មុនម៉ោង១០ព្រឹក ធ្វើរឿង៧យ៉ាងនេះ សុខភាពនិងផ្លូវចិត្តរឹងមាំដូចថ្ម មិនងាយទ្រុឌទ្រោម

  • 2021-03-05 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រក្សា​សុខភាព​​ដោយ​អនុវត្ត​​នូវ​​រឿង​ទាំង​នេះ​នៅ​ពេល​ព្រឹក ​នឹង​ជួយ​អ្នក​ចៀស​ផុត​ពី​ជំ​ងឺ ​និង​សុខភាព​ល្អ​​ជា​រៀង​រាល់​ថ្ងៃ​។

១. ​បើក​ទ្វារ​​បង្អួច​ស្រូប​យក​ពន្លឺ​ព្រះ​អា​ទិត្យ

​​​​ស្រូប​យក​ខ្យ​ល់​បរិសុទ្ធ ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក ​ជួយ​ឲ្យ​រាង​កាយ​​ទទួល​បាន​អារម្មណ៍​ផាសុកភាព​​​។ ក្រៅ​ពី​នេះ ​ពន្លឺ​ព្រះ​អាទិត្យ ​មាន​មុខ​ងារ​សំខាន់​ជួយ​ឲ្យ​រាង​កាយ​ដំណើរ​ការ​ល្អ ​ទទួល​បាន​វីតាមីន D ​និង​​ស្វាហាប់​​ជាង​មុន​ផង​ដែរ។

​២. ​ផឹក​ទឹក​ក្តៅ​ឧណ្ឌៗ

​បន្ទាប់​ពី​ភ្ញាក់​ពី​គេង ​​អ្វី​ដែល​អ្ន​ក​គួរ​ធ្វើ​បន្ត​ទៀត​គឺ​ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ។ ​ក្រោយ​ពី​គេង​រយៈ​ពេល​យូរ ​រាង​កាយ​នឹង​ប្រែ​ជា​​ស្ងួត ខ្សោះ​ជាតិ​ទឹក ហេតុ​នេះ​ទឹក​ក្តៅ​មួយ​ពែង​នៅ​ពេល​នេះ​នឹង​ផ្តល់​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ដូច​ជា ​​ជម្រុញ​ដល់​ចរន្ត​ឈាម ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ ​និង​រំញោច​ការ​រំ​លាយ​អាហារ។

​៣. ​​ស្តាប់​តន្រ្តី

តន្រ្តី​ គឺ​ជា​ផ្នែក​មួយ​​ជួយ​ជម្រុញ​ស្មារតី​​ក្នុង​ជីវិត​ឲ្យ​ល្អ​ប្រសើរ។ ​​អារម្មណ៍​របស់​អ្នក​នឹង​ល្អ​​ជាង​មុន​ បើ​សិន​អ្នក​​ក្រោក​ឡើង​បាន​ស្តាប់​តន្រ្តី​ដែល​អ្នក​ចូល​ចិត្ត។

​៤. ​សមាធិ

បើ​សិន​ជា​អ្នក​មាន​ពេល​ ​ចំណាយ​២០​នាទី​ដើម្បី​សមាធិ​នៅ​ពេល​ព្រឹក ​នឹង​ជួយ​ឲ្យ​ស្មារតី ផ្លូវ​ចិត្ត​របស់​អ្នក​កាន់​តែ​ស្ងប់​សុខ​និង​ចិត្ត​ត្រជាក់។ ​នេះ​ជា​វិធី​មួយ​ល្អ​បំ​ផុត​ជួយ​​បង្កើន​សមត្ថភាព​ផ្នែក​ផ្ចង់​ស្មារតី ព្រម​ទាំង​ជម្រុញ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​​ស្រួល​ក្នុង​ពេល​តែ​មួយ​ផង​ដែរ។

​៥. ​​​ហាត់​ប្រាណ

​​លំហាត់​ប្រាណ​ងាយ​ៗ​ ស្រាល​ៗ​នៅ​ពេល​ព្រឹក​នឹង​ជួយ​​ឲ្យ​ចរន្ត​ឈាម​ក្នុង​រាង​កាយ​ដំណើរ​ការ​ល្អ ហើយ​សុខភាព​របស់​អ្នក​ក៏​​រឹង​មាំ​ថែម​ទៀត​ផង។ ​អ្នក​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ​១៥​នាទី ​ដើរ​ត្រឹក​ៗ ​ហាត់​យូហ្គា … ​ជា​ដើម។ សកម្មភាព​តិច​តួច​​នេះ ​ក៏​ជួយ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​​ប្រសើរ ​និង​ស្មារតី​កាន់​តែ​ភ្លឺ​ស្វាង​តាំង​ពី​ព្រឹក​ព្រលឹម​​តែ​ម្តង។

​៦. ​ងូត​ទឹក

​ងូត​ទឹក​នៅ​ពែល​ព្រឹក​ពិត​ជា​ផ្តល់​គុណ​សម្បត្តិ​ច្រើន​ដល់​រាង​កាយ។ ​វា​ជួយ​ជម្រុះ​កោសិកា​ចាស់​ចោល ​​រំញោច​កោសិកា​ស្បែក​ឡើង​វិញ ជម្រុញ​​ដំណើរ​ការ​​បន្សាប​ជាតិ​ពុល ព្រម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់​ស្រាយ​ផង​ដែរ។

​៧. ហូប​អាហា​រ​ពេល​ព្រឹក​ល្អ​ៗ

អាហារ​ពេល​ព្រឹក ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ។ ​​ផ្អែក​តាម​អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​​​ហូប​អាហារ​ពេល​​ព្រឹក​ក្រោយ​ក្រោក​ពី​​គេង ​៦០ -​៩០ ​នាទី គឺ​ជា​ពេល​វេលា​សម​រម្យ​។ ​អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​យឺត​ជាង​នេះ​​ឡើយ ព្រោះ​ធ្វើ​ឲ្យ​បាត់​ថាម​ពល​មិន​អាច​ធ្វើ​ការ​បាន​​ល្អ ​ហើយ​បើ​បណ្តោយ​រយៈ​ពេល​យូរ​នឹង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ៕​​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម