ក្ដីស្រលាញ់របស់មនុស្សប្រុសច្បាស់លាស់ ចាស់ទុំគឺបែបនេះ

  • 2021-02-25 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្រលាញ់របស់មនុស្សចាស់ទុំ ខុសប្លែកពីមនុស្សប្រុសទូទៅបែបនេះ៖

១. ផ្ចិតផ្ចង់ស្ដាប់គ្រប់ម៉ាត់ដែលអ្នកនិយាយប្រាប់គេ

ចំពោះមនុស្សប្រុស អោយតែរឿងដែលគេពេញចិត្ត ចាប់អារម្មណ៏ប្រាកដជាខ្លាចក្នុងការចំនាយកំលាំងទៅលើនោះទេ។ រីឯរឿងស្នេហាក៏ដូចគ្នា សម្រាប់មនុស្សស្រីដែលគេស្រលាញ់យ៉ាងពិតប្រាកដ គេនឹងមិនវិះថាំចំពោះពេលវេលាដែលចំនាយមកលើអ្នកនោះទេ។ ទោះជាមិនបានធ្វើអ្វីច្រើន មកអង្គុយស្ដាប់អ្នករអ៊ូពីបញ្ហាអ្នក ក៏គេពេញចិត្ត។

២. ឈ្លោះគ្នាដោយមានហេតុផល

ពេលខ្លះការខ្វែងគំនិតគ្នារវាងមនុស្សស្រលាញ់គ្នា មិនមែនសុទ្ធតែជារោគសញ្ញានៃការបែកបាក់នោះទេ តែអាចជាវីធីដែលធ្វើអោយអ្នកទាំងពីរយល់ពីគ្នាកាន់តែច្បាស់ ហើយចង់អោយចំណងមួយនោះកាន់តែរឹងមាំឡើង។ ជាពិសេសចំពោះការប្រកែកសម្ដីគ្នា ដើម្បីព្យាយាមស្វែងរកដំណោះស្រាយបញ្ហានោះ ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាចិត្តស្រលាញ់ដែលគេមានអោយអ្នកមិនតែជាការស្រលាញ់តែមួយឆាវនោះទេ។

៣. មិនខ្លាចក្នុងការលះបង់ដើម្បីអ្នក

ពេលដែលមនុស្សប្រុសម្នាក់មិនមានចិត្តសម្រាប់អ្នកផ្សេងនោះ គេច្បាស់ជាងហ៊ានចំនាយទាំងចំនាយទាំងសេចក្ដីសុខខ្លួនឯង ដើម្បីតែស្នាមញញឹមរបស់អ្នកមិនខាន។ ដំណែងអ្នកនៅក្នុងបេះដូងគេប្រាកដជានៅដំណែងកំពូលមិនខាន បើសិនជាគេចំនាយពេល លះបង់ ដើម្បីតែសេចក្ដីសុខអ្នកបែបនេះនោះ។

៤. មានមោទនកភាពចំពោះភាពជោគជ័យរបស់អ្នក

កិត្តិយសសំខាន់ណាស់សម្រាប់មនុស្សប្រុស ហេតុនេះហើយនៅពេលដែលមនុស្សប្រុសសម្ដែងការគាំទ្រ ចំពោះភាគជោគជ័យរបស់មនុស្សស្រីដែលគេស្រលាញ់ពេញចិត្ត មិនខុសពីភាពជោគជ័យផ្ទាល់ខ្លួនគេនោះទេ។

៥. ក្នុងក្រសែភ្នែកគេ អ្នកស្រស់ស្អាតជានិច្ច

ប្រហែលជាលឺច្រើនមកហើយថា ការស្រលាញ់ពិតមិនថាគេក្លាយជាបែបណានោះទេ ក៏ក្តីស្រលាញ់មិនប្រែប្រួលដែរ។ ពេលខ្លះសូម្បីតែចំនុចដែលគេចង់កែប្រែ គិតថាមិនស្អាត ក៏គេយល់ថាអ្នកស្រស់ស្អាតឥតខ្ចោះណាស់ទៅហើយសម្រាប់គេ។

៦. បារម្ភ និង ខ្វល់ខ្វាយពីមនុស្សដែលសំខាន់សម្រាប់អ្នក

ចិត្តស្រលាញ់ដែលគេមាន មិនមែនមានត្រឹមតែអ្នកនោះទេ បើស្រលាញ់ពិតប្រាកដនោះ សូម្បីតែសុខទុក្ខរបស់ក្រុមគ្រួសារ និង មិត្តភក្កិអ្នកក៏ចាប់អារម្មណ៏តាមដានយ៉ាងខ្លាំងដែរ។

៧. ពិបាកយ៉ាងណាក៏តស៊ូដើម្បីអ្នក

ពេលដែលចាប់ទាក់ទងនរណាម្នាក់ គ្មានអ្នកប្រាថ្នាចង់បានការឈឺចាប់ត្រលប់មកវិញនោះទេ តែចំពោះមនុស្សប្រុសដែលមានចិត្តស្មោះអោយអ្នកវិញ ទោះជាពេលខ្លះគេត្រូវហត់ចិត្តនឹងអ្នក តាមចិត្តអ្នកយ៉ាងណាក្ដីក៏ព្រមតាម នៅតែបន្តកាន់ដៃអ្នកមិនលែងដែរ ព្រោះថាអនាគតនៃជីវិតគេបានបន្ថែមរូបអ្នកចូលរួចទៅហើយ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម