ដឹងថាជីវិតស្នេហាអ្នកក្នុងពេលនេះកំពុងតែខ្វះអ្វី តាមរយៈសន្លឹកបៀរដែលអ្នកជ្រើសរើស

  • 2021-02-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើស្វែងរកគ្រប់កន្លុកកន្លៀតហើយនៅតែមិនប្រទះសោះនោះ សន្លឹកបៀរដែលអ្នកជ្រើសរើសអាចប្រាប់បានយ៉ាងច្បាស់៖

សន្លឹកបៀរទី ១

សន្លឹកបៀរមួយសន្លឹកនេះអាចបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរល្អូកល្អឹននឹងគ្នាខ្លាំងណាស់ តែឥឡូវនេះអ្នកមានអារម្មណ៏ថាភាពល្អូនល្អឺននេះចាប់ផ្ដើមរសាយបាត់បន្តិចម្ដងៗ ធ្វើអោយអ្នកគិតថាគេប្រែប្រួលចិត្តពីអ្នក។ ភាគច្រើន អ្នកទាំងពីរ ជាមនុស្សចាស់ចិត្តចាស់គំនិតរៀងខ្លួន ដែលមិនសូវជានិយាយស្ដី ឬ ក៏ធ្វើអ្វីអោយភាគីម្ខាងៗ អន់ចិត្តនោះទេ ទោះបីជាពេលខ្លះក្នុងចិត្តនេះប្រច័ណ្ឌគេយ៉ាងណាក៏មិនហ៊ានបញ្ចេញមកក្រៅ ព្រោះតែខ្លួនឯងនេះមានហេតុផលខ្លាំងពេក។ ទោះជាទម្លាប់បែបនេះល្អពិតមែន តែទាស់សម្ដីគ្នាខ្លះក៏ល្អដែរ បើសិនជានៅតែមានគំនិតចង់ដោះស្រាយ មិនបោះបង់គ្នានោះ។

សន្លឹកបៀរទី ២

មិនថាជារឿងអ្វីនោះទេ អ្នកតែងតែមានអារម្មណ៏ថាខ្លួនឯងនេះត្រូវតែប្រញាប់ជានិច្ច ព្រោះតែខ្លួនឯងនេះជាមនុស្សរវល់ច្រើន ហើយមានរឿងត្រូវខ្វល់ខ្វាយច្រើនថែមទៀត។ ក្ដីស្រលាញ់ដែលអ្នកទាំង ២ មានអោយគ្នាជាការស្រលាញ់ដ៏ស្មោះស មិនខ្លាចក្នុងការលះបង់ដើម្បីសេចក្ដីសុខភាគីម្ខាងទៀតនោះទេ។ អ្វីដែលអ្នកត្រូវការចាំបាច់បំផុតក្នុងស្នេហាមួយនេះគឺ ភាពរ៉ូម៉ែនទិច។ សេចក្ដីស្រលាញ់មិនមែនអាចបង្ហាញចេញតាមតែពាក្យសម្ដីដែលនិយាយទៅមួយមុខនោះទេ Surprise គេដោយរបស់តិចតួចដែលគេចូលចិត្ត ក៏អាចអោយគេដឹងបានដែរថាក្នុងចិត្តអ្នក គេនៅតែសំខាន់យ៉ាងណា។

សន្លឹកបៀរទី ៣

ស្នេហារវាងអ្នកទាំង ២ មិនត្រូវបានដឹងលឺដោយមនុស្សជុំវិញខ្លួននោះទេ ព្រោះតែនិយាយគ្នាតាំងពីដំបូងថា មិនចូលចិត្តអោយអ្នកដទៃមកដឹងលឺរឿងខ្លួន។ ទោះជានៅតែមានអារម្មណ៏ខ្វល់ខ្វាយពីគ្នា ខ្វះគ្នាមិនបានយ៉ាងណាក្ដី ក៏អ្នកនៅតែមានអារម្មណ៏ថាគេមិនទាន់ច្បាស់លាស់នឹងខ្លួន។ មិនមែនចង់ដើរប្រកាសប្រាប់មនុស្សគ្រប់គ្នានោះទេ គ្រាន់តែចង់ដើរកាន់ដៃគេ ដោយមិនត្រូវភ័យខ្លាចថាត្រូវអ្នកស្គាល់មើលឃើញ ក្នុងចិត្តអ្នកនេះក៏បានស្ងប់ខ្លះដែរ។

សន្លឹកបៀរទី ៤

ដោយសារតែភាគីម្ខាងទៀតនោះ មានរូបសម្បត្តិ ស្រស់ស្អាត ឬ ស្រស់សង្ហាជាខ្លាំង ដែលធ្វើអោយអ្នកចេះតែមានអារម្មណ៏ថាខ្លាចគេមកឆក់យកទៅបាត់ បារម្ភថាគេនឹងប្រែចិត្តពីអ្នក។ ភាគច្រើន ភាពមិនចុះសម្រុងគ្នារវាងមនុស្ស ២ នាក់កើតចេញពីការមិនយល់ពីគ្នា ហើយមិនព្រមបង្ហាញការមិនយល់ស្របនោះអោយគ្នាដឹង។ បើសិនជាចង់អោយជីវិតស្នេហាអ្នកនេះល្អជាពេលនេះ គួរតែបង្ហាញពីកង្វល់ខ្លួនឯងអោយគេដឹង កុំចេះតែលាក់ទុកតែម្នាក់ឯងនោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម