បើយល់ស្របនឹង ១០ ឃ្លានេះ ច្បាស់ណាស់ អ្នកចាស់ចិត្ត ចាស់គំនិតច្រើនហើយ
- 2021-03-07 14:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើយល់ស្របនឹង ១០ ឃ្លានេះ ច្បាស់ណាស់ អ្នកចាស់ចិត្ត ចាស់គំនិតច្រើនហើយ
មុនក្លាយជាមនុស្សចាស់ទុំបាននោះ មនុស្សយើងនេះត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយក៏មិនអាចនឹងកើតឡើងបានត្រឹមតែមួយយប់នោះទេ។ មិនត្រឹមតែរូបរាងកាយខាងក្រៅនោះទេ ដែលមានការផ្លាស់ប្ដូរ ឧបសគ្គជីវិតទាំងឡាយដែលឆ្លងកាត់កន្លងមកនោះ នឹង ក្លាយជាគ្រូបង្រៀនខាងផ្នែកចិត្តគំនិត។ បើសិនជាអ្នកមិនទាន់យល់ស្របនឹងឃ្លាទាំង ១០ នេះនៅឡើយទេនោះ អ្នកនៅមានរឿងច្រើនទៀតដែលត្រូវរៀនពីជីវិតនេះ៖
១. លែងចំនាយច្រើនពេកទៅដេកស្រមើស្រម៉ៃរឿងដែលមិនអាចទៅរួច
២. លែងធ្វើអ្វីតាមតែអារម្មណ៏ និង ចិត្តខ្លួនឯង
៣. លែងសូវខ្វល់ខ្វាយ និង តាមដានរឿង Idolដូចមុន
៤. ចេះគ្រប់គ្រង និង គិតគូរពីរឿងអនាគតខ្លួនឯងបានច្រើនជាងមុន
៥. មានទំនួលខុសត្រូវច្រើនជាងមុន
៦. ចាប់ផ្តើមចេះគិតគូរពីរឿងសុខភាព
៧. ចេះមានអារម្មណ៏ថាខ្លួនមានសំណាងចំពោះរឿងរ៉ាវល្អដែលកើតឡើង
៨. មុននឹងនិយាយស្ដីមានការគិតគូរយ៉ាងម៉ត់ចត់ជាងមុន
៩. ដឹងថាមានតែគ្រួសារទេ ដែលនឹងជាមួយអ្នករហូត មិនលើកលែងសូម្បីតែពេលដែលអ្នកធ្លាក់ដុនដាបបំផុត
១០. លែងមានអារម្មណ៏ថាមានសេចក្ដីសុខបានលុះត្រាតែមានស្នេហា