រើសបៀរមួយសន្លឹក ដើម្បីដឹងថាអ្នកគួរតែកែប្រែបែបណាអោយជីវិតការងារអ្នកមានភាពជោគជ័យ

  • 2021-03-04 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹងជោគជ័យដោយរបៀបណា សាកជ្រើសរើសសន្លឹកបៀរដែលពេញចិត្តមើល៎៖

សន្លឹកបៀរទី ១

ដំបូន្មានសម្រាប់អ្នកនោះ​ គួរតែមានភាពជឿជាក់លើការជ្រើសរើស​លើសមត្ថភាពះអ្នកនៅក្នុងការបំពេញការងារទាំងនោះពិតជាមិនខុសនោះទេ។ ព្យាយាមផ្តោតអារម្មណ៏លើអ្វីដែលអ្នកកំពុងតែធ្វើសព្វថ្ងៃនេះ ច្បាស់ជាត្រូវបានគេកត់សំគាល់​ ដែលនាំមកនូវភាពជោគជ័យជាក់ជាមិនខាន។ អ្នកជាមនុស្សដែលមានចិត្តទូលាយ ចូលចិត្តរៀនសូត្រ និង ចេះស្ដាប់ដំបូន្មានអ្នកដទៃ​​ ហើយក៏មិនខ្លាចក្នុងការលះបង់ ដើម្បីផលប្រយោជន៏រួមនោះទេ។

សន្លឹកបៀរទី ១

ចំពោះអ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះ វាអាចជាសញ្ញាដែលអ្នកគួរតែផ្លាស់ប្ដូរ​ អាជីព ផ្លាស់ប្ដូរមុខរបររបស់អ្នកហើយ​ច្បាស់ជានាំអោយជីវិតអ្នកនៅរឿងល្អៗ មិនខាន។ ដំបូន្មានសម្រាប់អ្នកនៅពេលនេះនោះ គឺគួរតែចំនាយពេលដើម្បីហ្វឹកហាត់ លត់ដំខ្លួនឯងបន្តិច ដែលនឹងក្លាយជាជំនួយអោយអ្នកទទួលបានភាពជោគជ័យដែលអ្នកប៉ងប្រាថ្នានោះជាមិនខាន។

សន្លឹកបៀរទី ៣

ចំពោះអ្នកដែលជ្រើសរើសសន្លឹកបៀរមួយនេះនោះ អ្នកគួរតែចាប់អារម្មណ៏ពីទំនាក់ទំនងអ្នកជាមួយមិត្តរួមការងារអ្នកអោយបានច្រើន ព្រោះថាបញ្ហាភាគច្រើនដែលអ្នកអាចនឹងជួបប្រទះទៅថ្ងៃមុននោះ គឹកើតចេញពីភាពមិនចុះសម្រុងរវាងអ្នកនឹងពួកគេនេះហើយ។ និយាយអោយខ្លីទៅ គួរតែប្រុងប្រយ័ត្នពាក្យសម្ដីដែលអ្នកនិយាយចេញទៅកាន់ពួកគេ​។

សន្លឹកបៀរទី ៤

ជម្រើសមួយនេះបង្ហាញថា អ្នកជាប្រភេទមនុស្សដែលចូលចិត្តធ្វើអ្វិប្លែកៗ ដើម្បីអោយអ្នកនៅតែរីករាយទោះជាទៅធ្វើការក្ដី។ អ្នកអាចនឹងជួបបញ្ហាបន្តិចបន្តួចនៅកន្លែងការងារ តែកុំបារម្ភអី វាមិនមែនជាប្រភេទបញ្ហាដែលធំដុំរហូតដោះស្រាយមិនចេញនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម