បើ​គេជា​បុរសល្អហើយ​ នៅតែចាក​ចេញ​ គប្បី​​អ្នក​មើល​ចំណុច​ខ្វះ​ខាត​ខ្លួនឯងទាំង​ ៤​ នេះ​ឡើង​វិញ

  • 2021-03-04 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​ស្រី​ណា​សប្បាយ​ចិត្ត​ពេល​ស្វាមី​ ឬ​សង្សារ​ខ្លួន​មាន​អ្នក​ថ្មី​នោះ​ឡើយ​។​ មនុស្ស​ប្រុស​ខ្លះ​មាន​ចរិក​ខិលខូច​តាំង​ពី​ដើម​មក​វា​ជា​បញ្ហា​ផ្សេង​ តែ​បុរស​ល្អ​ខ្លះ​បែរ​ជា​សម្រេច​ចិត្ត​ចាក​ចេញ​ពី​អ្នក​ ទៅ​រក​​ស្រី​​ផ្សេង​ដែរ ​អ្នក​គួរ​បក​​មើល​ទៅ​ខ្លួន​ឯងវិញ។​ ទង្វើ​ខ្លះ​ដែល​អ្នកធ្វើ​ដាក់​គាត់​ ប្រៀប​ដូច​ជា​រុញ​ច្រាន​​​ទៅ​ឆ្ងាយ​ដោយ​មិន​ដឹង​ខ្លួន​។​ ៥​ ចំណុច​នេះ​ ស្រី​ៗ​គួរ​គិត​ឡើង​វិញ​ បើ​មិន​ចង់​ហួស​ពេល៖​

១.​ ខ្វះ​ភាព​ផ្អែម​ល្ហែម​យល់​ចិត្ត​

រូបតំណាង

មនុស្ស​ស្រី​មួយ​ចំនួន​ទទួល​បាន​ក្ដី​ស្រលាញ់​ពី​ប្ដី​ ឬ​សង្សារ​ខ្លាំង​ ទើប​មាន​អំនួត​ដោយ​មិន​សូវ​ចេះ​យល់​ចិត្ត​ និង​ផ្អែម​ល្ហែម​ដាក់​គាត់​វិញ​ឡើយ។​ ដោយ​យល់​ថា​ធ្វើ​ដូច្នេះ​ខ្លួន​ឯង​មាន​ប្រៀប​ជាង​។​ ទង្វើ​នេះ​ហាក់​​ដូចជា​ការ​រុញ​ច្រាន​ឲ្យ​ដៃគូ​អស់​ក្ដី​ស្រលាញ់​ដែល​មាន​ពី​មុន​ ហើយ​មាន​អ្នក​ថ្មី​ផ្សេង​ជំនួស​វិញ ព្រោះ​គេ​ចេះ​ផ្អែមល្ហែមជាង​។​

២.​ ប្រៀប​ធៀប​ប្ដី​ខ្លួន​ទៅ​ប្រុស​ដទៃ

អ្នក​ខ្លះ​ចូល​ចិត្ត​ណាស់​ប្រៀប​ធៀប​អ្វី​ដែល​ខ្លួន​មាន​ទៅ​អ្នក​ដទៃ​ សូម្បី​តែ​ប្តី​ ឬ​សង្សារ​ខ្លួន​។​ បើ​ប្រៀបធៀប​ទៅ​ន័យ​ល្អ​មិន​ជា​អ្វី​ តែ​មនុស្ស​ស្រី​មួយ​ចំនួន​ចូល​ចិត្ត​សរសើរ​ប្រុស​ដទៃ​នៅ​មុខ​ដៃគូ​ខ្លួន​ដែល​ធ្វើ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត​ អន់​ចិត្ត​ខ្លាំង​ហើយ​ឈាន​ដល់​ការ​ចែក​ផ្លូវ។​

៣.​ ប្រច័ណ្ឌ​ច្រើន​រអ៊ូ​រទាំ​រក​រឿង​

រូបតំណាង

ស្រី​ៗ​មួយ​ចំនួន​យល់​ថា​ការ​ប្រច័ណ្ឌ​ បញ្ជាក់​ពី​ក្តី​ស្រលាញ់​ទៅ​កាន់​ដៃគូ​។​ តែ​ការ​ប្រច័ណ្ឌ​ខឹង​ច្រើន​លើស​លប់​ រអ៊ូ​រទាំ​ ត្អូញត្អែរ​ច្រើន​​ពេក​ ធ្វើ​ឲ្យ​រំខាន​ដល់​សតិ​អារម្មណ៍​បុរស​ជា​ខ្លាំង​ ដែល​គេ​មិន​អាច​ទ្រាំ​បាន​ឈាន​ទៅ​រក​ការ​ចែក​ផ្លូវ។​​

៤.​ ឃាត់​ឃាំង​ហួស​កម្រិត​

មនុស្ស​ស្រី​ខ្លះ​ចូល​ចិត្ត​មាន​សេរី​ភាព​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ តែ​មិន​ចូល​ចិត្ត​ឲ្យ​ដៃគូ​ ចេញ​ក្រៅ​ជួប​មិត្ត​ភក្តិ​ ឬ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ។​ ចរិត​ហួងហែង​ដូច​កូន​ក្មេង​នេះ​ហើយ​ ធ្វើ​ឲ្យ​​មនុស្ស​ប្រុស​ធុញ​ថប់​ហើយ​ស្រប​ពេល​មាន​អ្នក​ថ្មី​គេ​ល្អ​ជាង ក៏​បែក​ចិត្ត​រក​អ្នក​ថ្មី​នោះ​​តែ​ម្ដង​ទៅ៕

ចុចអាន៖មនុស្ស​ស្រី​ល្អ​ គេ​មិន​ខ្វល់​ពី​កាដូ​​​​ប្រេនៗទេ របស់សាមញ្ញ ៦ យ៉ាង​នេះ​ក៏​បាន

ប្រភព៖ vixendaily ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម