សម្រាប់អ្នកដែលចង់សម្រកទំងន់ថ្មីថ្មោង ទាំងនេះហើយជាអាហារដែលអ្នកមិនគួរមើលរំលង

  • 2021-03-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ ទោះជាខំប្រឹងតមអាហារយ៉ាងណា ហាត់ប្រាណច្រើនយ៉ាងណា ក៏មិនងាយនឹងមើលឃើញលទ្ធផលដែលខ្លួនចង់បានដោយងាយៗនោះទេ។ ប្រភេទអាហារទាំង ៥ ក្រុមនេះនឹងជួយដោះស្រាយបញ្ហានេះបាន ដើម្បីទទួលបានរាងស្អាតពិតៗ៖

ក្រុមអាហារទី ១៖ ស៊ុត សាច់មាន់ គ្រាប់អាល់ម៉ុន និង យ៉ាអួហ្រ្គីក

អាហារប្រភេទនេះរួមមានស៊ុតសាច់មាន់អាល់ម៉ុននិងយ៉ាអួហ្រ្គីក ដែលសុទ្ធសឹងជាប្រភេទអាហារដែលពោរពេញដោយជាតិប្រូតេអ៊ីន ជួយបង្កើនសាច់ដុំ ព្រមទាំងជួយជម្រុញអោយប្រព័ន្ធរំលាយអាហារដំណើរការបានល្អផងដែរ។ លើសពីនេះទៅទៀត ប្រូតេអ៊ីនក៏អាចជួយជួសជុសកោសិកាខូចខាតនៅក្នុងរាងកាយអោយរឹងមាំឡើងវិញបានថែមទៀត។

ក្រុមអាហារទី ២៖ ផ្លែ Date និង ផ្លែឈែរី

អាហារទី ២ មានផ្លែឈើ ២ ប្រភេទផ្លែ Date និងផ្លែឆឺរី។ ផ្លែឈើទាំងពីរនេះជួយរំញោចក្រពេញភីតូរីទីនដែលមាននាទីបញ្ចេញអរម៉ូន Corticotropin ជួយទប់ចំណង់អាហារបានយ៉ាងល្អ។

ក្រុមអាហារទី ៣៖ ផ្លែប៉ោម ផ្លែរ៉េសប៊ែរី និង ប្រូខូលី

អាហារប្រភេទនេះសំបូរទៅដោយជាតិកាកសរសៃ ដែលជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ និង ជួយសម្រួលដល់ការបន្ទោរបង់ថែមទៀត។

ក្រុមអាហារទី ៤៖ ម្ទេស

ក្រុមទី ៤ គឺជាបន្លែដែលផ្តល់នូវរសជាតិហឹរ ដូចជាម្ទេសជាដើមនោះសំបូរទៅដោយវីតាមីន C ហើយវីតាមីន C នេះរួមចំណែកដល់ការពង្រីកសរសៃឈាមនៅក្នុងពោះវៀននិងក្រពះ។ ជាលទ្ធផលរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានល្អជាងមុន។ វាក៏ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អដែរ។

ក្រុមអាហារទី ៥៖ ក្រូចថ្លុងក្រហម

ក្រុមទី ៥ គឺក្រូចត្លុងជាផ្លែឈើដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំណង់អាហារ។ ប្រសិនបើអ្នកញ៉ាំក្រូចថ្លុងប្រហែល ៣០ នាទីមុនពេលអាហារពេលល្ងាចវានឹងកាត់បន្ថយចំណង់អាហាររបស់អ្នក។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen