ចង់​បេះដូង​ដែក​យ៉ាងណា ក៏​បុរស​នឹង​ទន់​ចិត្ត​ចំពោះ​មនុស្ស​ស្រី​នៅ​កាលៈទេសៈ​ទាំង​៣​នេះ

  • 2021-03-07 12:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឲ្យ​តែ​មនុស្ស​ស្រី​ចេះ​ដាក់​ខ្លួន ចូល​ស្ថាន​ភាព​របស់​មនុស្ស​ប្រុស ទោះ​ចិត្ត​រឹង ចិត្ត​ត្រជាក់​យ៉ាងណាក៏​ប្រែ​ទៅជាទន់ និង​កក់​ក្ដៅ​វិញ​ដែរ។ ចំពោះ​កាលៈទេសៈ​ទាំ​ង​៣​ខាង​ក្រោម​នេះ​​គឺ​ជា​ឱកាស​ដែល​មនុស្ស​ស្រី​ងាយ​យក​បាន​មនោសញ្ចេតនា​របស់​មនុស្ស​ប្រុស​បំផុត។

១. កាលៈទេសៈ​ដែល​មនុស្ស​ស្រី​យល់​បេះដូង​មនុស្ស​ប្រុស

ក្នុង​រឿង​មនោសញ្ចេតនា ការ​យល់​ចិត្ត​គ្នា​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត។ សម្រាប់​មនុស្ស​ប្រុស រក​បាន​អ្នក​ដែល​យល់​ចិត្ត​គឺ​រឹត​តែ​សំខាន់ ព្រោះ​ធម្មជាតិ​មនុស្ស​ប្រុស​គឺ​ពិបាក​បើក​ចិត្ត​ចំពោះ​អ្នក​ណា​ខ្លាំង​ណាស់។ មនុស្ស​ប្រុស​កើត​មក​គឺ​ត្រូវ​មាន​អម្រែក​ទទួល​ខុស​ត្រូវ​ច្រើន​ទៅ​ហើយ ដូច​នេះ​បើ​មាន​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​គេ​បើ​ក​ចិត្ត​បាន គេ​ពិត​ជា​​ត្រេកអរ​ខ្លាំង​ណាស់។ ដូច​នេះ​ហើយ ដើម្បី​យក​បេះដូង​គេ​បាន អ្នក​ត្រូវ​យល់​ពី​គេ​ឲ្យ​បាន​ច្រើន។

២. នៅ​ពេលដែល​អ្នក​ក្លាយ​ជា​ខ្នង​បង្អែក​របស់​គេ

គេ​ថា​នៅ​ខាង​ក្រោយ​រាល់​បុរស​ដែល​ជោគជ័យ​ គឺ​ជា​នារី​ម្នាក់​ពិត​ជា​មិន​ខុស​ឡើយ។ ត្បិត​ទោះ​រឹង​មាំ​យ៉ាងណា ពូកែ​យ៉ាងណា ក៏​មាន​ពេល​ដែល​មនុស្ស​ប្រុស​មាន​អារម្មណ៍​ថា​ខ្លួន​ទន់​ខ្សោយ និង​ត្រូវ​ការ​ខ្នង​បង្អែក​ដែរ។ កាលៈទេសៈ​ដែល​អ្នក​អាច​ធ្វើ​ជា​ខ្នង​បង្អែក​ផ្លូវ​ចិត្ត​នេះ​ហើយ ដែល​ងាយ​ធ្វើ​ឲ្យ​គេ​ទន់​ចិត្ត បាក់​ស្រលាញ់​យើង​វិញ​លឿន។

៣. នៅ​ពេល​ដែល​ខាង​ស្រី​អាច​នាំ​មុខ

ជា​ធម្មតា នៅ​ក្នុង​សកម្មភាព​នានា វា​ជា​រឿង​ធម្មជាតិ​ទៅ​ហើយ​ដែល​មនុស្ស​ប្រុស​ភាគ​ច្រើន ជា​អ្នក​នាំ​មុខ។ តែ​បើ​យូរ​ៗ​ម្ដង មនុស្ស​ស្រី​អាច​បង្ហាញ​ពី​គោលចំហរ​របស់​ខ្លួន​ហើយ នាំ​មុខ​ម្ដង​នោះ។ សកម្មភាព​នេះ​នឹង​ងាយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​គេ​ខ្លាំង​ណាស់។ ជាក់​ស្ដែង​ ជំនួស​ឲ្យ​ការ​ឲ្យ​គេ​រើស​ទីតាំង​ណាត់​ជួប​គ្នា យើង​អាច​ជា​អ្នក​សម្រេច​ចិត្ត​រក​កន្លែង​ថ្មី​ប្លែក​ម្ដង​ ដើម្បី​ផ្លាស់​ប្ដូរ​បរិយាកាស។ ធ្វើ​បែប​នេះ​ងាយ​យក​បាន​មនោសញ្ចេតនា​របស់​គេ ព្រោះ​បើ​ឲ្យ​គេ​សម្រេចិត្ត​រហូត គេ​ក៏​អាច​ធុញ​នឹង​យើង​ដែរ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម