តើគួរថែរក្សាកូនតូចយ៉ាងដូចម្តេចអំឡុងពេលធ្វើការនៅផ្ទះ?

  • 2021-03-22 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាពេលបច្ចុប្បន្ននេះ បុគ្គលិកនៅតាមស្ថាប័ន ក្រុមហ៊ុននីមួយៗភាគច្រើនតម្រូវឲ្យបុគ្គលិករបស់ខ្លួន​ធ្វើការនៅ​តាម​ផ្ទះ​ដើម្បីកាត់បន្ថយហានិភ័យឆ្លងនៃជំងីកូរ៉ូណា។ ហេតុដូចនេះហើយ សម្រាប់​អ្នកម៉ាក់​ដែលមាន​បុត្រធីតា​តូចៗ​ក៏ត្រូវមើលថែរក្សាកូនៗជាងធម្មតាព្រោះនៅតាមសាលានីមួយៗក៏បានផ្អាកដំណើរការមួយរយៈសិន។ ដូ​ច្នោះ ស្របពេលនេះការធ្វើការនៅផ្ទះអាចធ្វើឲ្យអ្នកម៉ាក់មួយចំនួនពិបាកគ្រប់គ្រងកូនតូចៗ។ ដើម្បីមើលថែ​រក្សា​កូន​តូចៗអំឡុងពេលធ្វើការនៅផ្ទះឲ្យមានប្រសិទ្ធភាពនោះ អ្នកអាចអនុវត្តតាមវិធី ៥ ចំណុចនេះរួមមាន៖

រូបតំណាង

**១. ជូនដំណឹងដល់កន្លែងធ្វើការ**

អំឡុងពេលធ្វើការនៅផ្ទះ ការទាក់ទងជាមួយក្រុមការងារគួរតែជារឿងដែលត្រូវធ្វើ។ ការជូនដំណឹងទៅ​ក្រុម​ការ​ងារ​ពិសេសចៅហ្វាយរបស់អ្នកមុនថានៅផ្ទះរបស់អ្នកមានក្មេងតូចដែលអាចបង្កជា​សំលេង​ក្នុង​ពេល​ណា​មួយ។ ដូច្នោះ​ប្រសិនបើអ្នកជូនដំណឹងនេះទៅដល់ក្រុមការងារមុន​នោះគេអាចនឹងមិនឆ្ងល់ក៏ដូច​ជា​អ្នក​អាចមាន​វិធាន​ការ​ការពារក្មេងៗកុំឲ្យបង្កសំលេងរំខានបាន។

២. រកអ្នកមើលថែក្មេងៗ

ប្រសិនបើកូនរបស់អ្នកនៅតូចខ្លាំង វាពិតជាចំាបាច់ណាស់ដែលគួរតែមាននរណាម្នាក់​មើលថែ​ជិតដិត​ឲ្យ​បាន​ល្អ។ ក្មេងតូចៗរពឹសណាស់ដូច្នោះបើអ្នកមិនមានអ្នកថែទាំឲ្យបានដិតដល់ អ្នកប្រាកដជាលំបាកក្នុងការ​មើល​ថែ​និងអាច​ប៉ះពាល់ដល់ម៉ោងធ្វើការទៀតផង។

៣. ស្វែងរកសកម្មភាពឲ្យក្មេងៗលេង

ប្រសិនបើក្មេងៗនៅទំនេរមិនធ្វើអ្វី ពួកគេនឹងមករកអ្នកអំឡុងពេលធ្វើការ។ ប៉ុន្តែបើពួកគេមានរបស់​របរ​ក្មេង​លេង ពួកគេច្បាស់ណាស់នឹងមិនមករំខានអ្នកឡើយ។ ដូច្នោះអ្នកអាចជ្រើសរើស​យករបស់​ក្មេងលេង​ណា​មួយ​ឲ្យ​សម​នឹងអាយុរបស់ពួកគេ។

៤. បែងចែកកន្លែងសម្រាប់ក្មេងៗ

រូបតំណាង

នៅក្នុងផ្ទះ អ្នកប្រាកដជាមាន​បន្ទប់ផ្សេងៗគ្នាដូចជា​បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬទីធ្លាមុខផ្ទះជាដើម។ អ្នកអាច​កំណត់​​ឲ្យ​កូនៗ​ចេះគោះទ្វារមុនពេល​ចូលបន្ទប់ ឬបែងចែកបន្ទប់ដាច់ដោយឡែក​ពីគ្នាដើម្បី​កុំឲ្យរំខានដល់​ការ​ធ្វើ​ការ។

៥. ផ្តលរង្វាន់សម្រាប់កូនៗស្តាប់បង្គាប់

នៅពេលអ្នកបែងចែកពេលវេលានិងទីកន្លែងសម្រាប់ធ្វើការបានល្អហើយ។ វាក៏ជាពេលអ្នកគ្មានអ្វី​​មករំខាន​ដល់​​ការ​ធ្វើការងាររបស់អ្នកដែរ ហេតុដូច្នោះ ដើម្បីជារង្វាន់លើកទឹកចិត្ត​សម្រាប់កូនៗ​ស្តាប់បង្គាប់​អ្នកអាច​ឲ្យកា​ដូ​សម្រាប់កូនៗបាន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់​បង្កើន​ភាព​ផ្អែម​ល្ហែម​ជាមួយ​ស្វាមី ប្រពន្ធ​គួរ​មាន​របស់​ទាំង​នេះ​ក្នុង​បន្ទប់​គេង

ប្រភព៖ Sanook ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម