រើសបៀរមួយសន្លឹកដើម្បីដឹងថា មនុស្សបែបណាដែលអ្នកពេញចិត្តជាខ្លាំងនោះ

  • 2021-02-26 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះហើយជាលក្ខណៈដែលអ្នកតែងតែសម្លឹងរកពីអនាគតមនុស្សដែលអ្នកពេញចិត្ត៖

សន្លឹកបៀរទី ១ - មនុស្សដែលមានរូបរាងស្អាតបាត

ចំពោះអ្នកអ្វីដែលអ្នកចាប់ចិត្ត និង សង្កេតមើលមុនអ្វីៗទាំងអស់ គឺរូបរាងខាងក្រៅនេះហើយ ថាគេនេះយកចិត្តទុកដាក់ថែទាំខ្លួនឯងបានដល់កម្រិតណា ស្លៀកពាក់បានត្រឹមត្រូវសក្តិសមទៅតាមកាលៈទេសៈដែររឺអត់ ព្រោះតែបែបនេះ​ មនុស្សដែលអ្នកពេញចិត្តសុទ្ធតែមនុស្សដែលមានរូបរាងស្រស់សង្ហាណាស់ហើយ។

សន្លឹកបៀរទី ២ - មនុស្សដែលភាពវៃឆ្លាត

សម្រាប់អ្នក ភាពវៃឆ្លាតអាចធ្វើអោយអ្នកចាប់ចិត្តបានងាយបំផុត។ មិនមែនថាអ្នកស្អប់មនុស្សដែលមិនសូវរវាសរវៃប៉ុណ្ណោះទេ តែចំពោះអ្នកមានតែមនុស្សដែលមានភាពវៃឆ្លាតខ្លាំងនោះទេ ទើបអាចទាក់ចិត្តអ្នកបានខ្លាំងជាងអ្វីៗទាំងអស់នោះ។ ព្រោះតែបែបនេះហើយ អ្នកក៏ព្យាយាមលុតដំខ្លួនឯង អោយមានភាពវៃឆ្លាត ចាស់ទុំ និង មានការគិតគូរយ៉ាងជ្រៅជ្រះមិនខុសពីមនុស្សក្នុងក្ដីស្រម៉ៃអ្នកនោះដែរ។

សន្លឹកបៀរទី ៣ - មនុស្សដែលមានសចិត្តល្អ

អ្នកជាមនុស្សដែលមិនសូវមានទំនុកចិត្តលើខ្លួនឯងនោះទេ តែងតែមានកូនចិត្តគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ មិនសមអោយនរណាមកបេតីលើខ្លួននោះទេ។ វាអាចជារបួសមកពីអតីតកាល អ្នកតែងតែចង់បានមនុស្សដែលបារម្ភពីអ្នក គិតគូរពីសុខទុក្ខអ្នក និង មិនខ្លាចនឹងនឿុយអត់ក្នុុងការមើលថែអ្នក។

សន្លឹកបៀរទី ៤ - មនុស្សដែលមានចរិតខុសប្លែកពីអ្នកដទៃ

អ្នកដែលអាចទាក់ទាញចិត្តអ្នកបំផុតនោះគឺប្រភេទមនុស្សដែលចូលចិត្តផ្សងព្រេង ស្រលាញ់សេរីភាព និង ចូលចិត្តសាកល្បងអ្វីថ្មីៗ។ មនុស្សដែលអាចអោយអ្នករំភើបចិត្តបំផុតនោះជាមនុស្សដែលចង់បានអ្វីក៏ធ្វើនោះ ព្រោះតែអ្នកក៏មិនខុសប្លែកពីគេប៉ុន្មាននោះទេ មិនមានទម្លាប់លាក់ទុកអ្វីនៅក្នុងចិត្ត។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម