បន្ថែមជាតិស្ករដល់ស្នេហារបស់អ្នក ដោយវិធី៥យ៉ាងរហូតគូស្នេហ៍ណាក៏ច្រណែន

  • 2021-02-25 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​និយាយ​ថា ​ពេល​មាន​សង្សារ​គឺ​ពិបាក​ណាស់។ ​តែ​តាម​ពិត​ទៅ ​រឿង​ដែល​ពិបាក​បំផុត​នោះ​គឺ​ការ​រក្សា​ស្នេហា​មួយ​ឲ្យ​រស់​បាន​យូរ​អង្វែង​នោះ​ទេ។ ​ពេល​ខ្លះ ​យើង​ក៏​មិន​ដឹង​ថា​តើ​អារម្មណ៍​របស់​យើង​​អាច​ស៊ូ​ជាមួយ​គ្នា​បាន​ដល់​កម្រិត​ណា។ ​​ដូច្នេះ​ សកម្មភាព​ដែល​ប្រាស្រ័យ​ទាក់​ទង​គ្នា​រាល់​ថ្ងៃ​នេះ ​គឺ​សំខាន់​ក្នុង​ការ​វាស់​វែង​ពី​ក្តី​ស្រលាញ់​របស់​អ្នក​បាន។ ​

១. សម្រស់​ត្រូវ​មាន​ដាច់​ខាត

មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​ធាត់​ដូច​ជ្រូក ​ឬ​មុន​ពេញ​មុខ​ដោយ​មិន​រវល់ ព្រោះ​អាង​ថា​ជា​សង្សារ​នឹង​គ្នា​ហើយ​នោះ​ទេ។ ​ដូច្នេះ ​មិន​ត្រូវ​ភ្លេច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្អាត Cute ​ដាច់​ខាត ព្រោះ​មនុស្ស​ប្រុស​ក៏​​មិន​ស្រលាញ់ Zombie ​ដែរ។

២. ភាព​ស្មោះ​ត្រង់​ចេញ​ពី​ចិត្ត ​ត្រូវ​តែ​មាន​ដាច់​ខាត

សម្រាប់​មនុស្ស​២​នាក់​ ដែល​ស្រលាញ់​គ្នា​ ​រឿង​ដ៏​សំខាន់​បំផុត​គឺ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ​​ទោះ​បី​ជា​មាន​ជន​ទី ៣​​​ចង់​ចូល​ជ្រាត​ជ្រែក​ស្នេហា​របស់​អ្នក​យ៉ាង​ណា ​ក៏​មិន​អាច​ទៅ​រួច​ដែរ។

៣. ឆេវ​ឆាវ​ចង់​ឲ្យ​គេ​លួង ​ដាច់​ខាត​កុំ​ធ្វើ

​អារម្មណ៍​មួល​ម៉ៅ ដោយសារ​តែ​ខឹង​មួយ​ឆាវ ហើយ​ក៏​ស្រែក​ថា​ឲ្យ​គ្នា ​ហើយ​អាង​ស្តាយ​ក្រោយ ​គឺ​​ត្រូវ​ចៀស​វាង​ដាច់​ខាត។ ​ដូច្នេះ ​អ្នក​ត្រូវ​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ដឹង​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ​ត្រូវ​គិត​អំពី​ក្តី​ស្រលាញ់​រវាង​អ្នក​និង​គាត់ ​ឲ្យ​បាន​មុន​គេ។

៤. ​បញ្ឈប់​ចរិត​ឡិក​ឡក់ ​ក្បាល​រឹង​ទៀត

ខ្សែ​ដែល​អាច​ចង​សម្ព័ន្ធ​បេះ​ដូង​របស់​គូ​ស្នេហ៍​បាន​យូរ​អង្វែង ​គឺ​ការ​មិន​តាំង​ខ្លួន​ដូច​ក្មេង​មិន​ទាន់​ធំ ​និង​ក្បាល​រឹង​ប្រាប់​មិន​​ស្តាប់។ ​មិត្ត​ប្រុស​ច្រើន​គ្នា​មក​ហើយ​ធុញ​ទ្រាន់ នឹង​តាម​លួង​ តាម​ប្រាប់។ ​ដូច្នេះ ​កុំ​ឲ្យ​រឿង​​វា​ក្លាយ​ជា​​កាំ​បិត​កាត់​ចំណង​ខ្សែ​សម្ព័ន្ធ​ស្នេហា​របស់​អ្នក​បាន។

៥. ​រៀន​ចុះ​សម្រុង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក

​បើ​អ្នក​មិន​ព្រម​រៀន​ចុះ​សម្រុង​ទេ ​ដូច្នេះ​ក៏​កុំ​រំ​ពឹង​ថា​ម្ខាង​ទៀត​នឹង​តាម​អ្នក​គ្រប់​ពេល​រហូត​នោះ។ ​អ្នក​ត្រូវ​ចេះ​សង្គ្រោះ​ស្នេហា​មួយ​នេះ ​ដោយ​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ចេះ​ព្រម​ខ្លះ​ទើប​គ្រប់​យ៉ាង​រវាង​អ្នក​ទាំង​២​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ ហើយ​ពេល​នោះ​ស្នេហា​របស់​អ្នក​នឹង​រស់​ជា​ដរាប៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម