ហត់នឿយមកយូរហើយ ចង់ដឹងថ្ងៃខាងមុខអ្នកជួបក្តីសុខកម្រិតណា សាករើសកាបូបមួយ

  • 2021-03-03 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ណា​ក៏​ចង់​ដឹង​ថា ​តើ​ពេល​ខាង​មុខ ​ខ្លួន​នឹង​អាច​មាន​ក្តី​សុខ​កម្រិត​ណា ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​នឿយ​ហត់​យូរ​​យ៉ាង​នេះ។ ​ឥលូវ ​អ្នក​អាច​ដឹង​បាន ​តាម​រយៈ​ការ​ទស្សន៍​ទាយ​បែប​ចិត្ត​សាស្រ្ត ​ដោយ​ការ​រើស​កាបូប​មួយ ​ក្នុង​ចំណោម​កាបូប​ខាង​ក្រោម រួច​ផ្ទៀង​ចម្លើយ​ទាំង​​អស់​គ្នា៖​

១. បើ​អ្នក​ជ្រើស​យក A

​ថ្ងៃ​ខាង​មុខ អ្នក​អាច​មាន​ក្ដី​សុខ ៩០%។ ​អ្នក​ជា​មនុស្ស​ចិត្ត​សណ្តោស​ដាក់​​អ្នក​រាល់​គ្នា។ ជីវិត​នា​ពេល​អនាគត​របស់​អ្នក ​ពិត​ជា​ពោរពេញ​ដោយ​ភាព​រីករាយ​ណាស់។ ​នៅ​ពេល​អ្នក​មាន​កូន ​​ពួក​គេ​​ចេះ​ដឹង​គុណ ​និង​ស្រលាញ់​ឪពុក​ម្ដាយ​ខ្លាំង​ថែម​ទៀត។ ​ងាក​មក​និយាយ​ពី​ពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​កណ្ដាល​វិញ ​អ្នក​មិន​ត្រូវ​ភ្លេច​គិត​គូ​​ពី​សុខភាព​រាង​កាយ​ទេ ។ ​ម្ល៉ោះ​ហើយ ​គួរ​​ប្រើ​ពេល​វេលា​លំហែ​ចិត្ត​ខ្លះ​​ដើម្បី​សម្រាក ឲ្យ​ជីវិត​នេះ​បាន​​រីក​រាយ​ដល់​ទី​បញ្ចប់។

២. បើ​អ្នក​ជ្រើស​យក B

​អ្នក​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ ​និង​មាន​ជំនាញ​ខ្ពស់​តែ​ម្ដង។ ​ហេតុ​នេះ ​ទោះ​ដល់​អាយុ​ចូល​និវត្ត ​ក៏​អ្នក​នៅ​តែ​​ប្រឹង​ធ្វើការ​ ឬ​រក​ស៊ី​បន្ថែម​ដោយ​មិន​​សម្រាក។ ​នោះ​មិន​មែន​មក​ពី​ស្ថានភាព​​ក្រី​ក្រ​ទេ ​តែ​មក​ពី​អ្នក​​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​មាន​ទស្សនៈ​វិស័យ​ដូច​​អ្នក​ជោគ​ជ័យ​ល្បី​​ៗ​ថា ​គ្រប់​វិនាទី ​សុទ្ធ​តែ​អាច​ផលិត​លុយ​បាន។ ​ម្យ៉ាង​ទៀត​អាច​ថា ​មក​ពី​ទម្លាប់​ពី​កំណើត​របស់​អ្នក ដែល​​ធ្លាប់​ជួប​ការ​លំបាក​ពី​មុន​មក ទើប​អ្នក​ប្រឹង​ប្រែង​បែប​នេះ។ ​​ដូច​នេះ ​នា​ពេល​អនាគត​ ក្ដី​សុខ​ដែល​អ្នក​មាន​​ចំពោះ​ខ្លួន​ឯង​ប្រហែល ៧០​% ​ហើយ​អ្នក​ចូល​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់ ​និង​មិន​សូវ​មាន​ពេល​សម្រាប់​ផ្ទាល់​ខ្លួន​ឡើយ។

៣. បើ​អ្នក​ជ្រើស​យក C

កាល​ពី​នៅ​វ័យ​ជំ​ទង់ ​អ្នក​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន។ ​​ខ្សែ​ជីវិត​​កន្លង​មក ​ហាក់​​ពេញ​ដោយ​ក្រោម​សម្ពាធ ​តែ​អ្នក​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ។ ​អ្នក​អាច​កាត់​បន្ថយ​ឧបសគ្គ​ទាំង​អស់​នេះ​បាន ​បើ​អ្នក​ចេះ​ផ្លាស់​ប្ដូរ​ដោយ​ការ​លះ​បង់​ក្ដី​ប្រាថ្នា​ទាំង​នោះ​ចោល។ ​យ៉ាង​ណា​មិញ ​សូម​កុំ​អស់​សង្ឃឹម​​អី ​ព្រោះ​មិន​យូរ​ទេ​ក្ដី​​ប្រាថ្នា​ដែល​អ្នក​ប៉ង​ជា​យូរ​នោះ​នឹង​វិល​ត្រលប់​មក​រក​ ម្ល៉ោះ​ហើយ​នា​ពេល​អនាគត ​អ្នក​អាច​ជួប​ក្ដី​សុខ ​៨០​%។ ​បន្ទាប់​មក ​អ្នក​ផ្ដោត​លើ​ក្ដី​ស្រមៃ​របស់​ខ្លួន ​និង​​អាច​សម្រេច​វា​បាន​ទាំង​អស់។

​៤. ​បើ​អ្នក​ជ្រើស​យក D

​​នា​ពេល​អនាគត ​ជីវិត​អ្នក​ពេញ​ដោយ​ក្តី​សុខ​១០០% អ្នក​ទទួល​បាន​ជោគ​ជ័យ​គ្រប់​យ៉ាង ​ទាំង​​កេរ្តិ៍ឈ្មោះ សុខភាព ​ផ្ទះ​សម្បែង ​កូន​ចៅ។ នេះ​ដោយសារ​កាល​ពី​នៅ​ក្មេង ​អ្នក​ធ្លាប់​រង​ការ​ឈឺ​ចាប់ ​សម្លុត​ធ្វើ​បាប ​ដក​ហូត​យក​ផល​ប្រយោជន៍​​នូវ​រឿង​ជា​ច្រើន​​ពី​អ្នក រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ​ដូច្នេះ ​​ការ​លំបាក​ទាំង​នោះ​នឹង​ត្រូវ​​សាប​សូន្យ ​ហើយ​សង​មក​អ្នក​វិញ​នៅ​ពេល​ចូល​ដល់​វ័យ​កណ្ដាល។ ​សុភមង្គល​នឹង​​ចូល​មក​ជីវិត​អ្នក​សព្វ​បែប​យ៉ាង ​ដូច​នេះ​សូម​ឈរ​ឲ្យ​បាន​រឹង​មាំ​​ដើម្បី​ជីវិត​មួយ​នេះ៕

អានបន្ត៖ ​ ហេតុផលដែលអ្នកមិនគួរខ្វល់ជ្រុល លើសម្តីអត់ប្រយោជន៍របស់មនុស្សមួយចំនួន

ប្រភព៖ liekr ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម