ឆ្លើយសំណួរ! ថាតើផឹកទឹក ពិតជាជួយឲ្យស្បែកស្រស់ស្អាត មែនឬ?

  • 2021-02-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ជាក់​ថា ​មាន​មនុស្ស​​ជា​ច្រើន​បាន​លឺ​​​​​ថា​ផឹក​ទឹក​គ្រប់​គ្រាន់​នឹង​ជួយ​ដល់​ស្បែក​ឲ្យ​លូត​លាស់​ល្អ ​ក្មេង​ជាង​វ័យ ​និង​ល្អ​ចំពោះ​សុខភាព។ ​ហេតុ​នេះ ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ផឹក​ទឹក​ឲ្យ​បាន​ទៀង​ទាត់។ ​

ប៉ុន្តែ​តើ​ការ​ផឹក​ទឹក​ពិត​ជា​ជួយ​បង្កើត​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ស្រស់​ស្អាត​មែន​ឬ? ​សំណួរ​នេះ​​នៅ​តែ​ចាក់​​ក្នុង​ចិត្ត​មនុស្ស​រាល់​គ្នា ហើយ​ថ្ងៃ​នេះ​យើង​នឹង​ស្រាយ​ចម្ងល់​នេះ​ឲ្យ​អ្នក​បាន​ដឹង។

​ថ្វី​បើ​ទឹក​មិន​បាន​ចូល​ទៅ​ស្បែក​របស់​យើង​ដោយ​ផ្ទាល់ ​តែ​​វា​​នឹង​​ផ្តល់​សំណើម​ដល់​កោសិកា ហើយ​ក៏​ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម​មុន​ពេល​បែង​ចែក​ដល់​ផ្នែក​ផ្សេង​ៗ​ក្នុង​រាង​កាយ។ ​ហេតុ​នេះ ​ជាតិ​សំណើម​មួយ​​ចំនួន​ក៏​បាន​​សាយ​ភាយ​មក​ដល់​ស្បែក។ ​ម្ល៉ោះ​ហើយ ​យោង​តាម​​អ្នក​ជំនាញ​ណែ​នាំ​ថា​ ​ការ​ផឹក​ទឹក​ក្នុង​បរិមាណ​សម​ស្រប ​វា​​ប្រៀប​ដូច​ជា​មាន​​ Salon មួយ​​ចាំ​ជួយ​ថែរក្សា​ស្បែក​​បាន​យ៉ាង​ត្រឹម​ត្រូវ ​ដែល​វា​លើស​ពី​​ការ​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​ទៅ​ទៀត

បន្ថែម​ពី​នេះ ​យើង​បាន​លឺ​ថា​​ ក្នុង​មួយ​ថ្ងៃ​មនុស្ស​គួរ​ផឹក​ទឹក​ឲ្យ​បាន​៨​កែវ​​ដើម្បី​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​ដល់​រាង​កាយ។ ​​ប៉ុន្តែ​តាម​ពិ​ត​ទៅ ​អ្នក​ជំនាញ​មិន​ទាន់​​អាច​ប្រាប់​បាន​ថា​ ប៉ុន្មាន​លីត្រ​នៃ​ទឹក​ ដែល​យើង​គួរ​ផឹក​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ។ មូលហេតុ​នោះ​គឺ ​បរិមាណ​ទឹក​សម​ស្រប​សម្រាប់​មនុស្ស​ម្នាក់​ៗ ​វា​អាស្រ័យ​លើ​លក្ខខណ្ឌ​សុខ​ភាព​រាង​កាយ ​មជ្ឃដ្ឋាន​​ជុំ​វិញ​ខ្លួន​គេ ​រួម​ទាំង​បរិបទ​នៃ​ការ​រស់​នៅ​របស់​បុគ្គល​នោះ​ផង​ដែរ ដែល​បុគ្គល​ខ្លះ​ត្រូវ​ការ​ច្រើន​ជាង​ ៨​កែវ​ក្នុង​មួយ​ថ្ងៃ​ (​អ្នក​ហាត់​ប្រាណ កម្មករ​សំណង់ ...​) ​និង​បុគ្គល​ខ្លះ​ទៀត ​ត្រូវ​ការ​ទឹក​ត្រឹម​៨​កែវ ​ឬ​តិច​ជាង​នេះ​ក៏​បាន ប្រសិន​បើ​គេ​ជា​អ្នក​ចូល​ចិត្ត​ហូប​បន្លែ​ ផ្លែ​ឈើ ឬ​ទឹក​ក្រឡុក​ជា​ដើម។

​ហើយ​ខាង​ក្រោម​នេះ ​ជា​គុណ​សម្បត្តិ​ពិសេស​ៗ​នៃ​ការ​ផឹក​ទឹក៖

-ជួយ​​រក្សា​សីតុណ្ហភាព​ក្នុង​រាង​កាយ

-ជួយ​បំបាត់​ការ​ទល់​លាមក

-ជួយ​បំបាត់​អាការៈ​ឈឺ​ក្បាល វិល​មុខ

​-ជួយ​ការ​ពារ​មិន​ឲ្យ​មាន​ជំ​ងឺ​ខក​ចិត្ត

-ជួយ​សម្រក​គីឡូ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម