ជ្រើសរើសរូបភាពអាគមមួយ ដើម្បីដឹងថាខ្លួនអ្នកត្រូវការអ្វីពិតប្រាកដ

  • 2021-03-04 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​អាគម គឺ​ជា​សិល្បៈ​គំនូរ​ដែល​បង្កប់​ទៅ​ដោយ​ប្រាជ្ញា​។ អ្នក​ប្រហែល​ជា​​​ដឹង​ហើយ​ថា អាគម​គឺ​ជា​ជំនឿ​ម្យ៉ាង ដែល​​គេ​និយាយ​តៗ​គ្នា ហើយ​វា​​អាច​បង្ហាញ​ពី​ឥទ្ធិពល​ ឬ​អព្ភូតហេតុ​ពិសេស​​​​អ្វី​មួយ។

ខាង​ក្រោម​នេះ​គឺ​ជា​ល្បែង​ចិត្ត​សាស្រ្ត​ ដែល​បាន​​​យក​រូប​តំណាង​ឲ្យ​​អាគម​ទាំង ៥ ប្រភេទ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើស​រើស។ ដំបូង​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្រឡះ​សិន បន្ទាប់​មក​ក្រឡេក​មើល​មួយ​ត្រួស​ ហើយ​ត្រូវ​សម្រេច​ចិត្ត​ភ្លាម​ៗ កុំ​គិត​យូរ​ពេក​។ ពេល​រើស​រួច​ ចាំ​ទៅ​តាម​ដាន​លទ្ធផល​ទាំង​អស់​គ្នា។

រូប​ទី​១៖ តោ

រូប​តោ​តំណាង​ឲ្យ​ ព្រះអាទិត្យ ហើយ​អ្វី​ដែល​ត្រូវ​ការ​បំផុត​នោះ​គឺ​​ការ​គ្រប់គ្រង​ជោគវាសនា​របស់​ខ្លួន។

បញ្ហា​ដែល​កំពុង​ប្រឈម៖បញ្ហា​ដែល​កំពុង​ប្រឈម៖ ប្រសិនបើ​អ្នក​ រើស​យក​រូប​តោ ប្រហែល​ជា​អ្នក​គិត​ចង់​គេចវេះ​ ពី​អ្វី​​ដែល​ខ្លួន​ឯង​បាន​បង្កើត​ឡើង។ តោ​ ក៏​តំណាង​ឲ្យ​ថាមពល​ខ្លាំង​ខ្លា​ និង​ការ​ត្រួត​ត្រា​​ផង​ដែរ។ អ្នក​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​ជីវិត​ខ្លួន​ឯង ប៉ុន្តែ​​ពេល​ខ្លះ​​ស្មុគ​ស្មាញ​​បន្តិច ដោយ​សារ​តែ​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ខ្លាំង​ពេក។ ជួន​កាល អ្នក​នៅ​ស្ទាក់ស្ទើរ មិន​ដឹង​ថា គួរ​ដើរ​ផ្លូវ​​មួយ​ផ្សេង​​ទៀត​ដែរ​ឬ​អត់​?

ដំណោះស្រាយ៖ តើ​ជីវិត​អ្នក​សព្វ​ថ្ងៃ​នេះ គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់​មែន​ទេ? តើ​អ្នក​ចង់​ដក​ដង្ហើម​ឲ្យ​បាន​ស្រួល​​និង​មាន​សេរីភាព​​ម្តង​ទៀត​ដែរ​ឬ​អត់? តើ​​អ្នក​នឹង​ជ្រើស​រើស​ផ្លូវ​ជីវិត​ផ្សេង​ដែរ​ទេ បើ​មាន​ឱកាស? ទាំង​នេះ​ហើយ​ គឺ​ជា​ហេតុផល ជួយ​ជំរុញ​ឲ្យ​អ្នក នៅ​តែ​ព្យាយាម​បន្ត​​ទង្វើ​ដោយ​​ប្រសិទ្ធភាព​និង​ប្រកប​ដោយ​​ទំនួល​ខុស​ត្រូវ។

យោបល់​ល្អៗ​៖ ពេល​សម្រេច​ចិត្ត​​លើ​កិច្ចការ​អ្វី​មួយ ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង និង​​យក​ប្រាជ្ញា​ជា​ត្រី​មុខ​។ មាន​តែ​អ្នក​ប៉ុណ្ណោះ​ មាន​សិទ្ធិ​​សម្រេច​ជោគ​វាសនា​របស់​ខ្លួន។

រូបទី២៖ នាឡិកា​ខ្សាច់

នាឡិកា​ខ្សាច់ តំណាង​ឲ្យ​ភាព​ទៀងទាត់​មិន​ក្រឡាស់ នៃ​ការ​​វិល​ជុំ​​របស់​ពេលវេលា។

​​បញ្ហា​ដែល​កំពុង​ប្រឈម៖ ប្រសិន​បើ​អ្នក រើស​យក​រូប​នាឡិកា​ខ្សាច់ មាន​ន័យ​ថា​ ពេលវេលា​បាន​ធ្វើ​ឲ្យ​អ្នក​ជាប់​គាំង។ វា​បាន​បញ្ឈប់​អ្នក ដោយ​សារ​តែ​សោកនាដកម្ម​ ឬ​ភាព​ឈឺ​ចាប់​កាល​ពី​អតីតកាល។ ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​ ដូច​ជា​លេចលង់ គ្មាន​ថាមពល ហើយ​បារម្ភ​ខ្លាច​រឿង​មិន​ល្អ អាច​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​។

ដំណោះស្រាយ៖ អាយុ​កាល​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត មិន​ខុស​គ្នា​ពី​​សេចក្តី​​ស្លាប់​នោះ​ទេ។ មនុស្ស​ម្នាក់​ៗ តែង​មាន​កើត​ហើយ​ស្លាប់​ទៅ​វិញ​ជា​រឿង​ធម្មជាតិ គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ។ អ្នក​គួរ​មាន​ភាព​រឹង​មាំ​ជាង​​មុន ហើយ​បំភ្លេច​ទុក្ខ​ចោល​ខ្លះ​ទៅ​។

យោបល់​​ល្អ​ៗ៖ អ្វី​ដែល​កើត​រួច​ហើយ ឲ្យ​វា​កន្លង​ផុត​ទៅ​ចុះ សំខាន់​ព្យាយាម​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ចាប់​ពី​ឥលូវ​នេះ​តទៅ​។ រស់​​ក្នុង​បច្ចុប្បន្នកាល អ្នក​​មាន​អំណាច​គ្រប់​បែប​​យ៉ាង​សម្រាប់​ខ្លួន​ឯង។ ពេល​វេលា​ក៏​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ដែរ។

៣. រូប​ព្រះចន្ទ

ព្រះចន្ទ​ មាន​ទំនាក់​ទំនង​ផ្សាភ្ជាប់​រវាង​​អារម្មណ៏ រួម​ទាំង​អាថ៌កំបាំង​ជា​ច្រើន​។ បញ្ហា​ដែល​កំពុង​ប្រឈម៖ ប្រសិន​បើ​អ្នក រើស​យក​រូប​ព្រះចន្ទ​មាន​ន័យ​ថា បេះដូង​របស់​​អ្នក​ប្រៀប​បាន​​ដូចជា​ សង្វៀន​ប្រកួត។ វា​ហាក់​ដូច​មាន​ថាពល​អ្វី​ម្យ៉ាង​នៅ​ខាង​ក្នុង ដែល​ធ្វើ​ឲ្យ​អ្នក​គេង​ពុំ​លក់​ ឬ​ភ្ញាក់​នៅ​ពាក់​កណ្តាល​អាធ្រាត​ជាដើម។ តើ​អ្វី​ទៅ​ដែល​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​អារម្មណ៍​បែប​នេះ? បណ្តាល​មក​ពី កំហឹង ការ​ស្អប់ គុំគួន​ ឬ​ក៏​ជា​ក្តី​សុបិន?

ដំណោះស្រាយ៖ អ្នក​ត្រូវ​ព្យាយាម​ស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្ត​សម្រាប់​ខ្លួន​ឯង។ អារម្មណ៍​មិន​ល្អ​ទាំង​ប៉ុន្មាន​ គួរ​បោះ​ចោល​ទៅ​តាម​ខ្យល់។​ បើ​អ្នក​បណ្តោយ​ឲ្យ​វា​សម្រុក​ចូល​មក​ក្នុង​ខ្លួន វា​នឹង​បំផ្លាញ​អ្នក​បន្តិចម្តងៗ។

យោបល់​​ល្អ​ៗ៖ រៀន​បញ្ចេញ​អារម្មណ៍​ពិត​ទៅ​កាន់​អ្នក​ដទៃ។ លាក់ទុក ឬ​ធ្វើ​ពុត អាច​បង្ក​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ចំពោះ​អ្នក។

រូប​ទី​៤៖ កូនសោ

កូន​សោ បញ្ជាក់​ពី​​​​ការ​ជ្រើសរើស​ផ្លូវ​ដើរ​ក្នុង​ជីវិត។​​​

បញ្ហា​ដែល​កំពុង​ប្រឈម៖ វិថី​ជីវិត​ដែល​អ្នក​បាន​ជ្រើស​រើស គឺ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ងឿង​ឆ្ងល់​មិន​ឈប់​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​វង្វេងៗ មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ទើប​ល្អ។ ពេល​ខ្លះ អ្នក​ធុញ​ខ្លាំង ហើយ​លែង​ចាប់​អារម្មណ៍​​ចំពោះ​គ្រប់​យ៉ាង​នៅ​ជុំវិញ​ខ្លួន។

ដំណោះស្រាយ៖ ដល់​ពេល​ដែល​អ្នក​បញ្ចេញ​ពន្លឺ​ចែងចាំង​ដូច​ជា​ព្រះ​អាទិត្យ​ហើយ។ កូន​សោ​តំណាង​ឲ្យ សេចក្តី​ក្លាហាន​មុះមុត​ ដែល​អ្នក​យក​ទៅ​ប្រើ​ ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ក្តី​ស្រមៃ​។ កូន​សោ​ដែល​មាន​ក្នុង​ដៃ​ស្រាប់ គួរ​ប្រើ​ប្រាស់​វា​ឲ្យ​មាន​ប្រយោជន៏​សម្រាប់​ជីវិត។​

យោបល់​​ល្អ​ៗ៖ គួរ​សម្រាក​លំហែ​ខួរក្បាល​ខ្លះ ដោយ​​ការ​ធ្វើ​ដំណើរ​កម្សាន្ត ដើម្បី​ជួប​មនុស្ស​ថ្មីៗ បង្កើត​ទំនាក់​ទំនង​ល្អ​ បង្កើន​បរិយាកាស​ឲ្យ​ស្រស់​ស្រាយ។

រូបទី៥៖ បាត​ដៃ​ទិព្វ

រូប​នេះ​​តំណាង​ឲ្យ​ការ​ការពារ​​ខ្លួន ពីរ​របស់​អាក្រក់​ផ្សេងៗ​។​​​

បញ្ហា​ដែល​កំពុង​ប្រឈម៖ ប្រសិន​បើ​អ្នក​ រើស​យក​រូប​នេះ មាន​ន័យ​ថា អ្នក​ត្រូវ​ការ​សេរីភាព​ច្រើន​ជាង​មុន ហើយ​អ្នក​ក៏​ត្រួវ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​បាន​ល្អ​ដែរ។

ដំណោះស្រាយ៖ សេរីភាព ដែល​អ្នក​ចង់​បាន​គឺ​កំពុង​តែ​ស្ថិត​​នៅ​ក្នុង​ដៃ​របស់​អ្នក​ហើយ។ មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខ្លួន​ដូច​ជា​សត្វ​ជាប់ទ្រុង​និង​មាន​សិទ្ធិ​អាច​ព្រលែង​មក​វិញ​បាន។ ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​មួយ​នោះ អ្នក​ត្រូវ​ចេះ​ទទួល​ស្គាល់​ការពិត​ និង​ចេះ​អត់ឱន​ឲ្យ​ខ្លួន​ឯង ពេល​ជួប​បញ្ហា។ ស្រលាញ់​ខ្លួន​​ឯង​ឲ្យ​បាន​ច្រើន​ អ្នក​នឹង​មាន​កម្លាំង​ចិត្ត​និង​ថាមពល​ទ្វេ​ដង។​​​​

យោបល់​​ល្អ​ៗ៖ គួរ​រក​ពេល​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ព្យាយាម​បំពេញ​ថាមពល​ឡើងវិញ៕​

តើរូបមួយណាដែលអ្នកជ្រើសរើស?

ចុចអានបន្ត៖ លក្ខណៈ​សម្បត្តិ​ពិសេស​ធំៗ​៤​យ៉ាង​របស់​អ្នក​ឈាម​ B ដែល​​ឈាម​ផ្សេង​​មិន​មាន​ដូច

ប្រភព៖ themindsjournal ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម