នេះហើយគ្រួសារសពបុរសវ័យ ៤៦ឆ្នាំស្លាប់ព្រោះកូវីដល្ងាចមិញនេះ បានត្រឹមទ្រហោយំពីផ្ទះសែនខ្លោចចិត្ត

  • 2021-03-19 13:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រន្ធត់ណាស់ ប្រពន្ធរបស់អ្នកជំងឺកូវីដ១៩ ដែលទើបស្លាប់មុននេះ ឈរទប់ខ្លួនស្ទើមិនចង់ជាប់ ដៃខ្ទប់ទ្រូងទ្រហោយំពីផ្ទះសែនខ្លោចចិត្ត នៅពេលក្រុមការងារអភិបាលខណ្ឌទួលគោក ចុះសួរសុខទុក្ខ។

នាយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារសពលោក អ.ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ និងបាននាំយកអំណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ៖ ថវិកាចំនួន ៥.០០០.០០០ រៀល អង្ករ ១៥០ គីឡូក្រាម មី ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកសុទ្ធ ៣កេស និងគ្រឿងឧបភោគបរិភោគ និងបានណែនាំអោយបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

គួរបញ្ជាក់ថា លោកអ.ត្រី គឹម ឃីស៊ុន គឺជាជនរងគ្រោះទី ៣ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩នៅកម្ពុជា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន

អត្ថបទពេញនិយម