កំពូលតារាស្រីទាំងឡាយដែលធ្លាប់មានស្នេហាជាមួយ G-Dragon
- 2021-03-01 03:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាស្រីទាំងឡាយដែលធ្លាប់មានស្នេហាជាមួយ G-Dragon
ក្រៅពីតារាចម្រៀងស្រីកូរ៉េ Jennie តារាចម្រៀងប្រុសលំដាប់ A G-Dragon ធ្លាប់មានព័ត៌មានស្នេហាជាមួយសិល្បការិនីជាច្រើន ខណៈខាងស្រីធ្លាប់មានទំនាក់ទំនងជាមួយ តារាចម្រៀងប្រុស Kai ក្រុម EXO។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈមុននេះ បណ្ដាញព័ត៌មាន Dispatch បានធ្វើឲ្យកក្រើកវិថីសិល្បៈកូរ៉េ ដោយប្រកាសថា កំពូលតារាចម្រៀង G-Dragon និង Jennie បានមានទំនាក់ទំនងស្នេហានឹងគ្នាជាង១ឆ្នាំមកហើយ។ ដោយតារាលំដាប់ A ទាំង២តែងតែណាត់គ្នានៅភូមិគ្រឹះរបស់ខាងប្រុស។ យ៉ាងណាក្ដី ម្ចាស់បទ Solo មិនមែនជាស្នេហាទី១ក្នុងសិល្បៈ G-Dragon ឡើយ ដោយមុននោះ លោកធ្លាប់មានចំណងស្នេហាជាមួយតារាស្រីជាច្រើនដូចជា៖
១. Kiko Mizuhara
ព័ត៌មានស្រលាញ់គ្នារវាងម្ចាស់បទ Heart Breaker និងតារាម៉ូដែលជួរមុខជប៉ុនចាប់ផ្ដើមលេចឡើងកាលពីឆ្នាំ ២០១២ និង២០១៣។ ដល់ឆ្នាំ ២០១៤ Dispatch បានបញ្ចេញរូបផ្អែមល្ហែមរបស់គូស្នេហ៍នេះជាច្រើនសន្លឹក។
២. Nana Komatsu
ខែឧសភាឆ្នាំ ២០១៦ សារព័ត៌មានក្នុង និងក្រៅប្រទេសបានចុះផ្សាយថា តារាទាំង២បានស្រលាញ់គ្នា ក្រោយមានឱកាសថតរូបឲ្យទស្សនាវដ្ដីមួយ។
៣. Lee Joo Yeon (After School)
ឆ្នាំ ២០១៨ រូបភាពដើរលេងជាមួយគ្នាជាច្រើនសន្លឹករបស់ Lee Joo Yeon និង G-Dragon ត្រូវបានបែកធ្លាយ ហើយ Dispatch ក៏ផ្ដិតបានរូបខាងស្រីចេញចូលផ្ទះខាងប្រុសដូចគ្នា៕