​អតីត​​សង្សរ​នៅ​ក្រោយ​ខ្នង​ស្វាមី

ការ​សម្រេចចិត្ត​នៅ​រាប់​អាន​គ្នា​ជា​មិត្ត​​ជាមួយ Ex ​គឺ​មិន​ខុស​ឡើយ ​តែ​បើ​អ្នក​លាក់​ប្តី​ហើយ​បន្ត​ទំនាក់ទំនង​ស្នេហា​ជាមួយ Ex ​នោះ​ជា​កំហុស​មិន​អាច​លើក​លែង​បាន។ នេះ​ជា​ទង្វើ​ដែល​បំផ្លាញ​សុភមង្គល​គ្រួសារ ​យ៉ាង​ខ្លោច​ផ្សារ​ជា​ទី​បំ​ផុត៕

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម