មនុស្សស្រីទោះជារឹងមាំយ៉ាងណា ក៏ត្រូវការអ្នកមើលថែលក្នុងកាលះទេសះទាំង ៣ យ៉ាងនេះ

  • 2021-03-03 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលនេះជីវិតមនុស្សស្រីអាចនឹងគ្មានពន្លឺងងឹតសូន្យសុង មានស្មាដ៏រឹងមាំអាចពឹងពាក់ពិតជាចាំបាច់ណាស់៖

១. ពេលមានអារម្មណ៏បាក់ទឹកចិត្ត

ចំពោះជីវិតមនុស្សយើងនេះ អ្វីដែលទៀតទាត់បំផុតនោះគឺមានតែទុក្ខលំបាកនោះទេដែលទៀងទាត់ ហើយតែងតែធ្វើដំណើរតម្រង់មករកអ្នកជានិច្ច។ ហេតុនេះនៅពេលដែលត្រូវឆ្លងកាតរឿងរ៉ាវមិនសមបំណងបែបនេះហើយ មនុស្សស្រីច្បាស់ជាមានអារម្មណ៏ថាតែលតោល អារម្មណ៏ច្បាស់ជាច្របូលច្របល់ខ្លាំងមិនខាន។ ពេលនេះហើយជាពេលដែលមនុស្សស្រីប្រាថ្នាចង់បានមនុស្សជាទីពឹងពាក់ មិនបន្ទោសនាង អាចជួយអោយនាងញញឹមបានម្ដងទៀត។

២. ពេលកំពុងពពោះ

ពេលនេះជាពេលដែលមនុស្សស្រីមានសេចក្ដីសុខនៅក្នុងជីវិតបំផុតហើយ​ តែយ៉ាងណា​ ការព្រួយបារម្ភក៏នៅតែទៅណាមិនឆ្ងាយដែរ​ ជាពិសេសចំពោះអ្នកម្ដាយថ្មីថ្មោង មិនត្រូវថាកូនក្នុងផ្ទៃមានសុខភាពល្អគ្រប់គ្រាន់ទេ​ ពេលបង្កើតបានហើយត្រូវថែទាំបែបណា។​ ហេតុនេះហើយបើបុរសជាស្វាមីនៅក្បែរគាត់គ្រប់ជំហ៊ាន​នោះ ច្បាស់ជាបានស្ងប់ចិត្តច្រើនជាងមុនមិនខាន។ ស្ត្រីភាគច្រើនអាចនឹងវិវត្តទៅមានវិបត្តិផ្លូវចិត្តក្រោយពេលសម្រាលកូនរួច​ដែលត្រូវបានគេស្គាល់ថា Postmortum Depression។​ ព្រោះតែបែបនេះហើយការយកចិត្តខាងផ្នែកផ្លូវចិត្តនេះសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ។

៣. ពេលធ្លាក់ខ្លូនឈឺ

ពេលមិនសូវស្រួលខ្លួន នរណាក៏មានអារម្មណ៏មិនល្អជាពិសេសចំពោះមនុស្សស្រីនេះតែម្ដង។ ពេលនេះសំខាន់ណាស់មានមនុស្សនៅក្បែរចាំមើលថែ ពេលនេះហើយជាពេលដែលការគិតមិនល្អអាចនឹងផ្ដើមលេចមក​។ ភាគច្រើនទោះជាជម្ងឺនេះជាការឈឺចាប់ខាងផ្នែកផ្លូវកាយក្ដី​ ក៏សុខភាពផ្នែកផ្លូវចិត្តត្រូវតែរឹងមាំដែរ ទើបអាចជាសះស្បើយយ៉ាងឆាប់រហ័សបាននោះ។ នៅក្នុងដំណាក់កាលមួយនេះ បើសិនជាមនុស្សដែលនាងស្រលាញ់អាចបង្ហាញថានាងសំខាន់យ៉ាងណាចំពោះគេ មួយជីវិតនេះច្បាស់ជាបំភ្លេចមិនបាននោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម