ចង់បានរាងស្លីមស្អាត ត្រូវដឹងពីគន្លឹះរត់ហាត់ប្រាណ ៤ យ៉ាងនេះ

  • 2021-03-05 22:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីជាច្រើនមានទម្លាប់រត់ហាត់ប្រាណឬដើរហាត់ប្រាណនៅពេលព្រឹក និងពេលល្ងាចជាដើម។ ការទទួល​ទាន​របប​អាហារត្រឹមត្រូវ ការសម្រាកគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណសុទ្ធតែអាច​ជួយ​ឲ្យអ្នក​សម្រក​គីឡូ​បាន។ តែ​ប្រសិន​បើ​អ្នកចង់​បានប្រសិទ្ធភាព​ល្អនៃការ​ដើររត់​ហាត់​ប្រាណ​នៅពេលយប់ដើម្បី​ទទួល​បានរាង​ស្រ​ឡូន​និង​ស្រក​គីឡូ​នោះ មិត្តនារីគប្បីអនុវត្ត ៤ ចំណុចនេះរួមមាន៖

១. ចៀងវាងការរត់នៅពេលព្រឹកព្រលឹម

រូបតំណាង

ម៉ោងដ៏ល្អសម្រាប់រត់ហាត់ប្រាណនោះគឺ ម៉ោង ៣ រសៀលទៅម៉ោង ៩យប់។ ពីព្រោះ ការរត់នៅពេលព្រឹកព្រលឹម មុខ​ងារ​សរីរវិទ្យានៃប្រព័ន្ធសរសៃប្រសាទរបស់មនុស្សនិងសរីរាង្គផ្សេងៗមិនបានផ្តល់ផលល្អ ដូច្នេះវាប្រហែល​ជា​មិន​មាន​ថាមពលគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណបែប Aerobic។ ហេតុដូចនេះហើយ អ្នកគប្បី​ធ្វើ​យូ​ហ្គា​នៅពេលព្រឹកប្រសើរជាង។

២. រត់ចន្លោះម៉ោង ៧ ទៅ ៩ យប់

រយៈពេល ២ ម៉ោងគឺម៉ោង ៧ និង ៩ យប់ជាពេលដែលអ្នកមានថាមពលច្រើន​សម្រាប់​ធ្វើលំហាត់​ប្រាណ​ប្រ​ចាំ​ថ្ងៃទាក់ទងទៅនឹងការធ្វើលំហាត់ប្រាណប្រើកម្លាំងកាយ។ ហេតុដូចនេះហើយ ប្រសិនបើអ្នកចង់​ស្រកគីឡូ​លឿន​នោះ អ្នកគួរតែទទួលទានអាហារពេលល្ងាចលឿនបន្តិច បន្ទាប់មកហាត់ប្រាណនៅចន្លោះម៉ោង ៧ ទៅ ៩ យប់។

៣. គួររត់ហាត់ប្រាណនៅក្រៅផ្ទះមានទេសភាពពណ៌ខៀវ

រូបតំណាង

ការរត់ហាត់ប្រាណនៅក្នុងបន្ទប់ឬបរិវេណនៅក្នុងផ្ទះអាចធ្វើឲ្យអ្នកធុញថប់ព្រោះមិនមានទេសភាពព័ទ្ធជុំវិញ។ ដូច្នោះ​ហើយ អ្នកគប្បីរត់ហាត់ប្រាណនៅជុំវិញផ្ទះ នៅតាមសួនច្បារក្បែរផ្ទះ ដើម្បីទទួលបានខ្យល់អាកាស​បរិ​សុទ្ធ​និ​ង​​មានទេសភាពស្រស់ខៀវព័ទ្ធជុំវិញ។

៤. ចៀសវាងការរត់រយៈពេល ១ ម៉ោងមុននិងក្រោយអាហារពេលល្ងាច

រូបតំណាង

បើទោះបីជាការរត់នៅពេលយប់វាប្រសើរក៏ពិតមែន តែអ្នក​ក៏ត្រូវចៀសវាងរត់មុននិងក្រោយពេលទទួលទាន​អា​ហារ​ពេលល្ងាច​រយៈពេល ១ ម៉ោង។ នោះ​ក៏ព្រោះតែ​កម្រិត​ស្ករនៅក្នុង​ឈាមទាបមុន​ពេល​ទទួល​ទាន​អាហារ អាច​នឹង​មានប្រតិកម្មដូចជា វិលមុខ ទន់​ដៃ​ទន់ជើងជាដើម។ បន្ទាប់​មកទៀត វាបន្តឲ្យ​មានការ​កាត់​បន្ថយ​ជាតិ​អា​ស៊ីត​នៅក្នុងក្រពះ លើសពីនេះ​វាក៏​ធ្វើ​ឲ្យការ​រំលាយ​អាហារពុំមានដំណើរការល្អដែរ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

សុបិន​​​អាក្រក់ ​៦​យ៉ាង​ដែល​ឲ្យ​ហេតុ​មិន​ល្អ​ គួរ​ប្រុង​ប្រយ័ត្ន​ទាំងសុខភាពនិង​លុយ​កាក់

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម