រើសបៀរមួយសន្លឹក ដើម្បីដឹងថានរណានឹងអាចជួយព្យាបាលរបួសបេះដូងអ្នកនាពេលនេះ

  • 2021-02-23 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកធ្លាប់បានឆ្លងកាត់រឿងរ៉ាវខូចចិត្តជាច្រើនមកហើយ ថែមទាំងចង់ដឹងថានរណាម្នាក់នឹងចូលមកមើលថែ ស្រោចស្រង់អ្នកអោយរួចផុតពីទុក្ខសោកនេះ​នោះ សាកល្បងរើសបៀរមួយសន្លឹកទៅ នឹង ដឹងយ៉ាងប្រាកដមិនខាន៖

សន្លឹកបៀរទី​ ១

របួសចាស់ដែលញាំញ៊ីបេះដូងអ្នកកន្លងមកនេះ នឹងត្រូវបានព្យាបាលដោយមនុស្សភេទផ្ទុយ តែអាស្រ័យលើអ្នកខ្លួនឯងផងដែរ ថាអនុញ្ញាតអោយគេចូលមកដែររឺទេ។ ត្រូវចាំថាពេលដែលទ្វារមួយបិទ ច្បាស់ជាមានទ្វាមួយទៀតបើកចំហរចាំអ្នកជាមិនខាន។ នៅពេលដែលអ្នកទទួលស្គាល់ ហើយធ្វើចិត្តបានហើយនោះ មានរឿងល្អៗជាច្រើន ដែលកំពុងនឹងរងចាំដើរចូលមកជីវិតអ្នក។

សន្លឹកបៀរទី ២

អ្នកដែលជួយអោយអ្នកអាចរួចផុតបញ្ហា និង របួសផ្លូវចិត្តទាំងប៉ុន្មានរបស់អ្នកនោះគឺជាមិត្តជិតស្និទ្ធរបស់អ្នកនេះហើយ។ មានតែមិត្តដ៏ល្អម្នាក់នោះហើយដែលទ្រាំស្ដាប់អ្នករអ៊ូទាំងមិនមាត់មួយម៉ាត់សោះ នៅក្បែរគេអ្នកអាចមានអារម្មណ៏ កក់ក្ដៅ អាចប្រាប់គេបានគ្រប់រឿង សូម្បីតែជារឿងដែលអ្នកមិនដែលនឹងធ្លាប់គិតថាបង្ហើបប្រាប់អ្នកដទៃក្ដី។

សន្លឹកបៀរទី ៣

ធម្មតាអ្នកជាមនុស្សដែលមានហេតុផល ហើយធ្វើអ្វីតែងតែឆ្លងកាត់ការគិតយ៉ាងម៉ត់បំផុត ដោយមានហេតុផលទាំងនោះជាសម្អាង។ នៅពេលដែលបែកគ្នាពីមនុស្សដែលអ្នកធ្លាប់សេពគប់ ភ្លាមៗនោះអ្នកក៏ទទួលស្គាល់ការពិត ដោយមិនមានការគេចវេសនោះទេ។ ហេតុនេះហើយ អ្នកក៏យកពេលសម្រាប់ខូចចិត្តទាំងនោះ ទៅខំប្រឹងធ្វើការ យ៉ាងណាអោយខ្លួនឯងរវល់ ជៀសជាងយកពេលទៅគិតរឿងផ្ដេសផ្ដាស។ ដូចនេះអ្នកដែលជួយអោយអ្នកដើរចេញពីការខូចចិត្តបាននោះគឺជាមិត្តរួមការងារអ្នក។

សន្លឹកបៀរទី ៤

អ្នកដែលស្រោចស្រង់អ្នកពីការខូចចិត្តនោះ មិនមែនជាមនុស្សដែលជិតដិតនឹងអ្នកនោះទេ តែជាមនុស្សដែលស្គាល់គ្នាតាមអ៊ីនធើណេត ដោយសារតែអ្នកជាមនុស្សដែលមិនសូវមាត់ក ហើយក៏មិនមានទម្លាប់បង្ហាញអោយអ្នកដទៃដឹងពីរឿងរ៉ាវក្នុងចិត្តខ្លួនឯងនោះទេ។ អញ្ចឹងហើយមានតែអ្នកដទៃមិនស្គាល់គ្នានេះហើយ ដែលអ្នកមានអារម្មណ៏ចង់បង្ហាញពីបញ្ហា និង រឿងរ៉ាងក្នុងចិត្តប្រាប់។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម