ពាក្យ​​​​ ៤ ម៉ាត់ មាន​​​តម្លៃ​និង​​​សំខាន់​​​​​បំផុត​​សម្រាប់​​មនុស្ស​​​​ស្រី​

  • 2021-03-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មតិ​​​​ភាគ​​ច្រើន​​​​យល់​​ថា​​មនុស្ស​ស្រី ​​​​កើត​​មក​​​​​​​​​​​ជាមួយ​​​នឹង​​​​ភាព​​​​ទន់​​ខ្សោយ​​​ ​​​ដូច្នេះ​​​​ហើយ​​​​​​​បានជា​​នាង​​​ត្រូវ​​​ព្យាយាម​ងើប​​​ឈរ​​​​​​​​​​តតាំង​​ដោយ​​មិន​​​​ខ្លាច​​អ្វី​ទាំង​​អស់​។ យ៉ាង​ណា​​​​គ្រប់​យ៉ាង​​​មិន​​អាច​ដូច​​​ការ​តាំង​​ចិត្ត​​​ទាំង​អស់​​ទេ​។ ជួន​កាល​​​មាន​​រឿង​​​រ៉ាវ​​មួយ​​​ចំនួន ប្រៀប​​​បាន​​ដូច​​​ជា​​ព្យុះ​​​ ​ទោះ​​​​​អ្នក​រឹង​មាំ​​ប៉ុណ្ណា​​​​​​​ក៏​​​​​​​​​​នៅ​តែ​​​​​​​អាច​​​​​រង​​គ្រោះ​​​​​ទប់​​មិន​ជាប់​ដែរ។ ទោះ​​​បែប​​​នេះ​​​ក្តី ​​​​​​​​​​​​​​​នារី​​​​​​​​​​​គ្រប់​​​រូប​​ត្រូវ​​ចាំ​​​ថា កាល​ណា​​​​អ្នក​​ចេះ​​គោរព​​​​ស្រលាញ់​​​ខ្លួន​​ឯង ​​និង​​​ចង​ចាំ​​​​​​​​​ពាក្យ​​សំខាន់ៗ​​​​ ៤​ម៉ាត់​​​ ទុក​​ក្នុង​​​​​ចិត្ត អ្នក​​​​​​​​​​​នឹង​​អាច​​​រស់​​​នៅ​​​​​យ៉ាង​​មាន​​​តម្លៃ​​និង​មាន​​ក្តី​​សុខ​​​​​ជាប់​​​​​ខ្លួន​ជា​​​​​និច្ច​។

​​​​១. ​​​​សើច​​​​

​​​​​ជីវិត​​​នា​​សម័យ​​​បច្ចុប្បន្ន​​​​​មនុស្ស​ស្រី ​​​មាន​​​​តួនាទី​​មុខ​​​តំណែង​​​ជា​​ច្រើន​ផ្សេងៗ​គ្នា​​​។ អ្នក​​ខ្លះ​ជា​​​​ប្រធាន​​​ក្រុម​​​​​ហ៊ុន ធ្វើ​​ការងារ​​​​​សង្គម និង​​​ខ្លះ​ទៀត​​​​​​​​​​​​​​​រវល់​​​ជាមួយ​​​​របរ​​រក​ស៊ី​​​ ​​​​​ទុក​​​​​​​​ដាក់​​​ផ្ទះ​​សម្បែ​​ង​​មក​​​​ថែ​​កូន​​​ចៅ​ជា​​ដើម​។​​​ ​​​​ដឹង​​​​ហើយ​​ថា ភារកិច្ច​​​ទាំង​អស់​​នោះ បាន​​​ដាក់​​នូវ​​កម្ទេច​​​តូច​​ៗ​​ចូល​​ខួរ​​ក្បាល ធ្វើ​​ឲ្យ​​​អ្នក​​ស្មុគស្មាញ ​​​​​​​និង​​​​ឆាប់​​​មាន​ប្រតិកម្ម​​ម្តង​​​ម្កាល​​​​​។ ស្រ្តី​​គឺ​​​​​​ជា​ធាតុ​​​​​​សំខាន់​ សម្រាប់​​​​កែ​​ប្រែ​​​​​បរិយាកាស​ទាំង​​នៅ​​​ក្រៅ​ផ្ទះ​និង​​ក្នុង​​​គ្រួសារ​​​​​ឲ្យ​មាន​ភាព​​ប្រសើរ​​​ឡើង​​។ ​​ហេតុនេះ កុំ​​បណ្តោយ​​ឲ្យ​ទឹក​​មុខ​​ស្អុយ មិន​​ស្រស់បស់​​​របស់​​អ្នក ទៅ​​​​បន្ថែម​​សម្ពាធ​​​​​​​​​​​​​ដល់​​​​គេ​​ឯង​​​ដាច់​​ខាត​​។ ត្រូវ​​​​ចេះ​​សើច​ សប្បាយ​​​រីករាយ​​ មាន​​​ស្នាម​ញញឹម​​ដើម្បី​​ក្តី​​សុខ​​​ខ្លួន​​​ឯង​​​​និង​អ្នក​​ដទៃ​​។​​​​ ​

​​​​២. ​​​ក្តី​​ស្រលាញ់​​​​

​​​​​​​​​​​​​​​ពេល​​​មនុស្ស​​ពីរ​នាក់​​ស្រលាញ់​​គ្នា ​​​​ខាង​​ប្រុស​​​​​តែង​​​សន្យា​​ថា​​​ នឹង​​​​​​រស់​​​នៅ​ជាមួយ​​គ្នា​អស់​​មួយ​​​​ជីវិត​។ មនុស្ស​​​ស្រី​​ឮ​​ហើយ​​​​ពិត​ជា​​រំភើប​ញាប់ញ័រ។ ប៉ុន្តែ​​​​ត្រូវ​​ដឹង​​​​ថា ពាក្យ​​ផ្អែម​​​​ពេល​​​ខ្លះ​គ្រាន់​​​​តែ​​​​​​​ជា​អន្ទាក់​​ប៉ុណ្ណោះ​​​​ ហើយ​​​ពាក្យ​​សន្យា​​​​​​​​​គ្រាន់​​​តែ​​​និយាយ​​ពេល​​​​​ស្នេហា​​កំពុង​មាន​​​​ឥទ្ធិពល។​​ ​​បើ​​មិន​​ច្បាស់​​​កុំ​​ប្រញាប់​ជឿ​ជាក់​​​​​១០០%​ពេក។ សង្កេត​​មើល​​​​​​ទង្វើ​​ច្រើន​​ជាង​​ស្តាប់​​​ពាក្យ​​​សម្តី​។ ប្រគល់​​​​​​ក្តី​​ស្រលាញ់​​​ប៉ុន្តែ​​​​​​មិន​​ត្រូវ​ឲ្យ​អស់​​​​ពី​​​ខ្លួន​ពេក​ទេ ទុក​​​​សម្រាប់​​ខ្លួន​​​ឯង​​​ខ្លះ ដើម្បី​​​សាគួរ​​​ក្នុង​គ្រា​ណា​មួយ ដែល​​​គេ​លែង​​មាន​​ក្តី​​​ក្តី​​​​ស្រលាញ់​​លើ​អ្នក​​​​ដូច​​មុន​ទៀត​។

​​​​​​​​៣. ផ្ទះ​​​​

មនុស្ស​​ស្រី​ដែល​ជោគជ័យ ​មិន​មែន​​ពឹង​​ផ្អែក​​​តែ​​លើ​​សម្រស់​​នឹង​​​​​សមត្ថភាព​​​​​​នោះ​​ទេ​​​ ប៉ុន្តែ​​​​​​​​​​​​​ត្រូវ​​​​​​​​​ចេះ​​​​​​​​ប្រើ​​ភាព​​វ័យ​​​ឆ្លាត​​​ដើម្បី​​​​​​​​ស្វែង​​​​​រក​​បុរស​​ម្នាក់​​ដែល​​ស្រលាញ់​អ្នក​​ពិត​​​ប្រាកដ ​មើល​​​​ឃើញ​​អ្នក​ជា​នារី​​ដែល​​​ស្អាត​​​ជាង​គេ​ក្នុង​​ក្រសែ​​​​​របស់​​​របស់​​គាត់។​​​ ផ្តល់​ភាព​​កក់​​ក្តៅ​​ ការ​​យល់​​ចិត្ត​​​ឲ្យ​​បាន​ពេញលេញ នោះ​​​​​​​​​​គាត់​នឹង​មាន​អារម្មណ៍​ថា ​​​គ្រប់​​ទី​​កន្លែង​​​​ដែល​​បាន​​នៅ​ជិត​អ្នក ប្រៀប​​​​បាន​​​​ដូច​ជា​ នៅ​ក្នុង​​ផ្ទះ​​​ដល់​​​កក់​​ក្តៅ​​មួយ​​​អីចឹង​​​ដែរ​។

​​​​​​​​​៤. បំភ្លេច​​​​​​

​​​​​​លើ​​លោក​​​​នេះ ទោះ​​​បី​ជា​​​​ម្នាក់​​​​​នោះ​​​​​​​​​​​ ធ្លាប់​ជា​មនុស្ស​​​ល្អ​​​​ដល់​​កម្រិត​ណា​​​ក៏ដោយ បើ​​​​​គេ​​​ដាច់​​​​ចិត្ត​​​​​បោះ​​​បង់​​​អ្នក ស្រប​ពេល​​ដែល​​អ្នក​​ត្រូវ​ការ​គេ​​បំផុត​​​​​​​ ​​​​គួរ​​​​​​​​រៀន​បំភ្លេច​​​​​ចោល ហើយ​​​កុំ​​​ផ្តល់​​ឱកាស​​​ដល់​គេ​​វិញ​​​​​​​​ឲ្យ​​​សោះ។ មនុស្ស​​​ដែល​​​រត់​​​​​​​មក​​​រក​អ្នក​​តែ​​គ្រា​លំបាក​​ តែ​ពេល​​​សប្បាយ​​​បែរ​ជា​​​​ទៅ​​​​ចែក​​​រំលែក​ជាមួយ​អ្នក​​ផ្សេង​ ​​​ដក​​​ឲ្យ​​​​​​ហើយ​​​​​ទើប​មិន​​ស្តាយ​ក្រោយ​។

ចុចអានបន្ត៖

​​

ប្រភព៖ Guu ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម