ងាយៗ! សាច់ជ្រូកចង្កាក់អាំង អាចធ្វើញ៉ាំនៅផ្ទះបានមិនចំនាយកំលាំងច្រើន

  • 2021-03-17 02:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់សាច់ជ្រូកអាំងបែបនេះសក្ដិសមទទួលទាន ជាមួយអាហារពេលព្រឹកបំផុត ថែមតែជ្រក់ត្រជាក់ស្រួយៗ៖

គ្រឿងផ្សំ៖

  • សាច់ជ្រូក ១ គីឡូក្រាមហាន់ជាបន្ទះស្ដើងល្មម

  • រំដេង ២ ស្លាបព្រាបាយ

  • ខ្ទឹមសចិញ្រ្ចាំ ៣ ស្លាបព្រាបាយ

  • ទឹកដោះគោស្រស់ ៨ ស្លាបព្រាបាយ

  • ប្រេងខ្យង ៤ ស្លាបព្រាបាយ

  • ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ

  • ទឹកស៊ីអ៊ីវផ្អែម ២ ស្លាបព្រាកាហ្វេ

  • អំបិល ២ ស្លាបព្រាកាហ្វេ

  • ស្ករត្នោត ២ ស្លាបព្រាបាយ

  • ប្រេងឆា ២ ស្លាបព្រាបាយ

  • ម្ស៉ៅឆា ២ ស្លាបព្រាបាយ

របៀបធ្វើ៖

១. ចិញ្រ្ចាំ ខ្លឹមស និង រំដេងអោយម៉ត់ល្មមរួចទុកមួយឡែក។

២. លាយទឹកដោះគោស្រស់ ប្រេងឆា ទឹកស៊ីអ៊ីវ ប្រេងខ្យង អំបិល ស្ករត្នោត ចូលក្នុងខ្ទឹមស និង រំដេងដែលចិញ្ច្រាំរួច។

៣. ប្រលាក់សាច់ជ្រូកដែលហាន់ជាបន្ទះស្ដើងៗ ក្នុងគ្រឿងដែលលាយរួច នៅពេលដែលមើលទៅចូលជាតិគួរសមហើយ បន្ថែមម្ស៉ៅឆាទៅសាច់ប្រឡាក់នោះ

៤. រក្សាទុកសាច់ជ្រូកដែលប្រឡាក់រួចនោះក្នុងប្រអប់បិទជិត ក្នុងទូរទឹកកកមួយយប់។

៥. ព្រឹកបន្ទាប់យកសាច់ជ្រូកដែលប្រឡាក់ហើយនោះ មកដោតចង្កាក់។

៦. ចំពោះសាច់ដែលនៅសល់អាចរក្សាទុកក្នុងទូរទឹកកកបានក្នុងរយះពេលយូរ អោយតែទុកក្នុងប្រអប់បិទជិតល្អ។

៧. អាំងសាច់ដែលដោតចង្កាក់រួចនេះនៅលើភ្លើងក្ដៅល្មម ហើយត្រលប់ពីម្ខាងទៅម្ខាងពី ១ ទៅ ២ នាទីម្ដង។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម