មនុស្សស្រីឆ្លាត ដឹងយ៉ាងច្បាស់ថាគួរតែធ្វើបែបពេលអារម្មណ៏មិនល្អដោយវិធីទាំងនេះ

  • 2021-03-04 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនខុសអ្វីពាក្យចាស់ដែលថា ខឹងខូចខឹងខាតនោះទេ មនុស្សស្រីដែលចេះគិតគូរបានវែងឆ្ងាយ គួរតែព្យាយាមទប់អារម្មណ៏ដោយវិធីទាំងនេះ៖

១​​​.ព្យាយាមទប់អារម្មណ៏ ហើយសម្លឹងមើលអោយវែងឆ្ងាយ

មនុស្សស្រីដែលអាចរក្សាមិនអោយអារម្មណ៏គ្រប់គ្រងសកម្មភាពខ្លួនឯង មានមន្ដស្នេហ៏ម៉្យាងដែលដែលធ្វើអោយគេមើលទៅឆ្លាតជាងមនុស្សស្រីទូទៅ។ មនុស្សស្រីប្រភេទនេះជាតែងតែមានការគិតគូរបានយ៉ាងជ្រៅជ្រះ និង ផ្ដល់ការគោរពចំពោះមនុស្សគ្រប់គ្នា ទោះជាមនុស្សដែលមានឋានះទាបជាងខ្លួនក្ដី។ នៅពេលដែលជួបប្រទះបញ្ហា គេតែងសម្លឹងមើលទៅបញ្ហ ពិចារណាយ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងរកដំណោះស្រាយដោយមិនអោយអារម្មណ៏ដែលមិនពេញចិត្តនោះលេចធ្លោចេញមករហូតដល់ថ្នាក់ មនុស្សជុំវិញខ្លួនចាប់អារម្មណ៏នោះទេ។ ក្រៅពីមិនចំនាយពេលទៅឈ្លោះគ្នាចំពោះរឿងដែលខ្លួនមិនយល់ស្រប មនុស្សស្រីឆ្លាតរំងាប់អារម្មណ៏ ហើយសំលឹងរកចម្លើយដែលចំពោះជម្លោះនោះ។ អ្នកអាចសាកល្បងដោយដកដង្ហើមចេញចូលអោយវែងៗ បើសិនជាមានក្រដាស និង ប៊ិចនៅក្បែរៗនោះ ព្យាយាមសរសេររឿងអ្វីល្អៗ ដែលអ្នកនឹកឃើញនៅពេលនោះ។

២. បើខុសហើយត្រូវចេះទទួលកំហុស

មនុស្សដែលទទួលបានការគោរព និង ទុកចិត្តបំផុតនោះគឺជាប្រភេទមនុស្សស្រីដែលមានភាពទទួលខុសត្រូវខ្ពស់។ ទោះជារឿងតូចតាចយ៉ាងណាក្ដី ត្រូវតែរស់នៅដោយភាពខុសត្រូវ។ ពេលដែលជួបរឿងមិនពេញចិត្តក៏ ផ្តោតអារម្មណ៏ទៅដោះស្រាយបញ្ហា ដោយមិនចំណាយពេលទៅបន្ទោស ឬ ទម្លាក់កំហុសដាក់អ្នកដទៃនោះទេ។ ការដែលចេះទប់កំហឹង គឺរួមបញ្ចូលទាំងការមិនគុំគួន គឺជាវិធីតែមួយគត់ដែលអាចធានាបានថា អ្នកនឹងអោយខ្លួនឯងត្រូវខកចិត្តព្រោះតែរឿងដដែលៗនេះ។ ហេតុនេះហើយមនុស្សស្រីវៃឆ្លាត ចេះស្រលាញ់ខ្លួនឯង និង ស្វែងរកវិធីដើម្បីលើកទឹកចិត្តខ្លួនឯង ដោយមិនអោយប៉ះពាល់ដល់អារម្មណ៏ខ្លួនឯង និង មនុស្សដែលពាក់ព័ន្ធនោះទេ។

៣.​ ព្យាយាមគិតដល់រឿងរ៉ាវល្អៗ

នៅពេលអារម្មណ៏មិនល្អ ក្រៅពីអនុញ្ញាតអោយអារម្មណ៏មួយនេះគ្រប់គ្រងសកម្មភាព និង សមត្ថភាពក្នុងការគិតគូររបស់អ្នកបាន គួរតែព្យាយាមដើរចេញពីរឿងដែលធ្វើអោយអ្នកមិនពេញចិត្តនោះ ស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីគិតសារឡើងវិញ។ ការធ្វើបែបនេះមានប្រយោជន៏ណាស់ ជាពិសេសទប់ស្កាត់មិនអោយអ្នកទៅធ្វើអោយដែលអ្នកនឹងនឹកស្តាយអស់មួយជីវិតនៅពេលក្រោយ ព្រោះថាពេលនេះ ទោះជាមនុស្សដែលធ្លាប់តែមានការគិតគូរជ្រៅជ្រះយ៉ាងណា ក៏មិនអាចសម្រេចចិត្តបានប្រកបដោយហេតុផលនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម