ពាក់អាវរឹបរាងរយៈពេលយូរ រាងកាយនឹងជួបបញ្ហាធ្ងន់ធ្ងនរ៥យ៉ាងនេះ

  • 2021-02-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​ជឿ​ថា ​នៅ​ពេល​ពាក់​អាវ​រឹប​រាង​បែប​នេះ ​វា​នឹង​ជួយ​ឲ្យ​ពួក​គេ​ស្រក​គីឡូ​ដោយ​មិន​បាច់​ប្រឹង ​មាន​ចង្កេះ​តូច​ស្អាត​ និង​គ្មាន​ក្បាល​ពោះ។ ​តែ​ការពិត ​វា​មិន​ដូច្នោះ​ឡើយ។

​១. ​ ឈឺ​ខ្នង

កាល​ដែល​ពាក់​​អាវ​រឹប​រាង​បែប​នេះ​រយៈ​ពេល​យូរ ​វា​នឹង​ធ្វើ​ឲ្យ​​សរីរាង្គ​​ស្នូល​ខាង​​ក្នុង​រាង​កាយ​ចុះ​ខ្សោយ ព្រម​ទាំង​បណ្តាល​ឲ្យ​ឈឺ​​ខ្នង​ថែម​ទៀត​ផង។

​២. ​​រាង​តូច​មិន​អាច​រក្សា​​បាន​ស្ថិត​ស្ថេរ

​នៅ​ពេល​ពាក់​អាវ​រឹប​បែប​នេះ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា​ចង្កះ​​មើល​ទៅ​តូច​ជាង​មុន​។ ​តែ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេ​ល​ដោះ​វា​ចេញ ​រាង​ដើម​របស់​អ្នក​នឹង​​វិល​ត្រលប់​មក​ដូច​ដើម​មិន​ខាន។ ​អាវ​នេះ​​វា​ធ្វើ​ការ​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ​ហើយ​​ប្រសិទ្ធភាព​របស់​វា​មិន​អាច​រៀង​រហូត​ឡើយ។

៣. ​បង្កើត​​ឲ្យ​មាន​បញ្ហា​លើ​ឆ្អឹង​ជំ​នី ​និង​​សរីរាង្គ​ខាង​ក្នុង

​នៅ​ពេល​ពាក់​យូរ​ពេក ​​វា​នឹង​ជះ​ឥទ្ធិពល​លើ​រចនា​សម័្ពន្ធ​របស់​ឆ្អឹង​ជំ​នី ​សួត ពិបាក​ដក​ដង្ហើម ប៉ះ​ពាល់​ដល់​សាច់​ដុំ​ខ្នង … ​ផង​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ វា​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​ក្រពះ ​ដែល​បណ្តាល​ឲ្យ​​ចាល់ ​​បំផ្លាញ​ដល់​ថ្លើម ​ខួរ​ឆ្អឹង​ខ្នង ​​និង​តម្រង​នោមផ​ង​ដែរ។

៤. ធ្វើ​ឲ្យ​ដង្ហើម​ខ្លី​ជាង​មុន

ការ​ពាក់​អាវ​រឹប​រាង ​នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​ដល់​ចលនា​របស់​សួត​ពី ​៣០ -​​៦០ % ​។ ដូច្នេះ​ហើយ ​អ្នក​ប្រហែល​អាច​ប្រឈម​នឹង​បញ្ហា​ដួល​សន្លប់ នៅ​ពេល​ពាក់​អាវ​នេះ​។​រយៈ​ពេល​យូរ

៥. ពិបាក​ក្នុង​ខ្លួន

​រឿង​ចុង​ក្រោយ​នេះ ​នៅ​ពេល​ដែល​អ្នក​ពាក់​អាវ​រឹប​រាង ​នឹង​ធ្វើ​ឲ្យ​ពោះ​​របស់​អ្នក​រឹប ដែល​នាំ​ឲ្យ​អ្នកពិបាក​ក្នុង​ខ្លួន​ផង​ដែរ។ ​​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ​ពាក្យ​ចចាម​​អារ៉ាម​ដែល​ថា ​ពាក់​អាវ​រឹប​រាង​នឹង​ជួយ​ឲ្យ​សម្រក​គីឡូ គឺ​មិន​ត្រឹម​ត្រូវ​ឡើយ។ ​ មនុស្ស​មួយ​ចំនួន​ធំ​បាន​បោះ​បង់​ឈប់​ប្រើ​មធ្យោបាយ​សម្រក​គីឡូ​ដោយ​ប្រើ​អាវ​រឹប​រាង​នេះ​ នៅ​​ពាក់​កណ្តាល​ទី ​ដោយសារ​តែ​ពិបាក​ក្នុង​ខ្លួន​ពេក៕​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម