រឿង ១០ យ៉ាងដែលបុរសៗគួររៀនពីស្ត្រី

  • 2021-02-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីសម័យមុនគឺផ្សេង ហើយសម័យនេះគឺវាផ្សឹង ស្ត្រីមានមុខងារយ៉ាងសំខាន់នៅក្នុងគ្រប់វិស័យទាំងអស់។ ជាឧទាហរណ៍ប្រវត្តិនៃប្រទេសកម្ពុជាយើងបានកកើតឡើងចាប់ផ្តើមពីស្ត្រី។ បច្ចុប្បន្ននេះការគោរពឲ្យតម្លៃទៅលើស្ត្រីគឺមានភាពទំលំទូលាយយ៉ាងខ្លាំង ក៏ប៉ុន្តែនៅតាមមណ្តាលប្រទេសមួយចំនួនស្ត្រីនៅតែស្ថិតនៅក្រោមការគ្រប់គ្រប់របស់មនុស្សប្រុស តែនៅឯប្រទេសលោកខាងលិចវិញ ភាគច្រើនស្ត្រីបានក្លាយជាមេដឹងនាំប្រទេសយ៉ាងសំខាន់។

បទពិសោធជីវិត ការងារ មុខជំនួញ ការដឹកនាំ ដំបូន្មាននឹងមានរឿងជាច្រើនទៀតដែលមនុស្សម្នាក់ៗតែងតែបានរៀនអំពីគ្នាទៅវិញទៅមក ប៉ុន្តែតើរឿងអ្វីខ្លះដែលអ្នកអាចរៀនសូត្រពីមនុស្សស្រីបាននោះ?

ទាំងនេះគឺជារឿងដែលបុរសៗអាចរៀនសូត្រពីស្ត្រីបាន៖

  • រៀនក្លាយជាអ្នកស្តាប់ដ៏ល្អទៅកាន់អ្នកដទៃ
  • ភាពស្ងាត់ស្ងៀង តែរឹងមាំនឹងជោគជ័យ
  • ភាពហ៊ាន ក្លាហាននឹងមិនរង់ចាំនូវអ្វីដែលខ្លួនចង់ធ្វើ ចង់បាន
  • ការឆ្លើយតម អកប្បកិរិយា យល់ទៅតាមកលៈទេសៈ និងស្ថានភាព
  • ការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តទៅកាន់អ្នកដទៃ
  • រៀនមើលអំពីបញ្ហាសង្គមពិតៗ និងបញ្ហារបស់មនុស្សដទៃ
  • រៀនបើកចិត្ត និងជម្រើសឲ្យទូលំទូលាយ
  • រៀនទទួលយកពីអារម្មណ៍របស់អ្នកដទៃ
  • រៀនគិតអំពីអ្នកដទៃ មិនមែនសម្រាប់តែខ្លួនឯង
  • រៀនចេះដាក់ខ្លួន និងគោរពឲ្យតម្លៃអ្នកដទៃ

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម