មានតែគ្រឿងផ្សំប៉ុន្មានយ៉ាងនេះ ស្បែកមុខនឹងសខ្ចីដូចកូនក្មេង មិនចាញ់គ្រឿងសម្អាងថ្លៃៗ

  • 2021-03-05 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនចាំបាច់ចំនាយលុយទៅលើគ្រឿងសម្អាងថ្លៃនោះទេ ធម្មជាតិៗក៏ស្អាតបានទៅហើយ៖

បំបាត់ស្លាកស្នាមដោយការកើតមុន

ជាតិប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែប៉េងប៉ោះ អាចជួយលុបបំបាត់ស្នាកស្នាមដែលបន្សល់ទុកដោយការកើតមុនបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងជួយអោយស្បែកមើលទៅក្មេងជាងវ័យថែមទៀត។ ទាំងនេះជាជំហានដែលអ្នកអាចអនុវត្តដើម្បីឃើញប្រសិទ្ធភាពបែបនេះ៖

  • ជំហ៊ានទី១៖ សម្អាតមុខអោយបានស្អាតល្អដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។
  • ជំហ៊ានទី២៖ ហាត់ប៉េងប៉ោះជាចំនិតស្ដើង រួចបិទលើកន្លែងដែលមានបញ្ហា។
  • ជំហ៊ានទី៣៖ លាងជម្រះមុខដោយទឹកត្រជាក់។

ជួយអោយស្បែកម៉ត់រលោង

ម៉ាសដែលផ្សំពីប៉េងប៉ោះ និង ទឹកឃ្មុំជាជួយរក្សាកម្រិត pH នៅលើផ្ទៃមុខអ្នក ជួយផ្ដល់សំណើម ព្រមទាំងធ្វើអោយទន់រលោងបានយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់ម៉ាសប្រភេទនេះជាប្រចាំក៏អាចជួយកម្ចាត់កម្ទេចកម្ទី ធូលីដីមិនលល្អចេញពីរន្ធញើសបានផងដែរ។ ទាំងនេះជាជំហានដែលអ្នកអាចអនុវត្តដើម្បីឃើញប្រសិទ្ធភាពបែបនេះ៖

  • ជំហ៊ានទី១៖ យកផ្លែប៉េងប៉ោះមួយផ្លែមកច្របាច់ ឬ កិនអោយម៉ត់ជាល្បាយលាយជាមួយទឹកឃ្មុំ ១ កូនស្លាបព្រា។
  • ជំហ៊ានទី២៖ ទុកចោលប្រហែល ៥ នាទីដើម្បីអោយទឹកឃ្មុំរលាយបានសព្វល្អ រួចយកមកលាបលើផ្ទៃមុខ
  • ជំហ៊ានទី៣៖ ទុកចោលប្រហែល ២០ នាទី ហើយលាងសម្អាតជាមួយទឹកស្អាត។

ជួយអោយស្បែកសខ្ចី

អាហារពេលព្រឹក Oatmeal សម្បូរទៅដោយសារជាតិអាស៊ីត អាល់ហ្វា ហាដ្រូស៊ីដែលជម្រុញការរីកលូតលាស់នៃកោសិកាស្បែកថ្មី ជួយជម្រុះកោសិកាងាប់​ ដែលអាចជួយកាត់បន្ថយការកើតមុនបានថែមទៀត។ នៅពេលដែលលាយជាមួយផ្លែប៉េងប៉ោះជាម៉ាសនោះ វាជួយអោយស្បែកអ្នកសភ្លឺថ្លា កាត់បន្ថយមុខរោលក្រហមបានថែមទៀត។ ទាំងនេះជាជំហានដែលអ្នកអាចអនុវត្តដើម្បីឃើញប្រសិទ្ធភាពបែបនេះ៖

  • ជំហ៊ានទី១៖ យកផ្លែប៉េងប៉ោះមួយផ្លែមកច្របាច់ ឬ កិនអោយម៉ត់ជាល្បាយលាយល្បាយ Oatmeal ក្នុងបរិមាណ ៥០/៥០។
  • ជំហ៊ានទី២៖ យកល្បាយដែលលាយរួចមកលាលើមុខ ហើយម៉ាស្សាថ្មមៗ
  • ជំហ៊ានទី៣៖ ទុកចោលប្រហែល ១៥ នាទី រួចលាងសម្អាតជាមួយទឹកក្ដៅឧណ្ឌៗ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម