ផលប៉ះពាល់ដ៏ខ្លាំងនៅពេលដែលអ្នកស្រែកដាក់ក្មេងឬកូនៗ

  • 2021-03-02 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រលិនបើអ្នកជាឪពុកម្តាយ អ្នកដឹងច្បាស់ណាស់ថាពេលខ្លះអារម្មណ៍នៃការខឹងគឺបណ្តាលឲ្យអ្នកគិតតែទៅលើខ្លួនឯងតែប៉ុណ្ណោះ ហើយជាពិសេសនោះក្មេងៗ ឬកូនៗរបស់អ្នកគឺពិតជាមូលហេតុដែលធ្វើឲ្យអ្នកមានកំហឹងរហូតដល់ស្រែកដាក់ពួកគាត់វិញ។ អ្នកដឹងថាវាមិនល្អ តែភាគច្រើននោះគឺធ្វើវាហើយទើបដឹងថា អ្នកមិនគួរ។

មិនមែនមានតែអ្នកឯណា ភាគច្រើននៃឪពុកម្តាយគឺតែងតែជួបបញ្ហាទាំងនេះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវបញ្ឈប់ទំនោរនៃការស្រែកដាក់ឲ្យទៅជាការប្រាប់បែបបង្រៀន សួរ ឬឆ្លើយតប ការឲ្យពួកគាត់ផ្តល់នឹងប្រាប់ពីហេតុផលឬមូលហេតុ។

តើហេតុអ្វីបានជាឪពុកម្តាយស្រែកដាក់កូនៗ? នេះដោយសារតែការខឹងជ្រុល ដោយសារទំនោរនៃការស្រែកធ្វើឲ្យក្មេងឈប់យំឬស្ងាត់ស្ងៀម និងទំនោរដែលគិតថាគាត់នឹងស្តាប់បង្គាប់ក្នុងរយៈពេលខ្លី តែតាមពិតវាជាភាពផ្ទុយទៅវិញនោះទេក្នុងការអប់រំកូនឲ្យស្តាប់បង្គាប់អ្នក។ កូនៗគឺមើលទៅលើឪពុកម្តាយក្នុងការរៀនសូត្រ ហេតុដូចច្នេះហើយពេលដែលអ្នកប្រើវិធីក្នុងការស្រែកដាក់វានឹងជៈឥទ្ធិពលយ៉ាងខ្លាំងទៅលើពួកគាត់។

ផលប៉ះពាល់នៃការស្រែកដាក់ក្មេងឬកូនៗ! សំឡេងលឺៗដែលអ្នកស្រែកដាក់កូននឹងធ្វើឲ្យពួកគាត់មានការភ័យខ្លាច មានអារម្មណ៍ថាគ្មានសុវត្ថិភាពឬក្តីស្រឡាញ់ពេលនៅជាមួយអ្នក។ ការគោរពវិន័យរបស់គាត់ ឈ្លើយ និងមិនគោរពតាមវិន័យទាំងអស់ គឺធ្វើអ្វីៗដែលពួកគាត់ចង់បាន ចង់ធ្វើតែប៉ុណ្ណោះ។ វាក៏ធ្វើឲ្យកុមារប្រើវិធីនេះទៅសម្លុតធ្វើបាបក្មេងៗដទៃទៀតដែរ។

តែបើអ្នកសួរនាំ ផ្តល់ហេតុផល ឲ្យគាត់ចេះឆ្លើយតបឲ្យបានត្រឹមត្រូវ ផ្តល់ពីមូលហេតុ វានឹងបង្រៀនពួកគាត់ឲ្យមានការគោរពចំពោះខ្លួនឯង ឪពុកម្តាយ និងអ្នកដទៃជានិច្ច ហើយបោះចោលឬគ្មានទេអកប្បកិរិយាមិនល្អទាំងនោះ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម