តើនារីម្នាក់ណាដែលអ្នកគិតថាមានអាយុច្រើនជាងគេ?

  • 2021-03-02 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជម្រើសដែលអ្នកជ្រើសរើស អាចបកស្រាយពីសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់អ្នកបាន៖

នារី A

ជាទូទៅអ្នកជាមនុស្សដែលចេះគិតគូរបានសព្វជ្រុងជ្រោយបានល្អណាស់ ដែលអាចធ្វើអោយអ្នកបែងចែកបានយ៉ាងងាយពីអ្វីខុស អ្វីត្រូវ មនុស្សណាមានចិត្តបែបណាក្នុងការរាប់អានអ្នក។ ទោះជាប៉ិនប្រសប់ក្នុងការគិតគូរយ៉ាងនេះក្ដី ក៏អ្នកនៅតែគេចមិនផុតពីការសម្រេចចិត្តខុស ព្រោះតែជឿតាមសម្ដីមនុស្សដែលអ្នកស្រលាញ់រាប់អាន មនុស្សដែលអ្នកទុកចិត្តបានដែរ តែទោះជាយ៉ាងណាអ្នកនៅតែអាចស្ទាបស្ទង់ដឹងទាន់ពេលជានិច្ច។

នារី B

បើប្រៀបធៀបជាមួយមនុស្សធម្មតា សមត្ថភាពក្នុងការត្រិះរិះពិចារណារបស់អ្នកគឺខ្ពស់ជាងពួកគេច្រើនណាស។ នៅពេលដែលត្រូវសម្រេចចិត្តចំពោះរឿងដែលអាចប៉ះពាល់ដល់អនាគត អ្នកអាចរក្សាចិត្តស្ងប់បាន ហើយគិតគូរបានយ៉ាងល្អិតល្អន់មុនពេលបោះជំហ៊ានទៅមុខ។ កាន់តែពិសេសថែមទៀត ព្រោះអ្នកជាមនុស្សដែលក្លាហាន ហើយចេះគ្រប់គ្រងស្ថានការណ៏តានតឹងបានយ៉ាងល្អ មិនអោយខ្លួនឯងលំបាកនោះទេ។

នារី C

ចំពោះសមត្ថភាពក្នុងការដោះស្រាយបញ្ហាលំបាកៗ គ្មាននរណាអាចយកឈ្នះ អ្នកបាននោះទេ។ អ្នកជាមនុស្សដែលមានចិត្តទូលាយ ព្រមទាំងទទួលបានការទុកចិត្តពីមិត្តភក្តិ និង សាច់ញាតិបងប្អូន ពឹងពាក់អោយជួយពេលជួបបញ្ហា។ មិនថាលំបាកយ៉ាងណាក៏អ្នកអាច ជ្រើសរើសជម្រើសដែលត្រឹមត្រូវបំផុត សម្រាប់បញ្ហាដែលអ្នកជួបប្រទះ។

នារី A

សមត្ថភាពក្នុងការសង្កេត និង ដោះស្រាយបញ្ហារបស់អ្នក មិនខុសអ្វីពីមនុស្សទូទៅនោះទេ។ ទោះជាមិនអាចសម្រេចចិត្តបានភ្លាម ពេលជួបបញ្ហា ដល់ពេលដែលមានសម្ពាធខ្លាំងគេចមិនផុតនោះ អ្នកក៏អាចសម្រេចចិត្តបានដោយគ្មានបញ្ហានោះទេ។ ចំនុចពិសេសរបស់អ្នកគឺ នៅពេលដែលសម្រេចចិត្តហើយ អ្នកមិនដែលទៅចំនាយពេលអង្គុយស្ដាយក្រោយនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen