មានអារម្មណ៍ថាជីវិតហាក់ជាប់គាំងដែរអត់? រើសកាតមួយ ដើម្បីជាសារលើកទឹកចិត្តអ្នកឲ្យជោគជ័យឡើងវិញ

  • 2021-02-22 07:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​ពេល​នេះ ​អ្នក​មាន​អារម្មណ៍​ថា​ជីវិត​ហាក់​ដូច​ជាប់​គាំង ពិបាក​រើ​ខ្លួន អ្នក​គួរ​រើស​កាត​មួយ ដើម្បី​ទទួល​បាន​សារ​ក្រឿន​រំលឹក​​មួយ ឲ្យ​​​ជីវិត​បាន​ល្អ​ប្រសើរ​ឡើង​វិញ។​

​កាត​ទី​១

កាត​នេះ​​ចង់​ក្រើន​រំលឹក​អ្នក​ថា ​ជីវិត​​​គឺ​តែង​មាន​ក្រលុក​ ក្រលាក់​​អ៊ី​ចឹង​ហើយ។ ​ថ្វី​បើ​ពេល​ខ្លះ​ វា​មិន​សូវ​ស្រប​តាម​អ្វី​ដែល​អ្នក​ចង់​បាន ​តែ​គ្រប់​យ៉ាង​វា​នឹង​អាច​កើត​ឡើង​នៅ​ពេល​វេលា​សម​រម្យ​ណា​មួយ។

ដូច្នេះ​ហើយ ​សូម​បំពេញ​​​វា​ដោយ​ក្តី​ស្រលាញ់ ​​មាន​ការ​ជឿជាក់ និង​ចេះ​ជម្រុញ​​ទឹក​ចិត្ត ​នោះ​អ្វី​ៗ​​នឹង​ល្អ​ឡើង​វិញ។ ​​ត្រូវ​ចាំ​ថា ​ទោះ​ជា​ជួប​រឿង​មិន​ល្អ​ក៏​ដោយ ​ក៏​មិន​ត្រូវ​បញ្ចប់​ការ​ខំ​ប្រឹង​ត្រឹម​នេះ​ដែរ។

​កាត​ទី​២

មនុស្ស​ច្រើន​ណាស់​ដែល​មិន​ហ៊ាន​បំពេញ​ក្តី​ស្រមៃ ឬ​គម្រោង​របស់​ពួក​គេ​ឲ្យ​ក្លាយ​​ជា​ការ​ពិត ព្រោះ​ពួក​គេ​យល់​ថា ខ្លួន​មិន​ទាន់​រួច​រាល់ ឬ​គិត​ថា​មិន​ទាន់​ដល់​ពេល។

​កា​ត​នេះ​ចង់​ប្រាប់​អ្នក​ថា ​ឥលូវ​នេះ​​គឺ​ជា​ពេល​វេលា​ដែល​ត្រូវ​ចាប់​ផ្តើម​គ្រប់​អ្វី​ៗ​ហើយ។ ​វា​មិន​ទាន់​យឺត​ពេល​ទេ ​ដើម្បី​កសាង​ក្តី​សុបិន ឬ​ផ្លាស់​ប្តូរ​ទិស​ដៅ​ជីវិត។ ​ពេល​វេលា គឺ​ជា​ញាតិ ​យុវភាព​គឺ​ជា​ចិត្ត​ដែល​មាន​ស្ថេរភាព ហេតុ​នេះ ​អ្នក​ត្រូវ​ហ្វឹក​ហាត់​ចិត្ត​គំនិ​ឲ្យ​ចេះ​យល់​រាក់​ជ្រៅ​គ្រប់​ស្ថាន​ការណ៍ ដើម្បី​បង្កើត​​លទ្ធផល​ដ៏​អស្ចារ្យ។ ​ក្រោក​ឈរ​ឡើង ​ហើយ​​ទទួល​ស្គាល់​​ថា​ល្មម​ដល់​ពេល​ផ្តល់​ឲ្យ​ជីវិត​នេះ​​លូត​លាស់​ទៅ​មុខ​ហើយ ​វាសនា​ស្ថិត​​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​។

​​កាត​ទី​៣

​អ្នក​ត្រូវ​យល់​ថា ជីវិត​ប្រៀប​ដូច​ការ​រៀន​នៅ​សាលាដូច្នោះ​ដែរ។ ​ពេល​ខ្លះ ​វា​បាន​បង្រៀន​យើង​ឲ្យ​ចេះ​រៀប​ចំអត្តចរិត​របស់​យើង​ថែម​ទៀត​ផង។

​គ្រប់​​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត សុទ្ធ​តែ​មាន​ហេតុ​​ផល។ ​ដូច្នេះ ​ព្យាយាម​ស្វែង​យល់​និង​រៀន​ពី​មេរៀន​​ដែល​ជីវិត​នេះ​ផ្តល់​ឲ្យ​អ្នក ព្រម​ទាំង​ត្រូវ​មាន​ជំនឿ​ចិត្ត​ថា​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​ដូច​អ្វី​ដែល​អ្នក​​ប៉ង ហើយ​ត្រូវ​រក្សា​ចិត្ត​ធ្វើ​វា​ដោយ​ក្តី​ស្រលាញ់​និង​ការ​បេ្តជ្ញាចិត្ត។

​ថ្វើ​បើ​ពេល​នេះ ​អ្នក​មិន​ទាន់​យល់​ពី​វា​ច្បាស់​នៅ​ឡើយ ​តែ​ពេល​ដែល​អ្នក​​ងាក​ក្រោយ​ក្រឡេក​មើល​អតីតកាល ​អ្នក​នឹង​កត់​សម្គាល់​ថា​រាល់​ស្ថានការណ៍​នីមួយ​ៗ ​សុទ្ធ​តែ​មាន​ហេតុ​និង​ផល​របស់​វា។ ​​ដូច្នេះ​ ​បើ​​គោល​ដៅ​របស់​អ្នក​មិន​ទាន់​មក​ដល់​ទេ ​ត្រូវ​បន្ត​ធ្វើ​វា​ទៀត៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម