សម្រកគីឡូបានយ៉ាងរហ័ស និង ដោយសុវត្ថិភាពជាមួយទឹកបណ្ដេញជាតិពុលទាំង ៥ យ៉ាងនេះ

  • 2021-02-23 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកក្រឡុកបន្លែ ផ្លែឈើបណ្ដេញជាតិពុល និង កាកសំណល់មិនល្អពីក្នុងរាងកាយទាំងនេះ​ ថែមទាំងអាចជួយសម្រកជាតិខ្លាញ់ និង សម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង៖

១. ចេក + ទឹកដោះគោស្រស់

ទឹកដោះគោ ៥០០ មីលីលីត្រ និង ចេក ២ ផ្លែ កិនបញ្ចូល ទទួលទានបន្ទាប់ពីក្រោកពីគេងភ្លាមៗ ពោះទទេរ។ វាអាចជួយអោយប្រព័ន្ធរំលាយអាហារអ្នកដំណើរការកាន់តែប្រសើរ ហើយត្រូវបានណែនាំអោយទទួលទាន ៣ ថ្ងៃជាប់គ្នានឹងឃើញលទ្ធផលជាក់ជាមិនខាន។

២. ត្រសក់ + ក្រូចឆ្មា + ទឹករ៉ែ + ជីអង្កាម

យកក្រូចឆ្មា ២ ចំនិត ត្រសក់កន្លះផ្លែ ហាន់ជាបន្ទះស្ដើងៗ ជីអង្កាម ១០ សន្លឹក ៣ ភាគ ៥ នៃទឹករ៉ែចំនុះ ៥០០ មីលីលីត្រ ហើយដាក់ក្លាសេក្នុងទូរទឹកកកចំនួន ៧ ទៅ ៨ ម៉ោងដើម្បីទុកទទួលទាននៅពេលព្រឹកព្រលឹម។ រូបមន្តមួយនេះអាចជួយបណ្ដេញជាតិពុលចេញពីរាងកាយ ថែមទាំងជួយសម្រកខ្លាញ់ក្បាលពោះថែមទៀត។

៣. ជីនាងវង + ទឹក

ជីនាងចិញ្រ្ចាំកុំអោយម៉ត់ពេលប្រហែល ២ ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗមួយកែវ ទទួលទានមុនពេលចូលគេង។ ជីនាងវងមានសមាសធាតុផ្សំមួយចំនួនដែលស្រដៀងទៅនឹង ថ្នាំជួយសម្រួលការបន្ទោរបង់ ណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាបន្ទោរមិនទៀងទាត់។

៤. ទឹកឃ្មុំ + យ៉ាអួរសជាតិដើម + ក្រូចឆ្មា + ទឹកដោះគោស្រស់

យ៉ាអួរសជាតិដើមមួយកូនពែង ទឹកដោះស្រស់ ២៥០ មីលីលីត្រ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក្រូចឆ្មាមួយចំហៀង កូរអោយសព្វ ហើយទទួលទានភ្លាម។ ទឹកជួយបណ្ដេញជាតិពុលប្រភេទនេះ ត្រូវបានណែនាំអោយទទួលទានមុនម៉ោង ៧ ព្រឹកសម្រាប់អ្នកចង់កម្ចាត់ជាតិខ្លាញ់នៅបរិវេណក្បាលពោះ។

៥. ទឹកSpinach

យកទឹកដែលស្រុះ Spinach ចំនួន ១០០ ក្រាមមកទទួលទានរួមទាំង Spinach ដែលស្រុះច្អិននោះ អាចជួយអោយប្រព័ន្ធរំលាយអាហារអ្នកដំណើរការកាន់តែប្រសើរ ជាពិេសសអ្នកដែលមានបញ្ហាទល់លាមក និង អ្នកដែលចង់សម្រកទំងន់។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម