វិធីធ្វើឲ្យគ្រួសារកូនចៅនៅតែសប្បាយចិត្តខណៈពេលជាប់នៅតែក្នុងផ្ទះមិនអាចទៅណាបាន

  • 2021-03-22 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ថានភាពបញ្ហា កូវីដ-១៩ ក្នុងពេលថ្មីៗនេះនៅមិនទាន់បានធូរស្រាលនៅឡើយទេ តែវានៅតែមានភាពច្របូកច្របល់យ៉ាងខ្លាំង។ ហើយអ្នកឥឡូវនេះកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលតស៊ូឆ្លងកាត់ការលំបាក ភាពសោកសៅទាំងនោះ។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមានគ្រប់ពេលវេលា ជាពិសេសនោះគឺសម្រាប់អ្នកដែលមានកូនចៅតូចៗនៅក្នុងគ្រួសារ។

មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស ភាពអផ្សុក និងធ្ចើឲ្យសុខភាពផ្លូវចិត្តបានល្អប្រសើរនោះអ្នកគួរតែអនុវត្តតាមវិធីទាំង ៤ យ៉ាងខាងក្រោមនេះដើម្បីរក្សារភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសាររបស់អ្នក៖

១. ការងារសួនច្បារ សម្រាប់អ្នកដែលមានទីធ្លាដាំដំណាំ ឬក៏អាចធ្វើវាឡើងនៅក្នុងផោងផ្កាប្រសិនបើអ្នកមិនមាន ផ្តល់ភាពសកម្ម លំអផ្ទះសម្បែង និងបរិយាកាសល្អនៅក្នុងផ្ទះ។

២. ការកែឆ្នៃរបស់លេងឬរបស់ប្រើប្រាស់ ជាវិធីមួយដែលធ្វើឲ្យពួកគាត់មានភាពសកម្ម បង្កើនគំនិតឆ្នៃប្រឌិដ្ឋ និងភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ។

៣. ការបង្រៀននឹងការលេងហ្គេមជាមួយពួកគាត់ (មិនមែនពីឧបករណ៍អេឡិចត្រូនិច) ដូចជាការផ្គុំរូបភាព គូររូបភាព ឬការផាត់ពណ៌រូបភាព និងបង្រៀនមេរៀនដល់ពួកគាត់ជាដើម។

៤. ការឲ្យពួកគាត់ចេះជួយក្នុងការចម្អិនម្ហូប ធ្វើឲ្យពួកគាត់មានទម្លាប់សកម្ម ទម្លាប់ជួយយកអាសា ផ្តល់ភាពស្និតស្នាល និងភាពរឹងមាំសម្រាប់គ្រួសាររបស់អ្នក។

អ្វីដែលសំខាន់បំផុតនោះគឺការប្រាប់ពួកគាត់កុំឲ្យមានការភ័យខ្លាចឬព្រួយបារម្ភជាមួយនឹងបញ្ហានានា វាមិនល្អសម្រាប់ក្មេងទេ ប្តូរទៅជាភាពវិជ្ជាមានវិញដោយប្រាប់អំពីរបៀបការពារ វាធ្វើឲ្យផ្នត់គំនិតនៃការគិតរបស់ក្មេងមានភាពវិជ្ជមាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម