មនុស្សស្រីដែលមានលក្ខណះទាំងនេះហើយ ដែលមនុស្សប្រុសជោគជ័យប្រាថ្នាចង់ក្បែរ

  • 2021-02-23 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលដែលសម្លឹងរកមនុស្សស្រីមកសាងអនាគតជាមួយ មនុស្សប្រុសជោគជ័យតែងតែស្វែងរកលក្ខណះទាំងនេះហើយ៖

១. ចិត្តទូលាយ ហើយទន់ភ្លន់

ទោះជាពីធម្មជាតិមនុស្សប្រុសអាចនឹងពេញចិត្ត មនុស្សស្រីដែលមានរូបសម្រស់ស្រស់សោភាក៏ពិតមែន តែចំពោះមនុស្សប្រុសដែលមានបំណងចង់បាននារីដែលអាចដើរដំណាលគ្នានៅក្នុងផ្លូវជីវិតជាមួយគេបាន មនុស្សប្រុសច្បាស់ជាធុញទ្រាន់មិនខាន ចំពោះមនុស្សស្រីដែលទម្រើសខ្លួន ហើយគ្មានគិតអ្វីក្រៅពីក្រែម ម្ស៉ៅមួយថ្ងែៗនោះ។ មនុស្សប្រុសដែលច្បាស់លាស់ក្នុងការទាក់ទងមនុស្សស្រីណាម្នាក់ គេមិនត្រូវការអ្វីច្រើននោះទេ សាមញ្ញៗ ក្លាហាន មិនធ្វើអ្វីតាមតែមនុស្សទូទៅចង់បាន ដោយគ្មានការគិតពិចារណាផ្ទាល់ខ្លួន ទាំងនេះហើយជាសម្រស់ពិតប្រាកដដែលមនុស្សប្រុសចង់បានពីដៃគូគេ។

២. ស្គាល់ពីតម្លៃខ្លួនឯង

រឿងដែលមនុស្សស្រីគ្រប់រូបគួរតែព្យាយាមស្វែងយល់អោយបានច្បាស់លាស់ គឺខ្លួនឯងនេះហើយ។ ត្រូវព្យាយាមស្វែងយល់ថា ខ្លួនឯងជានរណា ចង់បានអ្វីបំផុតនៅក្នុងជីវិតនេះ ចេះស្រលាញ់ខ្លួនឯងគ្រប់គ្រាន់ហើយនៅ? ពេលដែលស្គាល់ពីតម្លៃខ្លួនឯងយ៉ាងជាក់លាក់ហើយនោះ មនុស្សស្រីនឹងមិនចេះតែយល់ព្រមទទួលយកអ្វីដែលខ្លួនគិតថាមិនសក្តិសមនោះទេ មិនថាជារឿងការងារ ឬ ក៏ជាគូអនាគតនោះទេ។ ការជឿទុកចិត្ត និង ពេញចិត្តចំពោះជីវិតខ្លួនឯងបែបនេះហើយ ដែលមនុស្សប្រុសចាប់ចិត្តបំផុត គិតថាទាក់ទាញបំផុតហើយ ជាពិសេសមនុស្សប្រុសជោគជ័យ ច្បាស់ជាចង់មនុស្សស្រីម្នាក់ដែលជាដៃគូ អាចអោយគេពឹងពាក់បាន មិនមែនជាមនុស្សស្រីដែលតម្រូវអោយគេតាមមើលថែគ្រប់រឿង គ្រប់ពេលវេលានោះទេ។

៣. អាចអោយគេមានអារម្មណ៏ថារឹងមាំ ពេលជួបប្រទះបញ្ហា

ក្រោយពីចំណាយពេលនៅក្រៅផ្ទះពេញមួយថ្ងៃ ជួបរឿងឈឺក្បាលត្រូវដោះស្រាយរាប់មិនអស់នោះ មនុស្សប្រុសច្បាស់ជាចង់ត្រលប់មកផ្ទះវិញជួបមនុស្សដែលគេអាចមានអារម្មណ៏ស្ងប់ចិត្ត ភាពនឿយហត់ទាំងឡាយក៏រសាយអស់ អាចអោយគេមានកម្លាំងតស៊ូទៅថ្ងៃបន្ទាប់ៗទៀត។ ជីវិតមនុស្សគឺបែបនេះហើយ មិនមែនអ្វីដែលប្រាថ្នាទាំងអស់សុទ្ធតែអាចក្លាយជាការពិតនោះទេ ជាពិសេសមនុស្សតែងតែមានអារម្មណ៏ថាមានសម្ពាធ ក្នុងការទទួលបានភាពជោគជ័យ ហេតុនេះហើយ ការចំនាយពេលជាមួយមនុស្សស្រីដែលអាចអោយគេស្ងប់ចិត្ត ដើម្បីគូសវាសផ្លូវដើរបន្តទៅមុខទៀត គឺចាំបាច់ខ្លាំងណាស់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម