កំពូល​តារា​ស្រី​កូរ៉េ​បង្ហើប​គន្លឹះ​ថែ​ស្បែក​​ឲ្យ​ស ផ្ទាល់​ខ្លួន​ងាយ​ៗ អាច​ធ្វើ​តាម​បាន

  • 2021-03-03 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​គ្នា​នឹង​សិល្បការិនី​ផ្សេង​​ៗ​នៅ​​ក្នុង​ទ្វីប​​អាស៊ី​ដែរ វិស័យ​សិល្បៈ​កូរ៉េ ក៏​និយម​ស្បែក​ស​ម៉ដ្ឋ​រលោង​ដូច​គ្នា។ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​​ឥត​​ខ្ចោះ​បែប​នេះ ស្រី​ស្អាត​កូរ៉េ​សុទ្ធ​តែ​មាន​តិចនិក​រៀង​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​ជួយ​ឲ្យ​ស្បែក​ស​របស់​តារា​កូរ៉េ​ផ្សេង​ៗ។

១. Yoona

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​មក​ពី​ផលិតកម្ម SM ចូលចិត្ត​ផាត់​មុខ​ស្រាល​ៗ​ដើម្បី​មើល​ទៅ​ក្មេង​ជាង​វ័យ។ ដើម្បី​រក្សា​ស្បែក​ឲ្យ​ស​ស្អាត ស្រី​ស្អាត​៣១​ឆ្នាំ​លាប​ឡេ​រក្សា​សំណើម​ និង​ព្យាយាម​ផាត់​មុខ​តិច​តួច​បំផុត។ បើ​មិន​មាន​កម្មវិធី​ធំ​ទេ នៅ​ពេល​ចេញ​ក្រៅ នាង​លាប​តែ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ម៉ាស្ការ៉ា និង​ក្រែម​រលោង​តែ​ប៉ុណ្ណោះ។

២. IU

តិចនិក​ដើម្បី​តួឯក​រឿង Hotel Del Luna មាន​ស្បែក​មុខ​ដូច​កូន​ក្មេង​នោះ​គឺ ទឹក​អង្ករ។ ក្រោយ​ពេល​លាង​អង្ករ​រួច នាង​នឹង​យក​ទឹក​លាង​អង្ករ​ទី​៣​មក​ទុក​លុប​មុខ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​រក្សា​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត។

៣. Seolhyun

ដោយ​សារ​តែ​កើត​មក​មិន​មាន​ស្បែក​ស​ស្រាប់ ស្រី​ស្អាត​ក្រុម​ចម្រៀង AOA ត្រូវ​ព្យាយាម​រក្សា​ស្បែក​ឲ្យ​ភ្លឺ​ដោយ​ការ​លាប​ក្រែម​ផ្ដល់​សំណើម​ឲ្យ​បាន​ច្រើន​ជាង​អ្នក​ដទៃ។ ទោះ​បី​ជា​វា​មិន​ជួយ​ឲ្យ​ស​ភ្លាម​ៗ​មែនពិត តែ​នឹង​ធ្វើ​ឲ្យ​ស្បែក​មាន​ពណ៌​ស្មើ​គ្នា។

៤. Park Bo Young

ដើម្បី​មាន​រូប​សម្រស់​ដូច​យុវវ័យ​ទាំង​មាន​វ័យ ៣១​ឆ្នាំ​ហើយ​នោះ តារា​សម្ដែង​ស្រី Park Bo Young បាន​បង្ហើប​ថា នាង​ញ៉ាំ​ផ្លែ​ប៉ោម​មួយផ្លែ​ជា​រៀង​រាល់​ថ្ងៃ។ នាង​បង្ហើប​ថា ក្រៅ​ពី​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ ផ្លែ​ប៉ោម​ក៏​ជួយ​ឲ្យ​ស្បែក​នាង​តឹង​ណែន និង​ស​ភ្លឺ​ផង​ដែរ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម