Zheng Shuang ត្រូវបានអ្នកមានជាងគេខេត្ត Anhui សុំរៀបការ ឲ្យបណ្ណាការ ១.៥លានដុល្លារ
- 2021-02-25 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zheng Shuang ត្រូវបានអ្នកមានជាងគេខេត្ត Anhui សុំរៀបការ ឲ្យបណ្ណាការ ១.៥លានដុល្លារ
មួយខែគត់ក្រោយពេលជាប់រឿងអាស្រូវបោះបង់កូនចោល ធ្វើឲ្យតារាសម្ដែងស្រីល្បីឈ្មោះចិន Zheng Shuang ត្រូវបង្ខំចិត្តលាចាកពីសិល្បៈនោះ នាងត្រូវបានបុរសម្នាក់ទទួលស្គាល់ខ្លួនឯងជាអ្នកមាន សុំរៀបការ។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា បុរសម្នាក់ទទួលស្គាល់ខ្លួនឯងថា ជាបុរសអ្នកមានជាងគេខេត្ត Anhui ប្រទេសចិនបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមដើម្បីសុំស្រីស្អាត តួរឿង F4 រៀបការ។
នៅក្នុងវីដេអូ បុរសខាងលើស្លៀកឈុតពណ៌ផ្កាឈូក និងលើកប៉ាយថា៖ Zheng Shuang បងចង់រៀបការនឹងអូន បងនឹងស្រលាញ់អូនរហូត។ ១០លានយាន់ (១.៥លានដុល្លារតើគ្រប់ដើម្បីបងរៀបការនឹងអូនឬអត់។ មិនបញ្ឃប់ត្រឹមនេះ បុរសរូបនេះថែមទាំងសន្យាថានឹងជួយស្រីស្អាត ៣០ឆ្នាំចិញ្ចឹមកូននាងទៀតផង ដោយលោកបង្ហើបថា លោកគឺជាអ្នកគាំទ្រយូរឆ្នាំរបស់នាង។
Sina បានឲ្យដឹងថា នេះមិនមែនជាលើកទី១ឡើយដែលតារាកើតឆ្នាំ ១៩៩០ ត្រូវបានគេសុំរៀបការ តែកាលនៅឈរលើកំពូល ស្រីស្អាតនេះមិនដែលយកភ្នែកមើលឡើយ។ តែនៅពេលនេះ នៅពេលដែលអាជីពត្រូវប៉ះពាល់ហើយនោះ បុរសទាំងនេះចាប់ផ្ដើមសុំនាងរៀបការឡើងវិញ ដោយសង្ឃឹមថានាងនឹងគិតឡើងវិញដូចគ្នា៕