ហ្វេន​រាជិនី​ប្រណាំង​ម៉ូតូជប៉ុន​ស្ទើ​គាំង​បេះដូង ព្រោះ​តាម​ពិត​នាង​គឺ​ជា​មនុស្ស​ប្រុស

  • 2021-03-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​​របស់​រាជិនី​ប្រណាំង​ម៉ូតូ​ជប៉ុន ស្ទើ​តែ​មិន​ជឿ​នឹង​​ភ្នែក​ខ្លួន​ឯង​ក្រោយ​ពេល​ឃើញ Idol របស់​ខ្លួនពិត​នៅ​ខាង​ក្រៅ។

មុន​នេះ​បន្តិច ក្រុម​អ្នក​គាំទ្រ​របស់​ម៉ូដែល​ប្រណាំង​ម៉ូតូ​ជប៉ុន Azusaga kuyuki បាន​ធ្វើ​ឲ្យ​ហ្វេន​របស់​នាង​ទូទាំង​ទ្វីប​អាស៊ី​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​ពេល​បង្ហាញ​រូប​នាង​ពិត​ដោយ​មិន​ប្រើ​កម្មវិធី​កាត់​ត​រូបភាព។

ចាប់​ផ្ដើម​លេង បណ្ដាញ​សង្គម Twitter តាំង​ពី​ខែ​មករា ឆ្នាំ​២០១៩ តារា​ប្រណាំង​ម៉ូតូ​ស្រី​រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​បង្ហោះ​រូប​សិចស៊ី​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ ក្រោយ​រយៈ​ពេល​ដ៏​ខ្លី ស្រី​ស្អាត​រូប​នេះ​ទទួល​បាន​ចំនួន​ហ្វេន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

យ៉ាងណាក្ដី មុន​នេះ​បន្តិច អ្នក​គាំទ្រ​ម្នាក់​បាន​ជួប​នាង​ផ្ទាល់​នៅ​ខាង​ក្រៅ ហើយ​ស្ទើ​តែ​មិន​ជឿ​នឹង​អ្វី​ដែល​ខ្លួន​បាន​ឃើញ ត្បិត​មនុស្ស​ស្រី​ដែល​លោក​តែងតែ​គិត​ដល់​នោះ តាម​ការពិត​គឺ​ជា​លោក​ពូ​អាយុ​៥០​ឆ្នាំ​ម្នាក់​ទៅ​វិញ។ តាម​ការ​បកស្រាយ​របស់​អ្នក​ប្រណាំង​ម៉ូតូ​មួយ​នេះ មូលហេតុ​ដែល​ធ្វើ​ឲ្យលោក​កាត់​ត​រូប​ខ្លួន​បែប​នេះ គឺ​លោក​ចង់​ទទួល​បាន​ចំណាប់​អារម្មណ៍​ឲ្យ​ច្រើន។ លោក​បន្ថែម​ថា លោក​បម្រុង​ក្លែង​បន្លំ​តែ​រយៈ​ពេល​ខ្លី​ទេ តែ​ក្រោយ​ពេល​មាន​ហ្វេន​ច្រើន​ពេក​ក៏​ចេះ​តែ​ផុង​ទៅ​ៗ រហូត​ដក​ខ្លួន​លែង​រួច។

លោក​ក៏​ចេញ​មុខ​សូម​ទោស​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​អស់​ដែល​បាន​កុហក​ពួក​គេ​តាំង​ពី​ដើម​មក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម