ចំពោះរឿងស្នេហា ពេលដែលមនុស្សស្រីប្រែជាស្ងប់ស្ងាត់ហើយ មិនមានអ្វីដែលអាចអោយនាងកែប្រែចិត្តបានឡើយ

  • 2021-03-15 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពស្ងៀមស្ងាត់អាចនឹងជាជម្ងឺដែលសម្លាប់ស្នេហាជាងអ្វីៗទាំងអស់។ ជាពិសេសនៅពេលដែលមនុស្សស្រីប្រែទៅជាស្ងប់ស្ងាត់ វាអាចជាសញ្ញាដែលនាងឈឺចាប់ខ្លាំងរហូតឈានដល់ដំណាក់កាលដែលអាចដើរចេញបានទាំងមិនក្រឡេកក្រោយទៅហើយ។

ពាក្យពីរម៉ាត់ថា "ស្ងៀមស្ងាត់" នេះអាចជាសញ្ញាដែលគួរអោយ​​ព្រួយបារម្ភបំផុតហើយ ទោះជាក្ដីស្រលាញ់ដែលធ្លាប់មានកន្លងមកនោះ វាជ្រាលជ្រៅយ៉ាងណាក្ដី។

នៅពេលដែលមនុស្សស្រីសម្រេចចិត្តលែងមាត់ក ភាពឈឺចាប់ដែលនាងធ្លាប់បានឆ្លងកាត់ វាអាចនឹងច្រើនជាងក្ដីស្រលាញ់ សេចក្ដីសុខដែលនាងទទួលបាន។ ពេលនេះហើយជាពេលដែលមនុស្សស្រីលែងចំនាយពេលទៅពន្យល់ និង សួរនាំអ្វីតទៅទៀតហើយ។

នៅពេលដែលមនុស្សស្រីសម្រេចចិត្តលែងមាត់ក ការអត់ធ្មត់ និង ការអត់អោន ការអភ័យទោសគឺលែងមានទៀតហើយ ព្រោះថាវាអាចនឹងដល់ពេលដែលនាងសម្រេចចិត្តថាទុកការឈឺចាប់ទាំងនោះនៅអតីតកាល មិនវេចស្ពាយវាជាប់ខ្លួនទៀតនោះទេ។

នៅពេលដែលមនុស្សស្រីសម្រចចិត្តលែងមាត់ក នាងលែងទទួលដឹងលឺការដឹងកំហុស ការសុំទោសទៀតឡើយ ព្រោះតែដឹងអ្វីដែលនាងខំរក្សា ខំកសាងកន្លងមកលែងមានន័យទៀតហើយ ការព្យាយាមតែពីភាគីម្ខាងគឺហត់នឿយណាស់។

ប្រភព៖ kienthuc ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម